ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​ត្រៀម​វា.យលុក​តាម​ជើង​គោក​ចូល​ហ្គា​ហ្សា​ក្នុង​ពេល​ឆាប់​ៗនេះ​

6 ខែ មុន

សង្គ្រាមអ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ខណៈកងទ័ព​អ៊ី​​ស្រា​អែ​ល​ត្រៀម​វាយលុក​តាម​ជើង​គោក​ចូល​ជ្រោយ​

សង្គ្រាមអ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ខណៈកងទ័ព​អ៊ី​​ស្រា​អែ​ល​ត្រៀម​វាយលុក​តាម​ជើង​គោក​ចូល​ជ្រោយ​ហ្គា​ហ្សា តាម​កម្ទេច​ក្រុម​ហា​ម៉ាស់ឲ្យ​ខ្ទេច កាលពី​ថ្ងៃ​ទី​១៩ តុលា រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល​លោក YOAV GALLANT ដែល​ស្ពាយ​អាវ​ការពារ​គ្រាប់​លើ​ស្មា បាន​ពោលទៅ​កាន់​កង​ទាហាន​លោក​ថា ចូរ​លោក​អ្នក​រៀបចំ​និង​ត្រៀមខ្លួន​ទទួល​បទបញ្ជា​វាយលុក​ចូល​ហ្គាហ្សា ដែល​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ឆាប់​នេះ ។ យើងមាន​ទំនុកចិត្ត​លើ​លោក​អ្នក សូម​លោក​អ្នកសំណាងល្អ​យើង​នឹង​ជួប​គ្នា​វិញ ។

រដ្ឋមន្ត្រី​រូប​នេះ​បន្ត​ថា បណ្ដា​អ្នក​ដែល​បាន​មើល​ហ្គា​ហ្សា​ពី​ចម្ងាយ នា​ពេល​បន្តិចទៀត​បាន​ចូល​មើល​ដល់​ខាងក្នុង​តែ​ម្ដង ។ ពេល​ទៅ​ជួប​កង​ទាហាន​ដែល​ស្ថិត​នៅ​ច្រកចូល​ហ្គា​ហ្សា នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ក៏​ថ្លែង​សុន្ទរកថា​មួយ ដែល​នាំ​ឲ្យ​គេ​ជឿ​ថា​ការ​វាយលុក​មួយ​នឹង​កើត​មាន​ក្នុង​ពេល​ដ៏​ឆាប់​ដែរ ។ លោកលើក​ឡើង​ថា ប្រជាជាតិ​អ៊ី​ស្រា​អែ​ល​ទាំងមូល​ស្ថិតនៅ​ពីក្រោយ​លោក​អ្នក ហើយ​យើង​នឹង​វាយ​សំពងសត្រូវ​ឲ្យ​ធ្ងន់​បំផុត ដើម្បី​យើង​អាច​ទទួល​បាន​ជ័យជម្នះ ។ ដើម្បី​ជ័យជម្នះ​នោះ​តើ​លោក​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ ?

កងទ័ព​អ៊ី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​១៩ តុលាបាន​បន្ត​បាញ់​ផ្លោង​លើ​ជ្រោយ​ហ្គា​ហ្សា ខណៈជំនួយ​មនុស្សធម៌ ដល់​ជន​ស៊ី​វិល​នៅ​ដែនដី​ប៉ា​ឡេស្ទី​ន​នោះ​កំពុង​តែ​ទន្ទឹងរង់ចាំ ដោយ​បណ្ដាសារព័ត៌មាន​អេ​ហ្ស៊ី​ប​និយាយ អាច​ចាប់ផ្ដើម​ដឹក​ចូល​ហ្គា​ហ្សា​នា​ថ្ងៃ​ទី​២០ តុលា ។ ក្រសួងមហាផ្ទៃ​ក្រុមហា​ម៉ាស​អះអាង​នា​ថ្ងៃ​ទី​១៩ តុលា​ថា មនុស្ស​ច្រើននាក់​ដែលរ​ត់ម​ករក​កន្លែង​ជ្រក​ការពារ​ខ្លួន ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត​អ័​រ​តូ​ដុក​ក្រិ​កមួយ​នៅ​ហ្គា​ហ្សា បាន​ត្រូវស្លា.ប់​និង​របួស​ដោយសារ​ការ​វាយប្រហារ​របស់អ៊ី​ស្រា​អែ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ