ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​វ​តិ្ត​ចេតិយ​របស់​លោកយាយ​សក់​.​ស ត្រូវ​បានដឹង​ច្បាស់​ហើយ ​(​វី​ដេ​អូ​)

9 ខែ មុន
  • សៀមរាប

ប្រវត្តិ​ចេតិយ​របស់​លោកយាយ​សក់​.​ស អាយុប្រមាណ​៨០​ឆ្នាំ ដែល​មក​រស់នៅ​ក្នុង​ខ្ទម​ដ៏​កម្សត់ ដើម្បី​មក​សុំ​សីល នៅ​ក្នុង​បរិវេណ​ពី​ខាង​មុខ​ឈៀង​ខាងជើង ផ្លូវ​ចូល​វត្ត «​ព្រះ​សិ​អារ្យ​មេត្រី​យ៍​» ដោយ​លោកយាយ​សក់​.​ស

ខេត្តសៀមរាប ៖ ប្រវត្តិ​ចេតិយ​របស់​លោកយាយ​សក់​.​ស អាយុប្រមាណ​៨០​ឆ្នាំ ដែល​មក​រស់នៅ​ក្នុង​ខ្ទម​ដ៏​កម្សត់ ដើម្បី​មក​សុំ​សីល នៅ​ក្នុង​បរិវេណ​ពី​ខាង​មុខ​ឈៀង​ខាងជើង ផ្លូវ​ចូល​វត្ត «​ព្រះ​សិ​អារ្យ​មេត្រី​យ៍​» ដោយ​លោកយាយ​សក់​.​ស រស់នៅ​តែ​ម្នាក់ឯង​ពុំ​មាន​បងប្អូន ឬ​សាច់ញាតិ​អ្វី​ទាំងអស់​។

ហើយ​លោកយាយ​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៨១ បន្ទាប់​មក​ក៏​ស្លា​.​ប់​នៅ​ក្នុង​ខ្ទម​កម្សត់​នេះ ក្នុង​អំឡុង​ឆ្នាំ​១៩៩៧​។ ខណៈ​ពេល​នោះ ត្រូវ​បាន​លោកយាយ​ម្នាក់​ឈ្មោះ សុ ផា​ន់​នី អាយុ​៥៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ខ្ទម​ដ៏​កម្សត់​ជាមួយ​លោកយាយ​សក់​.​ស ស្ថិត​ក្នុងភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប​។ ហើយ​បាន​មូលមតិ​គ្នា​ជាមួយ​ក្រុម​គ្រួសារ និង​ញាតិ​ញោម ដើម្បី​យក​លោកយាយ​សក់​.​ស ទៅ​បញ្ចុះ​ស​.​ពនៅ​ខាងជើង​ឈាង​ខាងត្បូង​វត្ត ដោយ​មានការ​សុំ​អនុញ្ញាត​ពី​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ក៏​បាន​ចេញ​ប្លង់​ឱ្យ ដើម្បី​បញ្ចុះ​ស​.​ព​ទុក​គម្រប់​៣​ឆ្នាំ​។ ទើប​លោកយាយ​ត្រូវជា​កូនចិញ្ចឹម ព្រមទាំង​ក្រុម​គ្រួសារ និង​ញាតិ​ញោម ដែល​គោរព​ស្រលាញ់​លោកយាយ ព្រមទាំង​សប្បុរ​ជន​ក៏​មូលមតិ​គ្នា​កសាង​ចេតិយ​ជូន​លោកយាយ​សក់​.​ស ក្នុង​អំឡុង​ឆ្នាំ​២០០០ ទុក​សម្រាប់​ដាក់​ធាតុ​លោកយាយ ដែល​នៅ​ជិត​ថ្នូរ​នោះ ។

បើ​តាម​លោកយាយ​បញ្ជាក់​ថា «​ចេតិយ​របស់​លោកយាយ​សក់​.​ស មិនមែន​ព្រះ​អង្គ​ម្ចាស់ ចន្ទ មុន្នី ជា​អ្នក​កសាង​នោះ​ទេ​។ ជា​ការ​ពិត ចេតិយ​នេះ គឺ​កសាង​ដោយ​ក្រុម​គ្រួសារ​របស់​លោកយាយ និង​ញាតិ​ញោម ព្រមទាំង​សប្បុរសជន​បាន​ជួយ​ឧបត្ថម្ភ​តាម​សទ្ធា​ដែល​មាន​។ ហើយ​ជាង​ជំនាញ​មក​ពី​ខេត្តកំពង់ឆ្នាំង កំពុង​សាងសង់​ចេតិយ​ឱ្យ​ព្រះ​អង្គ​ព្រះ​នាម ចន្ទ មុន្នី សព្វ​ថ្ងៃនេះ ហើយ​ក៏​គាត់​ជា​ជាង​ធ្លាប់​សាងសង់​ចេតិយ​ជា​របៀប​បុរាណ ចំណែក​ប្តី​របស់​លោកយាយ ជា​អ្នក​ជំហរ​ធ្វើ ដោយសារ​គាត់​ជា​មនុស្ស​ចាស់​»​។

លោកយាយ​បញ្ជាក់​បន្ត​ថា «​ក្រោយ​ពី​ធ្វើបុណ្យ​បញ្ចុះ​ស​.​ព​ដាក់​ធាតុ​លោកយាយ​សក់​.​ស ចូល​ក្នុង​ចេតិយ​​រួច ប្តី​របស់​លោកយាយ​ដែល​ត្រូវជា​កូនចិញ្ចឹម​នោះ ក៏​បាន​ស្លា​.​ប់​បា​.​ត់ទៅ រួច​យក​ទៅ​បូជា​ដាក់​ធាតុ​ក្នុង​ចេតិយ នៅ​ខេត្តកំពង់ឆ្នាំង​។ ចេតិយ​នេះ មិនមែន​ធ្វើ​អំពី​ស៊ីម៉ង់​តិ៍​នោះ​ទេ គឺ​ធ្វើ​ឡើងជា​របៀប​បុរាណ ដោយ​ធ្វើ​អំពី ៖ កំបោរ​, ទឹកដូង​, ទឹកឃ្មុំ​, ស្ករត្នោត និង​ដី (​ដឹក​មក​ពី​ភ្នំ​បូក ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប​)​។ បន្ទាប់​មក​គាត់​ចុះ​ទៅ​មើល​ផ្ទាល់ ដើម្បី​ពិនិត្យ​ថា ដី​ណា​ដែល​អាច​សាងសង់​ចេតិយ​ទៅ​ល្អ វា​មាន​ពន្លឺ ឬ​អាច​ថា យក​មក​លាយ​ទឹកជា​មួយ​ថ្នាំខ្មែរ ផ្សំ​ជាមួយ​ដើមឈើ ឬ​ឈើ​ផ្សេង​ៗ​ទៀត​យក​មក​ស្ល ជា​ទឹក ហើយ​ក៏​លាយ​ទៅ​»​។

លោកយាយ​បញ្ជាក់​ទៀត​ថា «​ចំណែក ដី ដែល​ដឹក​យក​មក​ពី​ភ្នំ​បូក​នោះ វា​.​យ​រែង​ឱ្យ​ម៉ត់ មាន គ្រើម​ផង រួច​លាយ​ជាមួយ​ថ្មបាយគ្រៀម ហើយ​បញ្ចុះធាតុ​ជម្រៅ​២​ម៉ែត្រ ប្រើ​ឥដ្ឋ​ជាង​១០០​ដុំ កម្ពស់​៥​ម៉ែត្រ រួច​ដាក់​ធាតុ ហើយ​ដឹក​ខ្សាច់​យក​មក​ចាក់​ឱ្យ​ណែន ដើម្បី​ជា​គ្រឹះ រួច​ចាក់​.​ក​ឥដ្ឋ​ឡើង ដែល​មាន​ថ្នាំ​លាយ​ដូច​មុន ក្រោយ​យើង​មិន​អាច​ប្រើ​ដូច​ថ្មបាយគ្រៀម​បាន​ទេ យើង​ត្រូវ​ប្រើ​ដី​ម៉ាត់​សុទ្ធ (​ដូច​កន្ទក់​) ដែល​បាន​មក​ពី​រែង រួច​លាយ​ជាមួយ​ថ្នាំ ដើម្បី​យក​មក​បិទ ធ្វើ​ជា​ចេតិយ នេះ​តែ​ម្ដង​»​។

រីឯ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ប្រាប់​ដែរ​ថា «​កាលពី​លោកយាយ​ឈ្មោះ សុ ផា​ន់​នី អាយុ​៥៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ខ្ទម​ដ៏​កម្សត់​ជាមួយ​លោកយាយ​សក់​.​ស កាលពីមុន ស្ថិត​ក្នុងភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ដែល​បាន​មក​សុំ​ច្បាប់​ធ្វើ​ចេតិយ ដើម្បី​ដាក់​ធាតុ​លោកយាយ​សក់​.​ស​។ ខណៈ​ពេល​នោះ មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​សុំ​ការ​អនុញ្ញាត​ពី​ថ្នាក់លើ​បាន ហើយ​ក៏​មក​ប្រាប់​លោកយាយ​ដែល​ត្រូវជា​កូនចិញ្ចឹម រួច​អនុញ្ញាត​ចេញ​ប្លង់​ឱ្យ ដើម្បី​រៀបចំ​ធ្វើ​ចេតិយ ទុក​សម្រាប់​ធ្វើបុណ្យ​បញ្ចុះធាតុ​លោកយាយ​សក់​.​ស ចាប់ពី​ឆ្នាំ​២០០០ រហូត​ដល់​បច្ចុប្បន្ន ទុក​សម្រាប់​បងប្អូន​មក​អុជ​ធូប គោរព​បូជា សុំ​សេចក្តីសុខ​ចម្រើន​ដល់​ក្រុម​គ្រួសារ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ