ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុន រដ្ឋា និង​ វ៉ោយ ​សុធន់ ​មក​កាន់​​សង្វៀន​ជា​ថ្មី​ ខណៈ ភុំ សារ៉ាយ ជួប សិង្ហ សាវ៉ន នៅ​រេញ TV5

14 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​វែង ឌុន រដ្ឋា អ្នក​ប្រដាល់​មក​ពី​ក្លឹប​អេភូ​ថង​កីឡា និង​វ៉ាយ សុធន់ មក​ពី​ក្លឹប​​ប្រដាល់​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​វិល​ត្រឡប់​​មក​កាន់​សង្វៀន​​ប្រដាល់​ម្តង​ទៀត​ហើយ ។ ​អ្នក​ទាំង​២​​នឹង​ប្រកួតគ្នា​នៅ​​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​ លេខ​៥ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១១ ។ ឌុន រដ្ឋា​ ​និង​វ៉ោយ ​សុធន់ ជា​អ្នក​​ប្រដាល់​ជើង​ចាស់​ធ្លាប់​មាន​បទ​ពិសោធន៍​ពេញខ្លួន និង​ធ្លាប់​​អង្រួន​​សង្វៀន​​បង្ក​ការ​ចាប់​អារម្មណ៍​​ពី​សំណាក់​​ទស្សនិក​​ ជន​ជា​យូរ​មក​ហើយ ។

ខេត្ត​កណ្តាល ៖ បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​វែង ឌុន រដ្ឋា អ្នក​ប្រដាល់​មក​ពី​ក្លឹប​អេភូ​ថង​កីឡា និង​វ៉ាយ សុធន់ មក​ពី​ក្លឹប​​ប្រដាល់​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​វិល​ត្រឡប់​​មក​កាន់​សង្វៀន​​ប្រដាល់​ម្តង​ទៀត​ហើយ ។ ​អ្នក​ទាំង​២​​នឹង​ប្រកួតគ្នា​នៅ​​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១១ ។ ឌុន រដ្ឋា​ ​និង​វ៉ោយ ​សុធន់ ជា​អ្នក​​ប្រដាល់​ជើង​ចាស់​ធ្លាប់​មាន​បទ​ពិសោធន៍​ពេញខ្លួន និង​ធ្លាប់​​អង្រួន​​សង្វៀន​​បង្ក​ការ​ចាប់​អារម្មណ៍​​ពី​សំណាក់​​ទស្សនិក​​ជន​ជា​យូរ​មក​ហើយ ។ ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ពួក​គេ​បាត់​មុខ​ទាំង​២​នាក់ មិន​ដឹង​ជា​ទៅ​ទីណា​ទេ ​ស្រាប់​តែ​ពេល​នេះ​បាន​​ណាត់​គ្នា​​ឡើង​សាក​វិជ្ជា​គុន​សា​ជាថ្មី ។ ពួក​គេ​សុទ្ធតែ​ជា​អ្នក​មាន​ស្នៀត​ជង្គង់​ល្អ ពិសេស​គឺ​វ៉ោយ ​សុធន់ ​​ប៉ុន្តែ​បន្ទាប់​​ពី​បាត់​មុខ​យូរបែប​នេះ ​មិន​ដឹង​ជា​មាន​ការ​ប្រែ​ប្រួល​បែ​ប​ណា​ទេ ។
ភុំ សារ៉ាយ ​មក​ពី​ក្លឹប​​​អាជ្ញា​ធរ​ជាតិ​អាវុធ​គីមី​ត្រូវ​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​សិង្ហ សាវ៉ន ​មក​ពី ក្លឹប​​សិង្ហ​កីឡា ។ សារ៉ាយ និង​សាវ៉ន ក៏​ជា​អ្នក​ប្រដាល់​​ចាស់​​វស្សា​ដែរ ដូច្នេះ​ពួក​គេ​​មាន​បទ​ពិសោធន៍​​ និង​វិជ្ជា​គុន​មិន​អន់​ឡើយ ។ សារ៉ាយ ពី​មុន​​មាន​ឈ្មោះ​ល្បី​ខាង​ការ​ប្រើ​ស្នៀត​​ពិសេស និង​មាន​កណ្តាប់ដៃ​ធ្ងន់​ ប៉ុន្តែ​​មួយ​រយៈ​ចុង​ក្រោយ​​នេះ សារ៉ាយ ហាក់​បី​ដូច​ជា​​បាត់​​បង់​នូវ​កម្លាំង​ច្រើន ខណៈ​​វ័យ​របស់​គេ​កាន់​តែ​​​ទៅ​មុខ​នោះ ។  ​ចំណែក​សិង្ហ សាវ៉ន ​ក៏​មិន​ខុស​គ្នា​ដែរ ទោះ​បី​​គេ​នៅ​រក្សា​វិជ្ជា​គុន​បាន​ល្អ​យ៉ាងណា ក៏​បញ្ហា​​កម្លាំង ឬ​ថាម​ពល​ពិត​ជា​ពិបាក​រក្សា​បាន​ ។ សាវ៉ន មាន​ស្នៀត​​រន្ទះ​ជើង និង​ជង្គង់​ល្អ​ណាស់ ​កន្លង​មក​រន្ទះ​ជើង​របស់​គេ​ធ្លាប់​​បំបាក់​ដៃ​គូ​អស់​ច្រើន​​​នាក់​មក​ហើយ ។ ​ទោះ​បី​ជា​បែប​ណា​ រវាង​សារ៉ាយ និង​សាវ៉ន ​ដែល​ត្រូវ​ជួប​គ្នា​​នៅពេល​នេះ មិន​អាច​ទស្ស​ន៍ទាយ​​​លទ្ធ​ផល​ទុក​ជា​មុន​​បាន​ទេ។
ទេស សំខាន់ មក​ពី​ក្លឹប​​កង​ពល​តូច​លេខ​៧០ ត្រូវ​ប្រកួតជា​មួយ​ខុន ស៊ីចាន់ ​មក​ពី​ក្លឹប​​កង​ពល​ធំអន្តរា​គមន៍​លេខ​៣ ​ខេត្ត​ព្រះវិហារ ។ ​សំខាន់ និង​ស៊ីចាន់ សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ដែល​មាន​ចិត្ត​ធំ​ដូចគ្នា​​ ពួកគេ​​មិន​ងាយ​ចុះ​ចាញ់​ងាយៗ​​ទេ។
ពុទ្ធ ហ៊ុយ ​មកពី​ក្លឹប​​ពុទ្ធ​សេរី​វង្សព្រែក​តាទែន ​ត្រូវ​ប្រកួត​ជា​មួយ​អេង ​សេង​លាភ មក​ពី​ក្លឹប​​រស្មី​កុមារ​កំព្រា ។ រីឯ​ព្រាប ភិរម្យ ​មក​ពី​ក្លឹប​​រិទ្ធិស័ក្តិ​កីឡា ​ត្រូវ​ប្រកួត​ជា​មួយ​ថាន់ ថាត ​មក​ពី​ក្លឹប​​ក្រសួង​ការពារ​ជាតិ ។ ពួកគេ​ជាអ្នក​ប្រដាល់​រលក​ក្រោយ​ តែ​ការ​ប្រកួត​មិន​អន់​ទេ ។
ចំពោះ​ការ​​ប្រកួត​ជា​លក្ខណៈ​​សាកល ​​ទិត្យ ​សុវណ្ណ​គីរី មកពី​ក្លឹប​​ក្រសួង​កសិ​កម្ម​ ត្រូវ​ប្រកួត​ជា​មួយ​ថា រា៉វី មក​ពី​ក្លឹប​​ភ្នំពេជ្រ​​កីឡា ។ ​ពី​មុន​ទិត្យ ​សុវណ្ណ​គីរី ​ជា​អ្នក​ប្រដាល់​សេរី​ បច្ចុ​ប្បន្ន​គេ​ចូល​ហ្វឹក​ហាត់​​ក្នុង​ក្រុម​ជម្រើស​ជាតិ​ផ្នែក​សាកល៕