ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃនេះ នៅ​ភ្នំពេញ និង​តាម​ខេត្ត អាច​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ​រន្ទះ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​!

1 ឆ្នាំ មុន
  • ភ្នំពេញ

ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​កម្ពុជា​បាន​រលាយ​បាត់​។ ខណៈ​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​វិវដ្ដ​ទៅ​ជា​ព្យុះ​ត្រូពិច​ទី​១៦ មានឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​កម្ពុជា​បាន​រលាយ​បាត់​។ ខណៈ​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​វិវដ្ដ​ទៅ​ជា​ព្យុះ​ត្រូពិច​ទី​១៦ មានឈ្មោះ​ថា «​សាន់​បា T2316 (SANBA)» និង​រំកិល​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​តុងកឹង ហើយ​ព្យុះ​នេះ​ពុំ​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ​។ ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​​នានា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ និង​រន្ទះ​ផង​ដែរ​។

បើ​យោង​តាម​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣​នេះ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​កម្ពុជា បាន​រលាយ​បាត់​។ ខណៈ​វិ​សម្ពាធ​ទាប (Tropical Depression) នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង បាន​វិវដ្ដ​ទៅ​ជា​ព្យុះ​ត្រូពិច​ទី​១៦ ដែល​មានឈ្មោះ​ថា «​សាន់​បា​» T2316 (SANBA) និង​រំកិល​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​តុងកឹង ហើយ​ព្យុះ​នេះ ពុំ​មាន​ឥទ្ធិពល​ផ្ទាល់​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ទៀត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ចាប់ពី​ខ្សោយ​ទៅ​មធ្យម ក្នុង​នោះ​តំបន់​ខ្លះ​ក៏​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​បង្គួរ លាយឡំ​ដោយ​ផ្គរ និង​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ចាប់ពី ៤០% ទៅ ៥០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ