ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៥ថ្ងៃ​! រថយន្តក្រុង​ជាង​​១០០​គ្រឿង ដឹក​ពល​រដ្ឋ​មក​លេងខេត្ត​​សៀមរាប​ ដោយ​មិន​គិតថ្លៃ

6 ខែ មុន
  • សៀមរាប

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង​ចំនួន​៤៥៥​គ្រឿង ដើម្បី​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​ឥត​គិតថ្លៃ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុក​កំណើត តាម​បណ្ដា​ខេត្ត​នានា​។ ក្នុង​នោះ​រថយន្តក្រុង​មក​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្តសៀមរាប មាន​ចំនួន​សរុប​១២០​គ្រឿង ដែល​មាន​ចំណត​

ខេត្តសៀមរាប ៖ ស្រប​តាម​អនុសាសន៍​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​បិណ្ឌ​ទី​១៣ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង​ចំនួន​៤៥៥​គ្រឿង ដើម្បី​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​ឥត​គិតថ្លៃ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុក​កំណើត តាម​បណ្ដា​ខេត្ត​នានា​។ ក្នុង​នោះ​រថយន្តក្រុង​មក​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្តសៀមរាប មាន​ចំនួន​សរុប​១២០​គ្រឿង ដែល​មាន​ចំណត​ក្នុង​បរិវេណ​មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្តសៀមរាប​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ មក​កាន់​ខេត្តសៀមរាប បាន​លើក​ឡើង​ថា ការ​ធ្វើ​ដំណើរ​ដោយ​រថយន្តក្រុង​របស់​រាជរដ្ឋាភិបាល​នេះ មាន​សុវត្ថិភាព ជា​ពិសេស​បាន​កាត់​បន្ថយ​ការ​ចំណាយ​យ៉ាងច្រើន ខណៈ​សេវា​ដឹក​ជញ្ជូន​ឯកជន​មាន​តម្លៃ​ថ្លៃ​។ ការ​ឡើង​ជិះ​រថយន្តក្រុង​មាន​ភាព​ងាយ ពុំ​មាន​តម្រូវការ​បំពេញបែបបទ​អ្វី​ទាំងអស់ គ្រាន់តែ​ប្រាប់​អ្នក​រៀបចំ​ថា​យើង​ចង់ទៅ​ខេត្ត​ណា​។ មួយវិញទៀត អ្នកបើកបរ​មាន​ភាព​រួសរាយ​រាក់ទាក់ រថយន្ត​មាន​ម៉ាស៊ីនត្រជាក់ ប្រកបដោយ​ផា​សុខភាព​។

ដោយឡែក លោក អុ​ន វី​រៈ បុគ្គលិក​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ បាន​បង្ហាញ​ឱ្យ​ដឹង​ថា ការ​ចេញដំណើរ​ពី​រាជធានី​ទៅ​តាម​បណ្ដា​ខេត្ត​នានា នៅ​ថ្ងៃ​បិណ្ឌ​ទី​១៣​នេះ គឺ​មាន​ចំនួន​ច្រើន ខណៈ​ដែល​ថ្ងៃ​ដំបូង​នេះ មានការ​ចេញដំណើរ​ពី​ភ្នំពេញ​មក​សៀមរាប រហូត​ដល់​ទៅ​ជាង​៤០​គ្រឿង ដើម្បី​បំពេញតម្រូវការ​បងប្អូន​ជា​ពលរដ្ឋ​យើង​មក​លេង​ស្រុក​កំណើត ជា​ពិសេស​ការ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​។

ជាមួយ​គ្នា​នោះ ការ​ធ្វើ​ដំណើរ​នេះ​ដែរ សម្រាប់​អ្នកបើកបរ រដ្ឋបាល​ក្រុង​បាន​ធ្វើការ​ណែនាំ​រួច​ជា​ស្រេច មុន​នឹង​ចេញដំណើរ​ដោយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​មិន​ត្រូវ​មាន​សេព​គ្រឿ​.​ង​ស្រវឹង និង​ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​។ ក្នុង​នោះ​ផង​ដែរ លោក​ក៏​សូម​ការ​អំពាវនាវ​ទៅ​ដល់​បងប្អូន​ដែល​បាន​ទទួល​សេវា សូម​ជួយ​រក្សា​អនាម័យ តាម​រយៈ​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ ដោយឡែក ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ទាំងអស់ សូម​មានការ​យោគយល់ និង​អធ្យាស្រ័យ​គ្នា​ពេល​ធ្វើ​សំណើរ ដើម្បី​ចៀស​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​។

តាម​រយៈ​ការ​ផ្ដល់​ជូន​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ដោយ​មិន​គិតថ្លៃ ដែល​មាន​រយៈពេល ៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រជាពលរដ្ឋ​បាន​សាទរ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ជា​ពិសេស​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ