ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីប្ល.ន់នេះ​សា.ហា.វ.ខ្លាំងណាស់ សង្ឃឹម​សមត្ថ​កិច្ច​បំបែក​រឿងនេះ​​​ឆាប់ឱ្យ​ជនរងគ្រោះ​

1 ឆ្នាំ មុន

ស្រុក​ស្ទឹង​ហាវ ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចូល​ទៅ​ប្លន់​ផ្ទះ​អ្នកលក់​ចាប់ហួយ​មួយ​កន្លែង ស្ថិត​នៅ​ឃុំ​ទំនប់​លក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣​នេះ…

ស្រុក​ស្ទឹង​ហាវ ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចូល​ទៅ​ប្លន់​ផ្ទះ​អ្នកលក់​ចាប់ហួយ​មួយ​កន្លែង ស្ថិត​នៅ​ឃុំ​ទំនប់​លក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣​នេះ ដោយ​បន្លំ​ថា​ទិញ​ស្រា​បៀរ បន្ទាប់​មក​ឲ្យ​កូនប្រុស​ម្ចាស់ផ្ទះ​ម្នាក់​ទៅ​ជាមួយ​ខ្លួន​ថា ទៅ​យក​លុយ ក្រោយមក​ក្រុម​នេះ​ត្រឡប់​ម្តងទៀត រួច​ក៏​ធ្វើ​សកម្ម​ភាព​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​នេះ​យក​បាន​មាស-ប្រាក់អស់​​មួយ​ចំនួន ។

នៅ​ក្នុង​ហេតុការណ៍​ប្លន់​នេះ​ដែរ ជនល្មើស​បាន​ប្រើ​ដំបង​វា​.​យ​ម្ចាស់ផ្ទះ​ចំនួន​២​នាក់​រង​របួសធ្ងន់ ។ ចំណែក​កូនប្រុស​ម្ចាស់ផ្ទះ​ម្នាក់​ទៀត ដែល​ត្រូវ​ក្រុម​ជនល្មើស​នាំ​ទៅ​យក​លុយ​នោះ​មិនឃើញ​ត្រឡប់​មក​វិញ​នោះទេ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ដែល​រង​របួស​រួម​មានឈ្មោះ​ខុន រី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ត្រូវជា​ក្មួយ​ម្ចាស់ផ្ទះ និង​ឈ្មោះ ហ៊ឹ​ម ខេន ភេទ​ស្រី អាយុ​៨១​ឆ្នាំ ជា​ម្ចាស់ផ្ទះ ។ ចំណែក​កូនប្រុស​ម្ចាស់ផ្ទះ​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ ហ៊ឹ​ម ប៉ូ​ឡូ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ថែម​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ តុលា ២០២៣ នេះ សមត្ថកិច្ច​រក​ឃើញ​សាកស​.​ពកូន​ប្រុស​ម្ចាស់ផ្ទះ​បញ្ជាក់​ថា ស្លាប់​ហើយ​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល​ជិត​១០០​ម៉ែត្រ​។ ករណី​នេះ សមត្ថកិច្ច​ចម្រុះ​កំពុង​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រក​ក្រុម​ជនល្មើស ។

មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ