ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ម៉ាស្សាមួយ​កន្លែង ឃាត់ខ្លួន​នារី​ៗ​៧​​នាក់ ចំណែក​ថៅកែ​ប្រុស​រត់គេច​ខ្លួន​បាត់

6 ខែ មុន
  • ភ្នំពេញ

ផ្ទះ​ម៉ាស្សា​មួយ​កន្លែង​យីហោ «​ពន្លៃ​ជក់ចិត្ត​» ត្រូវ​បាន​នាយកដ្ឋាន​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចុះ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៧​នាក់ ចំណែកឯ​ថៅកែ​ប្រុស​វិញ​រត់គេច​ខ្លួន​បាត់​ស្រមោល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ម៉ាស្សា​មួយ​កន្លែង​យីហោ «​ពន្លៃ​ជក់ចិត្ត​» ត្រូវ​បាន​នាយកដ្ឋាន​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចុះ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៧​នាក់ ចំណែកឯ​ថៅកែ​ប្រុស​វិញ​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​នាយកដ្ឋាន​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ប្រាប់​ឱ្យ​ដឹង​ថា ទីតាំង​ខាងលើ​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ថា «​មាន​ក្មេង​ស្រី​ៗ​ខ្លះ​ក្រោម​អាយុ​១៧​ឆ្នាំ​បាន​មក​ធ្វើ​ជានា​រី​ម៉ាស្សា និង​មាន​ច​បង្ក​.​ប់​សេវា​បម្រើ​កម្សាន្ត​ដោយ​លួ​.​ច​លាក់​»​។ បន្ទាប់​មក កម្លាំង​នគរបាល​នាយកដ្ឋាន​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ រួម​ទាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អាជ្ញាធរ​ខណ្ឌ ដើម្បី​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​ខាងលើ​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ខណៈ​ពេល​កម្លាំង​នគរបាល​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ថៅកែ​ប្រុស​ម្នាក់​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង នៅ​សល់​តែ​នារី​ចំនួន​ចំនួន​៧​នាក់​នៅ​ក្នុង​ហាង​ម៉ាស្សា​យីហោ «​ពន្លៃ​ជក់ចិត្ត​» បន្ទាប់​មក​កម្លាំង​នគរបាល​ក៏​បាន​ឃាត់​នារី​ៗ​ទាំងនោះ​យក​មក​សាកសួរ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​នាយកដ្ឋាន​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជូន​នារី​ម៉ាស្សា​ទាំង​៧​នាក់​ទៅ​ផ្នែក​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ