ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ជិះ​ម៉ូតូ​ស្លាក​លេខ​«​រដ្ឋ​» ទៅលោត​ពីលើ​ស្ពាន​ជ្រោយចង្វារ ត្រូវ​កម្លាំង​នគរបាល​ជួយ​ស្រង់​ទាន់

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ 29 ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ 29 ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ ប៉ុន្តែ​សំណាងល្អ ត្រូវ​បាន​កម្លាំង​នគរបាល​អង្គភាព​គោលដៅ​ទី​៣ សហការ​ជាមួយ អ្នកនេសាទ ចេញ​ទូក ទៅ​ជួយ​ស្រង់​ពី​ទឹកទន្លេ សង្គ្រោះ​ទាន់​ពេល ។

បុរស​ដែល​គិត​ខ្លី​នោះ​មានឈ្មោះ ទិ​ត្យ សុខា អាយុ​៤២​ឆ្នាំ ជា​មន្ត្រីរាជការ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រស់នៅ​ភូមិ​១៩ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ​រដ្ឋ​២៩ 1.0115 ធ្វើ​ដំណើរ ឡើង​ស្ពាន​ជ្រោង​ចង្វារ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​ពេល​ធ្វើ​ដំណើរ ជិត​ដល់​កណ្តាល​ស្ពាន ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក៏​បាន​ឈប់​ម៉ូតូ ដោះ​ស្បែកជើង រួច​លោត​ចុះ​ទៅ​ក្នុង​ទន្លេ តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ភ្លាម​ៗ កម្លាំង​នគរបាល​អង្គភាព​គោលដៅ​ទី​៣ ការពារ​ស្ពាន​ជ្រោយចង្វារ រួម​ជាមួយ​អ្នកនេសាទ ចេញ​ទូក ទៅ​ជួយ​ស្រង់ សង្គ្រោះ​ទាន់​ពេល រួច​ក៏​បាន​នាំ​មក​អង្គភាព ដើម្បី​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​រូប​នោះ ពុំ​បាន​ទំលាយ អោយ​ដឹង​ពី​មូលហេតុ អ្វី​នោះ​ទេ​។ បន្ទាប់​ពី​សួរនាំ មិន​បាន​ចម្លើយ មន្ត្រី​នគរបាល ក៏​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ អោយមក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ទាក់ទិន​មូល​ដែល​ធ្វើ​អោយ​បុរស​រូប​នោះ​គិត​ខ្លី ត្រូវ​ក្រុម​គ្រួ​សារបាន​បង្ហើប​អោយ​ដឹង​ថា ដោយសារ​តែ​មាន​ជំងឺផ្លូវចិត្ត(​សរសៃប្រសាទ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ