ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ព​អ៊ី​រ៉​ង់ ព្រមាន​អា​មេ​រិ​ក ជុំវិញ​ការ​បញ្ជូន​អាវុធ​ទៅ​អ៊ី​ស្រា​អែ​ល

6 ខែ មុន

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ ប្រមុខ​យោធា​អ៊ី​រ៉​ង់ បាន​ព្រមាន​អា​មេ​រិ​ក ចំ​ៗ​ពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ នៃ​ការ​បញ្ជូន​សព្វាវុធ​របស់​សហរដ្ឋអាមេរិក ទៅ​កាន់​អ៊ី​ស្រា​អែ​ល ហើយ​វា​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ហ្គា​ហ្សា កាន់តែ​អាក្រក់ នេះ​បើ​យោង​តាម​សារព័ត៌មាន…

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ ប្រមុខ​យោធា​អ៊ី​រ៉​ង់ បាន​ព្រមាន​អា​មេ​រិ​ក ចំ​ៗ​ពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ នៃ​ការ​បញ្ជូន​សព្វាវុធ​របស់​សហរដ្ឋអាមេរិក ទៅ​កាន់​អ៊ី​ស្រា​អែ​ល ហើយ​វា​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ហ្គា​ហ្សា កាន់តែ​អាក្រក់ នេះ​បើ​យោង​តាម​សារព័ត៌មាន Tasnim របស់​អ៊ី​រ៉​ង់ ។

ឧត្តមសេនីយ Mohammad Bagheri បាន​និយាយ​ក្នុង​អំឡុង​កិច្ច​សន្ទនា តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​តួ​ក​គី លោក Yasar Guler នៅ​ថ្ងៃ​សុក្រ ទី​២០ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា ៖ «​វា​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ហ្គា​ហ្សា កាន់តែ​អាក្រក់​ឡើងៗ ដោយសារ​តែ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក រួម​ទាំង​ការ​បញ្ជូន​អាវុធ និង​គ្រាប់រំសេវ ទៅ​កាន់​អ៊ី​ស្រា​អែ​ល ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ចូលរួម​របស់​សហរដ្ឋអាមេរិក ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម ។

ឧត្តមសេនីយ Mohammad Bagheri គឺជា​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​បំផុត នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់ ក៏​បាន​និយាយ​ផង​ដែរ​ថា “​ធម៌​ក្តៅ​” គឺ​ចាំបាច់​ត្រូវ​តែ​ប្រើ ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ​។ ហើយ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​បញ្ជូន​ជំនួយ​មនុស្សធម៌ ទៅ​ហ្គា​ហ្សា​ ជា​បន្ទាន់​ផង​ដែរ ។

សូម​ជម្រាប​ថា រដ្ឋបាល​លោក ចូ បៃ​ដិ​ន បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ស្នើ​សុំ​សភា​អនុម័ត​ថវិកាជាតិ ១០៥​ពាន់​លាន​ដុល្លារ នៅ​ពី​ថ្ងៃ​សុក្រ​នេះ ដើម្បី​ផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន តៃវ៉ាន់ និង​អ៊ី​ស្រា​អែ​ល ខណៈ​ដែល​ប្រទេស​ចំនួន២ កំពុង​ជាប់​ដៃក្នុង​សង្គ្រាម​ក្នុងស្រុក ។

ក្នុងកញ្ចប់់ថវិកានោះ មានជំនួយ​ទឹកប្រាក់ ១៤​ពាន់​លាន​ដុល្លារ គឺសម្រាប់​​អ៊ី​ស្រា​អែ​ល​ បន្ទាប់​ពី​លោក ចូ បៃ​ដិ​ន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសនេះ​ កាលពី​ថ្ងៃ​ពុធ ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ