ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​គ​គ្លើ​ន​ណាស់ ជន​ដែល​ផ្លោះ​ឡើង​របង​ផ្ទះ​គេ ​!

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​ជនសង្ស័យ​២​នាក់​​បាន​​ធ្វើ​សកម្ម​ភាព​​ផ្លោះឡើង​​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​នោះ ពេល​នេះ ជន​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ។ យោង​តាម​ផេ​ក​ស្នងការ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​សារព័ត៌មាន​ផ្សព្វផ្សាយ​ករណី​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​ជនសង្ស័យ​២​នាក់​​បាន​​ធ្វើ​សកម្ម​ភាព​​ផ្លោះឡើង​​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​នោះ ពេល​នេះ ជន​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ។

យោង​តាម​ផេ​ក​ស្នងការ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​សារព័ត៌មាន​ផ្សព្វផ្សាយ​ករណី​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក បច្ចុប្បន្ន ​សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ចំនួន​០២​នាក់ ។

ដោយ​មាន​បញ្ជា​ដឹកនាំ​ពី​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ និង​លោក​អធិការ​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​លួច​ទ្រព្យសម្បត្តិ និង​ឃាត់​ជនសង្ស័យ​ចំនួន​០២​នាក់​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៣​និង​០០​នាទី​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​ដី​ឡូ​តិ៍​លេខ​១ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​លួច​ទ្រព្យសម្បត្តិ ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៨៥ ក្រុម​៥២ ភូមិ​១៣ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៣​។

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖ ១-​ឈ្មោះ សុខ វិត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើ​អេ​ត​ចាយ ទីលំនៅ​មិន​ពិតប្រាកដ​។ ២-​ឈ្មោះ វ៉​ន ខេ​ង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ​។

ចំពោះ​សម្ភារ​ចាប់​យក​មាន​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គៀ ពណ៌​ខ្មៅ​, កុំព្យូទ័រ​យួរដៃ​(​ឡេ​ប​ថប់​) ម៉ាក​ACER ពណ៌ ខ្មៅ​។ សម្ភារៈ​បាត់បង់​៖​ម៉ាស៊ីនត្រជាក់ ម៉ាក​PANASONIC ចំនួន​០២ គ្រឿង និង​ស៊ុម​ម៉ាស៊ីនត្រជាក់​ចំនួន​០១​។

បច្ចុប្បន្ន ជនសង្ស័យ និង​សម្ភារ​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ