ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​លួច​ម៉ូតូ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវលំ ភូមិ​១៤…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវលំ ភូមិ​១៤ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​លួច​ម៉ូតូ នេះ​បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

ករណី​ចោរកម្ម​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ការដ្ឋាន​សំណង់ ផ្លូវ​លេខ​៣៣៩ ក្រុម​១៥ ភូមិ​៤ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​មាន ៖
១-​ឈ្មោះ ហេង ជា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើស​អេ​ត​ចាយ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
២-​ឈ្មោះ ហួ​ន ដា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើស​អេ​ត​ចាយ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ផ្លា​ក​លេខ​មណ្ឌល​គី​រី 1A-3162 ចំនួន ០១ គ្រឿង​, មួក​សុវត្ថិភាព ពណ៌ ស ចំនួន ០១​។
សម្ភារៈ ដែល​បាត់បង់ ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ​បាត់ដំបង 1AT-0772 ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ