ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អ៊ី​ស្រា​អែ​ល ឥឡូវនេះ​អាច​ធ្វើ​ដំណើរ​ទៅ​អា​មេ​រិ​ក ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ រយៈពេល​០៣​ខែ

6 ខែ មុន

វ៉ា​ស៊ី​ន​តោន ៖ ក្រសួង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក (DHS) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែតុលា ឆ្នាំ​២០២៣​បាន​ប្រកាស​ថា ជនជាតិ​អ៊ី​ស្រា​អែ​ល ដែល​មាន​សិទ្ធិ…

វ៉ា​ស៊ី​ន​តោន ៖ ក្រសួង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក (DHS) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែតុលា ឆ្នាំ​២០២៣​បាន​ប្រកាស​ថា ជនជាតិ​អ៊ី​ស្រា​អែ​ល ដែល​មាន​សិទ្ធិ អាច​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​បាន រហូត​ដល់​៩០​ថ្ងៃ ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ឡើយ ។

រដ្ឋបាល​លោក ចូ បៃ​ដិ​ន បាន​ប្រកាស​កាលពី​ខែ​មុន​ថា ប្រទេស​អ៊ី​ស្រា​អែ​ល​នឹង​ចូលរួម​ក្នុង​កម្មវិធី​លើកលែង​ទិដ្ឋាការ (VWP) ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដែល​មាន​សិទ្ធិ ដាក់​ពាក្យសុំ​ចូល​សហរដ្ឋអាមេរិក ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​។ កម្មវិធី​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ប៉ុន្តែ​ការ​ប្រកាស​នេះ ត្រូវ​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា សហរដ្ឋអាមេរិក នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ពលរដ្ឋ​អ៊ី​ស្រា​អែ​ល ឥឡូវនេះ តែ​ម្តង ។

អ្នក​ធ្វើ​ដំណើរ​ដែល​មាន​សិទ្ធិ ត្រូវ​តែ​ដាក់​ពាក្យសុំ​ការ​អនុញ្ញាត​តាម​អ៊ីនធឺណិត តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក សម្រាប់​ការ​ផ្តល់​សិទ្ធិ​ធ្វើ​ដំណើរ (ESTA)​។ ដើម្បី​មាន​សិទ្ធិ អ្នកដំណើរ​ត្រូវ​តែ​មាន​លិខិតឆ្លងដែន​(​អ៊ី​ស្រា​អែ​ល​) ហើយ​មាន​បំណង​ស្នាក់​នៅ មិន​លើស​ពី​០៣​ខែ ។

ទោះជា​យ៉ាងនេះ​ក្តី ការ​ធ្វើ​ដំណើរ​តាម​ទិដ្ឋាការ អាច​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន ដូច​ជា​អ្នក​ដែល​ចង់​ស្នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​លើស​ពី ០៣​ខែ ឬ​អ្នក​ដែល​គិត​ថា ពួក​គេ​ចង់​បន្ត​ការ​ស្នាក់​នៅ ឬ​ផ្លាស់​ប្តូរ​ស្ថានភាព​របស់​ពួក​គេ​ម្តង ក្នុង​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ