ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថៃ១២​នាក់​បាន​ស្លា​.​ប់ ខណៈ​១១​នាក់​ទៀត ត្រូវ​ក្រុម​ហា​ម៉ាស​ចាប់​ជា​ចំណាប់ខ្មាំង

6 ខែ មុន

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាម CNN ផ្សាយ​ថា ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់ មក​លើ​ប្រទេស​អ៊ី​ស្រា​អែ​ល បានធ្វើឲ្យ​​​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន​ទាំង​សងខាង មិនតែប៉ុណ្ណោះ ថែម​ទាំង​បាត់បង់​​ជីវិត​ជនជាតិ​ដទៃ​នៅ​ជុំវិញ​ពិភពលោក…

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាម CNN ផ្សាយ​ថា ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់ មក​លើ​ប្រទេស​អ៊ី​ស្រា​អែ​ល បានធ្វើឲ្យ​​​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន​ទាំង​សងខាង មិនតែប៉ុណ្ណោះ ថែម​ទាំង​បាត់បង់​​ជីវិត​ជនជាតិ​ដទៃ​នៅ​ជុំវិញ​ពិភពលោក ជាមួយនឹង​ការ​កើនឡើង នៃ​បញ្ជី​ជនជាតិ​បរទេស ដែល​ត្រូវ​បាន​ស​ម្លា​.​ប់ ឬ​ចាប់ពង្រត់ (​ចំណាប់ខ្មាំង​) ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ បាន​និយាយ​នៅថ្ងៃ​ចន្ទ ទី​០៩ តុលា​នេះ​ថា ជនជាតិ​១២​នាក់ ត្រូវ​បាន​បញ្ជាក់ច្បាស់​ថា បាន​ស្លា​.​ប់ និង ១១​នាក់​ទៀត កំពុង​ស្ថិត​​ក្នុង​ដៃ​របស់ក្រុម​ហា​ម៉ាស ​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង ។

អ្នកនាំពាក្យ លោកស្រី Kanchana Patarachoke បាន​និយាយ​ថា មាន​ជនជាតិ​ថៃ ០៨​នាក់​បន្ថែម​ទៀត បាន​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ។

លោកស្រី បន្ត​ថា «​យើង​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ទេ​។ យើង​មិន​ចង់​ឲ្យ​សាច់ញាតិ ដឹង​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មុន​ពេល​យើង​ធ្វើការ​ទំនាក់ទំនង​ផ្ទាល់ ជាមួយ​ពួក​គេ​» ។

យោង​តាម​ក្រសួងការបរទេស​ថៃ បានឱ្យ​ដឹង​ថា អ៊ី​ស្រា​អែ​ល​ជា​គោលដៅ​សំខាន់​សម្រាប់​ជន​ចំណាកស្រុក​ជនជាតិ​ថៃ ជា​យូរ​មក​ហើយ ដែល​ភាគច្រើន ធ្វើ​ការងារ​កសិកម្ម ។

ក្រសួងការបរទេស​ថៃ អះអាង​​ថា មាន​ពលករ​ថៃ ប្រមាណ​ជា​៣០,០០០​នាក់ នៅ​អ៊ីស្រាអែល​។ ហើយ​ជាង​១,០០០​នាក់ បាន​ស្នើ​សុំ​ជំនួយ ឲ្យ​ជម្លៀស​ចេញ នាពេល​នេះ​។

នាយក​រដ្ឋមន្ត្រី​ថៃ លោក សេត​ថា ថា​វី​ស៊ី​ន បាន​ថ្លែង​​នៅថ្ងៃ​ចន្ទនេះថា រដ្ឋាភិបាល​ថៃ បាន​ត្រៀមលក្ខណៈ​ជាមួយនឹង​យន្តហោះ​ពី​កងទ័ពអាកាស​ថៃ ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន ដែល​នៅ​សេសសល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ