ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ស្ទាក់​គប់​ដុំ​ថ្ម ស្លា​.​ប់​គូទំនាស់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នគរបាល​ចាប់ខ្លួន​បាន​០៣​នាក់

6 ខែ មុន

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ក្នុង​ករណី​បង្ក​អំពើ​ហិ​.​ង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅ​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែតុលា ឆ្នាំ​២០២៣ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៩…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ក្នុង​ករណី​បង្ក​អំពើ​ហិ​.​ង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅ​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែតុលា ឆ្នាំ​២០២៣ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៩ ចំណុច​ភូមិ​ស្វាយព្រៃ ឃុំ​អូរ​ស្រ​ទ្បៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ករណី​ហិង្សា​នៅ​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​២០ តុលា បង្ក​ឡើង​ដោយ​ក្មេង​មួយ​ក្រុម មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០០៨ ពណ៌​ខ្មៅ ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1S-4305 មក​ឈប់​ឈរ​ចាំ​ត្រង់​ចំណុច​ភូមិ​ស្វាយព្រៃ ឃុំ​អូរ​ស្រ​ទ្បៅ ស្រុក​ម៉ា​ឡៃ លើ​ដងផ្លូវ​ជាតិ​លេខ​៥៩ រួច​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម គប់​ទៅ​លើ​ជន​រង​គ្រោះ​០២​នាក់ កំពុង​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី ២០២៣ ពណ៌​ស គ្មាន​ស្លាក​លេខ បណ្តាល​ឲ្យ​ដួល​រង​គ្រោះ​ទាំង​០២​នាក់ រួម​មាន ៖

ទី​១-​ឈ្មោះ ដា ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ រង​របួសធ្ងន់​ចំ​ក្បាល​ផ្នែក​ខាងក្រោយ ស្លាប់​តាម​ផ្លូវ ពេល​កំពុង​បញ្ជូន​តាម​ឡាន​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។
និង​ទី​២-​ឈ្មោះ ប៉ាវ ពិសី ភេទ​ប្រុស អាយុ​ប្រហែល​១៥​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ របួសធ្ងន់ ត្រូវ​បាន​ឡាន​សង្គ្រោះ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោង​ប៉ែ​ត ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ធ្វើ​សកម្មភាព កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្រឡៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម៉ា​ឡៃ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៣​នាក់ រួម​មាន ៖
១-​ឈ្មោះ វេ​ត បូ​រី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។
២-​ឈ្មោះ សំ ផុង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​សង្កែ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។
៣-​ឈ្មោះ សៅ ទីង​សែង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សង្កែ ឃុំ​បឹង​បែង ស្រុក​ម៉ា​ឡៃ​។

លោក​វរសេនីយ៍ឯក បេន សំអាត បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​ទាំង​៣​នាក់ បាន​សារភាព​ថា មូលហេតុ​ដែល​ពួក​គេ​ចាំ​ស្ទាក់ផ្លូវ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ ពេល​កំពុង​ជិៈ​ម៉ូតូ ក៏​ព្រោះ​ពួក​គេ​មាន​គំនុំ ជាមួយ​ជន​រង​គ្រោះ​ពី​មុន​មក ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវ​បាន​មន្ត្រី​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ