ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ជីករ​ផ្សារ​សាំ​ហាន់ បន្ត​លើក​បដា​តវ៉ា​ជា​ថ្មី នៅ​មុខ​ផ្សារ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​សាំ​ហាន់ ប្រមាណ​ជាង​៤០​នាក់ បាន​បន្ត​លើក​បដា​តវ៉ា នៅ​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣​នេះ ដើម្បី​ទាមទារ នូវ​សំណើរ​ចំនួន​៧​ចំណុច…

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​សាំ​ហាន់ ប្រមាណ​ជាង​៤០​នាក់ បាន​បន្ត​លើក​បដា​តវ៉ា នៅ​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣​នេះ ដើម្បី​ទាមទារ នូវ​សំណើរ​ចំនួន​៧​ចំណុច ។

ការ​តវ៉ា​នេះ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​ផ្សារ ឆ្លៀតឱកាស​រុះរើ​តូប អាជីវករ​ម្នាក់ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​បង្ខំ​អោយទៅ​លក់ដូរ នៅ​តូប​ថ្មី ដែល​អាជីវករ អះអាង​ថា មាន​តម្លៃ​ខ្ពស់ និង​លក់​មិនសូវ​ដាច់ ។

គួរ​បញ្ជាក់​ថា ផ្សារ​សាំ​ហាន់ ហៅ​ផ្សារ​ធំ​ទួល​សង្កែ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ បាក់​ទូក សង្កាត់​ទួល សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ មាន​អាជីវករ​ប្រមាណ​ជាង​១០​នាក់ បាន​ជួប​ប្រមូលផ្តុំ នៅ​តវ៉ា​ម្តង​មក​ហើយ បន្ទាប់​ពី តូប​កាហ្វេ លេខ​០១R ដែល​មាន​ម្ចាស់​ឈ្មោះ មេ ឃុន ត្រូវ​បាន​គណៈ​ក​ម្មា​ការ​ផ្សារ​រុះរើ​ចេញ ។

តាម​តំណាង​របស់​អាជីវករ បានអោយ​ដឹង​ថា ការ​តវ៉ា ដើម្បី​ស្នើ​សុំ​ចំណុច ៧​ចំណុច រួម​មាន ៖
១. សុំ​អោយ​ម្ចាស់​ផ្សារ​គោរព តាម​កំណត់ហេតុ កន្លង​មក ដែល​ចេញពី​អាជ្ញាធរ​ខណ្ឌ
២. សុំ​អោយ​ម្ចាស់​ផ្សារ បង្ហាញ​អាជ្ញាប័ណ្ណ​បញ្ជាក់​ថា ខ្លួន​ពិតជា​ម្ចាស់​អាជីវកម្ម​ពិតប្រាកដ
៣. ស្នើ​សុំ​អោយ​ម្ចាស់​ផ្សារ បញ្ចុះតម្លៃ​៥០​ភាគរយ លើ​ថ្លៃ​ឈ្មួ​ល​ដី
៤. ស្នើ​សុំ​កុំអោយ​ម្ចាស់​ផ្សារ​យក​ដី មក​ចាក់​លើ​ផ្លូវ​ចាស់​ខាង​មុខ និង​ខាងក្រោយ​តូប​អាជីវករ
៥. ស្នើ​សុំ​អោយ​ម្ចាស់​ផ្សារ បើក​លក់​ធម្មតា នៅ​ថ្ងៃ​បុណ្យ​ទាន
៦. ស្នើ​សុំ​បញ្ចុះតម្លៃ​ភ្លើង និង​ផ្គត់ផ្គង់​ភ្លើង​អោយ​បាន​គ្រប់គ្រាន់​ដល់​អាជីវករ
និង​៧. ស្នើ​អោយ​លោក គឹ​ម ឆាយ ដក​ពាក្យបណ្តឹង​ចេញ ដែល​ប្តឹង​ឈ្មោះ ស្រ៊ុ​ន ភី (​តំណាង​), ឃឹម ច័ន្ទ​ធា (​អាជីវករ​) និង​ឈ្មោះ ឡុ​ច ស្រី​ម៉ី (​អាជីវករ​) ។

តាម​អាជីវករ បានអោយ​ដឹង​ថា ការ​តវ៉ា​នេះ បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​គណៈ​ក​ម្មា​ការ​ផ្សារ សាំ​ហាន់ បាន​លួច​រុះរើ​តូប នៅ​ខាង​មុខ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​បានអោយ​ម្ចាស់​តូប ទៅ​លក់​នៅ​តូប​ថ្មី ដែល​រៀបចំ​រួច ជា​ស្រេច​។ ម្យ៉ាងទៀត តូប​ថ្មី មាន​ទំហំ​តូច និង​ថ្លៃ​គ្រាន់តែ កុងត្រា​ដំបូង រយៈពេល​២​ឆ្នាំ ត្រូវ​បង់​២,៥០០​ដុល្លារ និង​បង់​ជា​ប្រចាំខែ ១​ខែ ២០០​ដុល្លារ ហើយ​លក់​មិនសូវ​ដាច់​ទៀត ។

លោក គឹ​ម ឆាយ ប្រធាន​គណៈកម្មការ​ផ្សារ បានអោយ​ដឹង​ថា ចំណុច​ទាំង​៧ ដែល​អាជីវករ តវ៉ា​ស្នើ​សុំ ត្រូវ​បាន​ដោះស្រាយ​ចប់​រួចរាល់​យូរហើយ នៅ​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​។ ហើយ​ការ​តវ៉ា​ថ្មី មាន​តែ ១​តូប​ទេ ដែល​ត្រូវ​បាន​គណៈកម្មការ​ផ្សារ​រុះរើ​សតូប​ចាស់ លេខ​០១R ហើយ​គាត់​ទៅ​លក់ដូរ​នៅ​តូប​ថ្មី ដែល​គាត់​ពុំ​ព្រម ។

តាម​ប្រធាន​គណៈកម្មការ​ផ្សារ​រូប​នោះ បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​រុះរើ តូប​ចាស់ ធ្វើ​តូប​ថ្មី ដើម្បី​រៀបចំ​កែ​លំអរ ធ្វើ​ប្រព័ន្ធ​លូ អោយ​មាន​អនាម័យ និង​សោ​ភណ្ឌ​ភាព​។ នៅ​ក្នុង​ការ​រុះរើ អាជីវករ​បាន​ឯកភាព នៅ​សល់​តែ​១​តូប គាត់​ពុំ​ព្រម ហើយ​ផ្សារ​បាន​ជូនដំណឹង ចំនួន​៣​លើក​មក​ហើយ នៅ​តែ​មិន​ព្រម​រុះរើ ទើប​ផ្សារ​បាន​រុះរើ​តែ​ម្តង​។ នៅ​រសៀល​នោះ​ដែរ អាជីវករ ក៏​បាន​នាំ​គ្នា ទៅ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ ផង​ដែរ​តែ​ក្រោយមក ក៏​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ ដោយ​សន្យា​ថា នឹង​ជួប​ដោះស្រាយ នៅ​ស្អែក ទើប​ក្រុម​អាជីវករ ព្រម​ត្រឡប់​មក​វិញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ