ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីមានជំងឺប្រចាំការ​មកលេងប្រពន្ធ​បាន​២ទៅ៣​ថ្ងៃ​ ស្រាប់តែ​ជួប​រឿង​អកុសល​

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ បាន​ឡើង​មក​លេង​ប្រពន្ធ​នៅ​ភ្នំពេញ តែ​មិន​ទាន់​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ បាន​ឡើង​មក​លេង​ប្រពន្ធ​នៅ​ភ្នំពេញ តែ​មិន​ទាន់​បាន​ជួប​ប្រពន្ធ​ផង ក៏​បែក​ពុះ​មាត់​ស្លា.ប់​តែ​ម្តង ។

ហេតុ​ការ​ណ៏​ខាងលើ​​នេះ​ ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង២​និង១៥​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ផ្លូវ​បេតុង​ផ្សារ​ដី​បេតុង ស្ថិត​ក្នុងភូមិ​ដី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ចំពោះ​អត្តសញ្ញាណ​បុរសរងគ្រោះ​​ខាងលើ​ ត្រូវ​បាន​ប្រពន្ធ​ជន​រង​គ្រោះ​សុំ​មិន​ឱ្យ​​បញ្ចេញ​ឈ្មោះ ដោយ​ដឹង​ត្រឹម​ថា​មាន​អាយុ​៤២​ឆ្នាំ និង​មាន​ជម្ងឺ​ប្រចាំ​កាយ ។

បើ​តាម​ប្រភព​ព័​ត៏​មានបាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រងគ្រោះ​ខាងលើ បានរ​ត់ទៅ​វិញ​ទៅ​មក រត់​ចូល​ទៅ​ផ្ទះ​គេ និង​បាន​រត់ឡើង​ជិះឡាន​គេ​ថែម​ទៀត ។ ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​ដេញ​បុរសរងគ្រោះ​​រូប​នោះ​អោយ​ចេញ ទើប​បុរស​ខាងលើ​បាន​រត់គេច រហូត​ទៅ​ដល់​ច្រក​ឌឿងហែម ក្បែរ​បន្ទប់​ជួល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ទើប​អង្គុយ​បែកពពុះមាត់​ស្លា.ប់​ភ្លាម​ៗ​តែ​ម្តង ។

ចំណែក​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា ប្តី​របស់​គាត់​បាន​ឡើង​ពី​ខេត្ត មក​លេង​គាត់​២-៣​ថ្ងៃ​ហើយ និង​ជម្ងឺ​ប្រចាំ​កាយ​​ទៀត​ ។ ​ស្ត្រីជា​ប្រពន្ធ​បាន​បន្ត​​ថា ជម្ងឺ​ប្តី​របស់​គាត់​តែងតែ​ធ្វើ​ទុក្ខ​​រយៈពេល​៣​ខែ​ម្តង ដោយសារ​តែ​ថ្ងៃនេះ ជម្ងឺ​ប្តី​របស់​គាត់​បាន​ធ្វើ​ទុក្ខ​ ទើប​បណ្តាល​អោយ​រត់​ចុះឡើង និង​មក​អង្គុយ​បែកពពុះមាត់ រហូត​ដល់​បាត់​បង់ជីវិត​បែប​នេះ ។

បច្ចុប្បន្ន ​ស.ព​បុរស​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ និង​​ប្រគល់​ស.ព​អោយសាច់ញាត្តិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (ដោយ ៖ រ​ដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ