ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! ជន​ដៃដល់​ជា​សង្សារ​ចូល​កា​.​ប់​ស្រី​ស្នេហ៍​ជា​អ្នកបម្រើ​ដល់​ក្នុងផ្ទះ​(វីដេអូ)

6 ខែ មុន
  • ភ្នំពេញ

ជន​ដៃដល់​ដែល​ប្រើ​កាំ​បិ​.​ត​ប៉័​.​ង​តោ​ចូល​កា​.​ប់​ទៅ​លើ​គូរ​កំណាន់ចិត្ត​ដល់​ក្នុងផ្ទះ នៅ​ចំណុច​បុរី​ពិភព​ថ្មី​ឈូក​មាស​កាលពី​៣​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​បាន​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​ប្រើ​កាំ​បិ​.​ត​ប៉័​.​ង​តោ​ចូល​កា​.​ប់​ទៅ​លើ​គូរ​កំណាន់ចិត្ត​ដល់​ក្នុងផ្ទះ នៅ​ចំណុច​បុរី​ពិភព​ថ្មី​ឈូក​មាស​កាលពី​៣​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ឃាត់ខ្លួន​បាន​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ តុលា ឆ្នាំ​២០២៣​នេះ ។

ការ​ឃាត់ខ្លួន​ជន​ដៃដល់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា ជន​ដៃដល់​ត្រូវ​ចាប់ខ្លួន​បាន​នៅ​ម្តុំ​វត្ត «​អង្គ​សាលា​» ស្ថិត​ក្នុងភូមិ​អង្គ​សាលា ឃុំ​បា​វិត ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ដោយ​មានការ​ចូលរួម​សហការ​ពី​នគរបាល​ខេត្តស្វាយរៀង​ផង​ដែរ​។ ជន​ដៃដល់​រូប​នេះ មានឈ្មោះ បូ ផ​ល្លី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​ក្នុងភូមិ​កំបោរ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ ត្រូវ​បាន​នគរបាល ប្រាប់​ឱ្យ​ដឹង​ថា គឺ​ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ ហើយ​កន្លង​មក ជន​ដៃដល់​រូប​នេះ​បាន​ចោទប្រកាន់​ថា «​នារី​រង​គ្រោះ​ដែល​ត្រូវជា​សង្សារ​របស់​ខ្លួន​លួ​.​ច​មាន​ទំនាក់ទំនង​សង្សារ​ច្រើន ហើយ​ខ្លួន​ឆាត​ចូល​ពុំ​ឆ្លើយ​តប ជា​ហេតុ​ធ្វើ​ហើយ​ជន​ដៃដល់​មាន​គំនុំ រួច​រៀបចំ​គម្រោងកា​.​ប់ស​ម្លា​.​ប់​តែ​ម្តង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿងរ៉ាវ​ជន​ដៃដល់​ដែល​ប្រើ​កាំ​បិ​.​ត​ប៉័​.​ង​តោ​ចូល​កា​.​ប់​ទៅ​លើ​គូរ​កំណាន់ចិត្ត​ដល់​ក្នុងផ្ទះ នៅ​ចំណុច​បុរី​ពិភព​ថ្មី​ឈូក​មាស​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤២​នាទី​យប់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លេខ​១២៩ ផ្លូវ​E បុរី​ពិភព​ថ្មី «​ឈូក​មាស​» ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នារី​រង​គ្រោះ មានឈ្មោះ ជឿន ស្រី​ហុង អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អ្នកបម្រើ មាន​លំនៅ​នៅ​ភូមិ​ចង្ក្រង ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។ ហើយ​នារី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ដែល​ជា​សង្សារ ប្រដាប់​ដោយ​កាំ​បិ​.​ត​ប៉័​.​ង​តោ​កា​.​ប់​ជា​ច្រើន​កាំ​បិ​.​ត​ដល់​ក្នុងផ្ទះ​តែ​ម្ដង ដោយ​រត់​តាម​កា​.​ប់​ដល់​ជាន់​លើ​ទៀត​ផង​។

តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ម៉ៅ ម៉ា​ឡែ​ន អាយុ​៣៣​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា «​ជន​រង​គ្រោះ​បាន​មក​ធ្វើការ​នៅផ្ទះ​របស់​ខ្លួន​តាំង​ខែមករា ឆ្នាំ​២០២៣​។ លុះដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​បាន​សុំ​ទៅ​លេង​ស្រុក​កំណើត ហើយ​ក៏​ត្រឡប់​មក​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣»​។

ម្ចាស់ផ្ទះ​ខាងលើ​បន្ត​ថា «​ប៉ុន្តែ​ពេល​មក​ដល់​វិញ មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង ខណៈ​ពេល​នាង​កំពុង​តែ​នៅ​ក្នុង​បន្ទប់ ស្រាប់តែ​ឮ​សម្លេង​ជន​រង​គ្រោះ​ស្រែក រូប​គាត់​ជា​ម្ចាស់ផ្ទះ​ក៏​បើកទ្វារ​បន្ទប់​មក​មើល ក៏​ឃើញ​ជន​រង​គ្រោះ​ត្រូវ​បុរស​ម្នាក់​ពាក់មួក​សុវត្ថិភាព ពាក់អាវ​យឺត​ដៃ​វែង ស្លៀកខោ​ជើង​ខ្លី នៅ​ក្នុង​ដៃ​មាន​កាន់​កាំ​បិ​.​ត​ប៉័​.​ង​តោ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ព្យាយាម​រត់គេច​ខ្លួន​ឡើង​ទៅ​ជាន់​លើ បន្ទាប់​មក​ជន​ដៃដល់​ក៏​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​ជា​អកុសល ជន​រង​គ្រោះ​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្ដង​ទៅ​។ ចំណែក​ជន​ដៃដល់​វិញ បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​តែ​៣​ថ្ងៃ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន ពិតជា​ឈា​.​ម​ស្រែក ស្បែក​ហៅ​មែន​។

គួរ​រំលឹក​ថា ស្លុ​.​ត​ចិត្ត​! បុរស​ជា​សង្សារ​ចូល​កា​.​ប់​ស្រី​ស្នេហ៍​ជា​អ្នកបម្រើ​ដល់​ក្នុងផ្ទះ ផ្អើល​ពេញ​បុរី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ