ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម ឃួ​ង ស្រេង ជូន​ដំណើរប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ

6 ខែ មុន

រាជធានី​ភ្នំពេញ ​៖ អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​ចំនួន​៤៥៥​គ្រឿង​​ដូច​ការ​គ្រោងទុក សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត និង​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ​៖ អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​ចំនួន​៤៥៥​គ្រឿង​​ដូច​ការ​គ្រោងទុក សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត និង​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ ដោយ​មិន​បាច់បង់ប្រាក់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ជូន​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​ ។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២​ ខែតុលា​​ ឆ្នាំ​២០២៣ ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អម​ដោយ​មន្ត្រី​ជា​ច្រើនរូ​ប​ទៀត​បាន​ជូន​ដំណើរ​បង​ប្អូន​ប្រជាពលរដ្ឋ​ឡើង​រថ​យន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​ទៅ​ស្រុក​កំណើត នៅ​ទីតាំង​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​ប្ញ​ស្សី​
កែវ ។

គេ​សង្កេត​ឃើញ​ថា សម្រាប់​គោលដៅ​ចំណត សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ បងប្អូន​ប្រជា​ពល​រដ្ឋ​យ៉ាងច្រើន​កុះករ បាន​នាំ​គ្នា​ងើបម​ក​ដល់​តាំងពី​ព្រលឹម​អុល​តម្រង់​ជួរ​គ្នា​ចាំ​ឡើង​រថយន្តក្រុង ដែល​ច្រើន​ជាងគេ ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យ បាត់ដំបង និង​ពោធិ៍សាត់ ។

អត្ថបទសរសេរ ដោយ