ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេត​វិមាន នឹង​ស្នើ​សុំ​ថវិកាជាតិ ១០០​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​អ៊ី​ស្រា​អែ​ល តៃវ៉ាន់ និង​អ៊ុយ​ក្រែ​ន

6 ខែ មុន

វ៉ា​ស៊ី​ន​តោន ៖ មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​សហរដ្ឋអាមេរិក បាន​ប្រាប់ CNN នៅ​ថ្ងៃ​ទី​១៩ តុលា ២០២៣​នេះ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក…

វ៉ា​ស៊ី​ន​តោន ៖ មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​សហរដ្ឋអាមេរិក បាន​ប្រាប់ CNN នៅ​ថ្ងៃ​ទី​១៩ តុលា ២០២៣​នេះ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន គ្រោង​នឹង​ស្នើ​សុំ​ថវិកាជាតិ​ប្រហែល ១០០​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដែល​ជា​កញ្ចប់​ជំនួយ​បន្ថែម រួម​មាន ៖ ជំនួយ​ចំនួន​៤០​ពាន់​លាន​ដុល្លារ សម្រាប់​អ៊ី​ស្រា​អែ​ល តៃវ៉ាន់ និង​សម្រាប់​ព្រំដែន​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក និង​ប្រហែល ៦០​ពាន់​លាន​ដុល្លារ ជា​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន ។

លោក ចូ បៃ​ដិ​ន បាន​និយាយ​ផ្ទាល់​នៅ​ស​ប្តា​ហ៍​នេះ​ថា លោក​មាន​គម្រោង​ស្នើ​ឲ្យ​សមាជិក​សភា​អនុម័ត “​កញ្ចប់​ជំនួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​អ៊ី​ស្រា​អែ​ល​” ។ សំណើសុំ​ជំនួយ​ដល់​អ៊ី​ស្រា​អែ​ល​នេះ កើតឡើង​បន្ទាប់​ពី​លោក ចូ បៃ​ដិ​ន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​ដល់​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក ។

ទន្ទឹម​នឹង​នេះ ការ​ផ្តល់​កញ្ចប់​ជំនួយ​បន្ថែម ដើម្បី​ជួយ​ដល់​អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុ​ស្ស៊ី គឺជា​អាទិភាព​កំពូល សម្រាប់​រដ្ឋបាល​លោក ចូ បៃ​ដិ​ន មាន​ជា​យូរ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ