ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ឪពុក​នាំ​កូន​ទៅ​កា​.​ប់​អុស លុះ​បើកទូក​ស្មាច់​វ៉ា​ទូក​ម្ខាង​ទៀត ក៏​ធ្លាក់​កូន​ចូល​ទឹក​បាត់​តែ​ម្ដង

6 ខែ មុន
  • សៀមរាប

បុរស​ជា​ឪពុក​ម្នាក់​បាន​បើកទូក​ស្មាច់​នាំ​កូនប្រុស​ទៅ​កា​.​ប់​អុស​នៅ​កណ្តាលស្ទឹង ខណៈ​ពេល​កំពុង​តែ​ឡើង​វ៉ា​ទូក​ស្មាច់​មួយ​គ្រឿង​មិន​ប្រយ័ត្ន ក៏​ស្រាប់តែ​ក្រឡាប់​ធ្លាក់​កូនប្រុស​ចូល​ទៅ​ក្នុង​ទឹក​បាត់​តែ​ម្ដង លុះ​ពេល​រក​ឃើញ​វិញ ជា​អកុសល

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ម្នាក់​បាន​បើកទូក​ស្មាច់​នាំ​កូនប្រុស​ទៅ​កា​.​ប់​អុស​នៅ​កណ្តាលស្ទឹង ខណៈ​ពេល​កំពុង​តែ​ឡើង​វ៉ា​ទូក​ស្មាច់​មួយ​គ្រឿង​មិន​ប្រយ័ត្ន ក៏​ស្រាប់តែ​ក្រឡាប់​ធ្លាក់​កូនប្រុស​ចូល​ទៅ​ក្នុង​ទឹក​បាត់​តែ​ម្ដង លុះ​ពេល​រក​ឃើញ​វិញ ជា​អកុសល​កូនប្រុស​​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជីវិត​ទៅ​ហើយ​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​​៧​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​អូ​តា​ងើយ ដែល​មាន​ចម្ងាយ​ពី​កន្លែង​លិច​ទូក ទៅ​ទិស​ខាងត្បូង​ប្រមាណ​៣០០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ឱ​ម៉ា​ល់ ឃុំ​បួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា ករណី​ក្មេង​ប្រុស​ធ្លាក់​ពីលើ​ទូក​ស្មាច់​របស់​ឪពុក រួច​បាត់​ខ្លួន​នៅ​កណ្តាល​ទឹកស្ទឹង​នោះ រហូត​ដល់​ម៉ោង​ជាង​១១​ព្រឹក ថ្ងៃ​ទី​ទី​១៩ ខែតុលា ឆ្នាំ​២០២៣​នេះ សមត្ថកិច្ច​យើង​ក៏​បាន​រក​ឃើញ​សា​.​កស​.​ព​ក្មេង​ប្រុស​រង​គ្រោះ​វិញ​ហើយ​។ សមត្ថកិច្ច​បញ្ជាក់​ថា ស​.​ព​ក្មេង​ប្រុស​ជន​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ ច​យ ចេ​ង អាយុ​៣​ឆ្នាំ រស់នៅ​ភូមិ​គោក​គ្រូ​ច ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា ហេតុការណ៍​ខាងលើ​នេះ គឺ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គោក​ក្រូច និង​ភូមិ​ឱ​ម៉ា​ល់ បាន​នាំ​គ្នា​ជួយ​ស្វែងរក​ក្មេង​ប្រុស​រង​គ្រោះ​កាល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣​។ លុះ​រហូត​ថ្ងៃ​ទី​១៩ ខែតុលា ត្រូវ​បាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ឡឹម ពន្លក អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឱ​ម៉ា​ល់ រក​ឃើញ​នៅ​ត្រង់​ចំណុច​អូ​តា​ងើយ ដែល​មាន​ចម្ងាយ​ពី​កន្លែង​លិច​ទូក​នៅ​ខាងក្រោម​ទឹក ទៅ​ទិស​ខាងត្បូង​ប្រមាណ​៣០០០​មែ​ត្រ ស្ថិត​ក្នុងភូមិ​ឱ​ម៉ា​ល់ ឃុំ​បួរ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​។

ប្រភព​ដដែល​បន្ត​ថា ហើយ​ចំពោះ​មូលហេតុ​ធ្វើ​ឱ្យ​ក្មេង​ប្រុស​រង​គ្រោះ​ធ្លាក់ទឹក​បាត់​ខ្លួន​នោះ គឺ​ដោយ​សារ​តែ​ឪពុក​ឈ្មោះ ភឿ​ត សិទ្ធ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​គ្រូ​ច ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀម​រាប បាន​បើកទូក​ស្មាច់​ដឹក​កូន​ទៅ​កា​.​ប់​អុស លុះ​មក​ដល់​ចំណុច​កើតហេតុ បុរស​ជា​ឪពុក​រូប​នេះ​ក៏​បើក​ក្នុង​ល្បឿន​លឿន ដើម្បី​ឡើង​វ៉ា​ទូក​ស្មាច់​ម្ខាង​ទៀត ក៏​ស្រាប់តែ​ត្រូវ​ទឹក​រលក​បោ​.​កមក​ខ្លាំង​ប៉ះ​ជាមួយនឹង​ទូក​ស្មាច់​នោះ បណ្តាល​ឱ្យ​ធ្លាក់​ក្មេង​ប្រុស​រង​គ្រោះ​ចូល​ទៅ​ក្នុង​ស្ទឹង​បាត់​តែ​ម្តង​ទៅ​។ ហើយ​បើ​តាម​ការ​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ គឺ​ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​លង់ទឹក​ពិត​ប្រា​ដក​មែន​។

បច្ចុប្បន្ន ស​.​ព​ក្មេង​ប្រុស​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត «​បត់​ត្រង់​» ស្ថិត​ក្នុងភូមិ​បត់​ត្រង់ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចរាល់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ