ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ជាង​៣​ម៉ឺន​នាក់​នាំ​គ្នា​មក​លេង​កម្សាន្ត​ខេត្តបន្ទាយមានជ័យ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

9 ខែ មុន
  • បន្ទាយមានជ័យ

នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់ នេះ​បើ​គិត​ត្រឹម​នៅ​ថ្ងៃ​ទី​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់ នេះ​បើ​គិត​ត្រឹម​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៣​នេះ​។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ នៅ​ខេត្តបន្ទាយមានជ័យ មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​មាន​ចំនួន​៣៥,៧២១​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​៣៥,៧០៩​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១២​នាក់​។

លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ តំបន់​កម្សាន្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​មាន​ដូច​ជា ៖ ប្រាសាទបន្ទាយឆ្មា​, ប្រាសាទបន្ទាយ​ទ័ព​, ប្រាសាទ​មេបុណ្យ​, អាង​ជើងគ្រុស ស្ថិត​ស្រុក​ថ្មពួក និង​អាង​ត្រ​បាំង​ថ្ម ស្រុក​ភ្នំស្រុក ព្រមទាំង​តាមរ​ម្មណី​យ​ដ្ឋា​ន​នានា និង​ទី​វត្ត​អា​រ៉ា​ម​ជា​ច្រើន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ខណៈ​ពេល​ទឹកជំនន់​ជន់​លិច​តាម​បណ្តា​ស្រុក​-​ក្រុង​មួយ​ចំនួន ជា​ពិសេស​នៅ​ផ្លូវ​វាង​ក្រុង​សិរី​សោភ័ណ និង​ស្រុក​មង្គល​បូ​រី គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​តាង​ផ្លូវ​វាង​ក្រុង​យ៉ាងច្រើន​កុះករ និង​នាំ​គ្នា​ទៅ​អង្គុយ​មើល​ទេសភាព​ទឹក​រលក​ដែល​កំពុង​លិច​វាលស្រែ និង​ស្រូវ​ដ៏​ធំ​ល្វឹងល្វើយ ព្រមទាំង​នាំ​ក្រុម​គ្រួសារ​សាច់ញាតិ​មក​អង្គុយ​លេង​ញ៉ាំ​អាហារ​រួម​គ្នា​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ