ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ថា ពលរដ្ឋ​អា​មេ​រិ​ក​០៩​នាក់​បាន​ស្លា​.​ប់ នៅ​ក្នុង​ជម្លោះ​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស

6 ខែ មុន

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាម CNN អោយ​ដឹង​ថា អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ នៅ​ថ្ងៃ​ចន្ទ ទី​០៩ តុលា​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពលរដ្ឋ​អា​មេ​រិ​ក​ចំនួន…

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាម CNN អោយ​ដឹង​ថា អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ នៅ​ថ្ងៃ​ចន្ទ ទី​០៩ តុលា​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពលរដ្ឋ​អា​មេ​រិ​ក​ចំនួន ០៩​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​បាត់បង់​ជីវិត នៅ​ក្នុង​ជម្លោះ​រវាង​អ៊ី​ស្រា​អែ​ល​ជាមួយ​ក្រុម​ហា​ម៉ាស ។

អ្នកនាំពាក្យ​បាន​និយាយ​ថា “​នៅ​ពេល​នេះ យើង​អាច​បញ្ជាក់​អំពី​ការ​ស្លា​.​ប់​របស់​ពលរដ្ឋ​អា​មេ​រិ​ក ចំនួន ០៩​នាក់ ពួក​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ នៃ​ស​.​ព​ទាំងអស់ ហើយ​សូម​ជូនពរ​អ្នក​ដែល​រង​របួស​ឲ្យ​បានជា​សះស្បើយ​ឆាប់រហ័ស​” ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា “​យើង​កំពុង​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល ខណៈ​ដែល​ពួក​គេ​បន្ត​ប្រតិបត្តិការ​សន្តិសុខ ដើម្បី​កំណត់​ទីតាំង​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​បាត់​ខ្លួន​។ ក្រុម​គ្រួសារ នៃ​ជនជាតិ​អា​មេ​រិ​ក ដែល​បាន​ស្លា​.​ប់​ទាំង​០៩​នាក់​នេះ ហើយ​ផ្តល់​ជំនួយ​ដល់​កុងស៊ុល​ដល់​ពួក​គេ ដែល​យើង​អាច​ផ្តល់​បាន​» ។

សហរដ្ឋអាមេរិក បន្ត​ប្រមូល​ព័ត៌មាន​អំពី​ពលរដ្ឋ​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ