ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាសូរ​! ២នាក់​ប្តីប្រពន្ធចេញពីភូមិទៅរើស​អេត​ចាយ​នៅភ្នំពេញ ជួបគ្រោះអកុសល

6 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយ​គូ​ជា​អ្នក​រើ​ស​អេ​ត​ចាយ​បាន​បើ​​ក​ម៉ូតូ​សណ្តោងរ៉ឺ​ម៉កពីភូមិ​ស្វាយ​អា​ត់

​រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយ​គូ​ជា​អ្នក​រើ​ស​អេ​ត​ចាយ​បាន​បើ​​ក​ម៉ូតូ​សណ្តោងរ៉ឺ​ម៉កពីភូមិ​ស្វាយ​អា​ត់ ទៅរើស​អេ​ត​ចាយ​នៅ​ភ្នំពេញ ខណៈ​ធ្វើ​ដំណើរ​បាន​ពាក់​កណ្តាល​ផ្លូវ​ត្រូវ​រថយន្តបុ.ក​ពី​ក្រោយ​ខ្ទា.ត​ទៅ​បុ.ក​ម៉ូតូ​កង់​បី បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រ​ពន្ធ​ស្លា.ប់ ចំណែក​ប្តី​របួស​ធ្ងន់ ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩យប់​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ ២០២៣ នៅ​ចំណុច​ស្ពាន​លេខ​៣ ផ្លូវ​ជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានីភ្នំពេញ​ ។

រថយន្ត​បង្ក​ម៉ាក​ហាយឡែនឌ័រ​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AO-2863 បើ​ក​បរ​ដោយ​បុរស ម្នាក់ មិនស្គាល់អត្តសញ្ញាណ​ ។

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់ឱ្យ​ដឹង​ថា មុន​កើ​​ត​ហេតុ មាន​ម៉ូតូ សណ្តោងរ៉ឺ​ម៉ក​មួយគ្រឿង​ដឹក​អេ​ត​ចាយ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​អា ទិស​ដៅ​ពី​ជើ​ង​ទៅ ត្បូង ស្រប​ទិស​គ្នា​ពី​ក្រោយ​ម៉ូតូកង់​បី​ឥណ្ឌា​មួយ​គ្រឿង បើ​ក​បរ​ដោយ​បុរស​ម្នាក់ ។

​តាម​ប្រភព​ដដែល​បន្ត​ថា ខណៈ​ម៉ូតូ​រឺ​ម៉ក​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ស្ពាន​លេខ​៣ ក៏​មាន​រថយន្ត​មួយ ​គ្រឿង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ក្រោយ​មក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ មក​បុ.ក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក អេ​ត​ចាយ​ពី​ក្រោយ បណ្តាល​ឲ្យ​វិល​មួយ​ជុំ រង​ការ​ខូច​ស្ទើរ​ទាំង​ស្រុង​ទៅ​បុ.ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ គ្រឿង​ទៀត​ខូចខាត​មួយ​កំណាត់​ក្រោយ ចំណែក​ស្ត្រី​ជា​ម្ចាស់​រឺ​ម៉ក​ហោះ​ផ្លោង​ទៅ​មុខក​ង់​បី​ស្លា.ប់​បាត់ បង់​ជីវិត​ភ្លាម​ៗ ចំណែក​បុរស​ជា​ប្តី​ហោះ​ផ្លោង​ធ្លាក់​ប្រឡាយ​ទឹក រង​របួស​ធ្ងន់​សន្លប់​ស្តូក​ស្តឹង ចំណែក​រថយន្ត​បង្ក​វិល​ជា​ច្រើន​ជុំ រង​ការ​ខូច​មួយ​កំណាត់​ទាំង ស្រុង ។

ក្រោយ​កើត​ហេតុ​ ម្ចាស់​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ចំណែក​ជន​រង​គ្រោះ​ម្ចាស់​រ៉ឺ​ម៉ក​ត្រូវ​បាន ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ ចំណែក​ស.ព​ស្ត្រីជា​ប្រពន្ធ​ត្រូវ​​បាន​ប្រគល់​​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​នៅ​ភូមិ​ស្វាយ​អាត់​ក្រោម តាម​ប្រពៃណី ចំណែក រថយន្តប​ង្ក និង​ម៉ូតូ​កង់​បី រួម​ទាំង​រ៉ឺ​ម៉ក ត្រូវ​បាន​សមត្ថកិច្ច​វាស់​វែង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​​ដ្ឋាន​នគរបាល រាជធានី ភ្នំពេញ រង់ចាំដោះស្រាយនៅពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ