ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​​ភ្ជុំបិណ្ឌ​! ម៉ូតូ និង​រថយន្ត​ពន្លះ​គ្នា​ធ្វើ​ឱ្យ​រង​របួស​២​នាក់ ខណៈ​ម្ចាស់​រថយន្ត​ភ័យ​ពេក​បើកទ្វារ​រត់

6 ខែ មុន
  • ប៉ៃលិន

ម្ចាស់​ម៉ូតូ​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​នៅ​រមណីយដ្ឋាន​មួយ​កន្លែង រហូត​ដល់​ស្រវឹង​ជោកជាំ ក៏​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុ​.​ក​រថយន្ត នៅ​ត្រង់​ចំណុច​ផ្លូវបែក​ជា​៣ បណ្ដាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន​២​នាក់

ខេត្ត​ប៉ៃលិន ៖ ម្ចាស់​ម៉ូតូ​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​នៅ​រមណីយដ្ឋាន​មួយ​កន្លែង រហូត​ដល់​ស្រវឹង​ជោកជាំ ក៏​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុ​.​ក​រថយន្ត នៅ​ត្រង់​ចំណុច​ផ្លូវបែក​ជា​៣ បណ្ដាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន​២​នាក់ ខូចខាត​រថយន្ត និង​ម៉ូតូ​កម្រិត​ធ្ងន់​ទាំង​២​គ្រឿង​។ ក្រោយ​កើតហេតុ អ្នក​រង​របួសធ្ងន់​ស្រាល​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ដោយសារ​ម្នាក់​របួស​ធ្ងន់ធ្ងរ​ពេក ក៏​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ចំណែក​ម្ចាស់​រថយន្ត​វិញ ដោយសារ​ភ័យ​ខ្លាំង​ពេក ក៏​បើកទ្វារ​រថយន្ត រួច​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​ស្រវឹងស្រា​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រួច​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​បុ​.​ក​ជាមួយ​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់​ចំណុច​ផ្លូវបំបែក​សាលារៀន​ប​រយ៉ា​ខា ស្ថិត​ក្នុងភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ភាគី​បង្ក​មានឈ្មោះ ក្ដី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង (​រង​របួសធ្ងន់​) បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ បាត់ដំបង​1AI-1696 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​មានឈ្មោះ ងួ​ន ជីវ័ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួសស្រាល​។ រីឯ​ភាគី​រង​គ្រោះ​វិញ មានឈ្មោះ មិន សុវណ្ណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី (​គ្មាន​របួស​រត់​ចេញពី​កន្លែង​កើតហេតុ​បាត់​) រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​បើកបរ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ស៊ី​ណា (Toyota Siena) ពណ៌​ស ស៊េរី​ឆ្នាំ​២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ​2AY-1696 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ដោយសារ​តែ​ការ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ទៀត​ផង​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន ភាគី​ខាង​ម៉ូតូ​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាតដំបង រីឯ​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ខេត្ត យក​មក​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ