ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​​អតីត​ប្រធានាធិបតី​​អេហ្ស៊ីប​​លោ​ក​មូបារ៉ាក់ត្រូវដោះលែង​

12 ឆ្នាំ មុន

អាជ្ញាធរ​​អេហ្ស៊ីប​​​កាលពីថ្ងៃទី​​១៧ ឧសភា បាន​ដោះលែង​​​លោកស្រីស៊ូ​ហ្សាន ​​មូបារ៉ាក់ ​​ភរិ​យា​​ប្រធានាធិបតី​​អេហ្ស៊ីប ​ដែលត្រូវ​ទម្លាក់​ចេញ​ពីតំណែង​​​លោកហូស្នី មូបារ៉ាក់ ​​តាមរយៈ​ការ​បង់​ប្រាក់​​ធានា​ក្រោយពី​លោកស្រី​​បានសម្រេច​​​ផ្តល់​ទ្រព្យ​ ​សម្បត្តិ​​​មួយផ្នែក​របស់​លោកស្រី​​ឱ្យទៅរដ្ឋ​។ អ្នកនាំពាក្យ​​​នាយកដ្ឋាន​​ត្រួត​ពិនិត្យ​​​ការស៊ើប​អង្កេតអំពើ​​​​​ពុករលួយ ​​​អេហ្ស៊ីប លោក​​​ Aly Hassan និយាយ​​ឱ្យ​ដឹង​ថា​​ លោកស្រី​​ស៊ូហ្សាន ​មូបា​រ៉ាក់ អាយុ​៧០​ឆ្នាំ ​បាន​ផ្តល់គណនី​​ធនាគារ​ដែល​មាន​​ទឹកប្រាក់​​​៣,៤លាន​ដុល្លារ​​អាមេ​រិក​ទៅ​ ឱ្យ​រដ្ឋ។​ ​លោកស៊ូហ្សាន

អាជ្ញាធរ​​អេហ្ស៊ីប​​​កាលពីថ្ងៃទី​​១៧ ឧសភា បាន​ដោះលែង​​​លោកស្រីស៊ូ​ហ្សាន ​​មូបារ៉ាក់ ​​ភរិ​យា​​ប្រធានាធិបតី​​អេហ្ស៊ីប ​ដែលត្រូវ​ទម្លាក់​ចេញ​ពីតំណែង​​​លោកហូស្នី មូបារ៉ាក់ ​​តាមរយៈ​ការ​បង់​ប្រាក់​​ធានា​ក្រោយពី​លោកស្រី​​បានសម្រេច​​​ផ្តល់​ទ្រព្យ​​សម្បត្តិ​​​មួយផ្នែក​របស់​លោកស្រី​​ឱ្យទៅរដ្ឋ​។ អ្នកនាំពាក្យ​​​នាយកដ្ឋាន​​ត្រួត​ពិនិត្យ​​​ការស៊ើប​អង្កេតអំពើ​​​​​ពុករលួយ​​​អេហ្ស៊ីប លោក​​​ Aly Hassan និយាយ​​ឱ្យ​ដឹង​ថា​​ លោកស្រី​​ស៊ូហ្សាន ​មូបា​រ៉ាក់ អាយុ​៧០​ឆ្នាំ ​បាន​ផ្តល់គណនី​​ធនាគារ​ដែល​មាន​​ទឹកប្រាក់​​​៣,៤លាន​ដុល្លារ​​អាមេ​រិក​ទៅ​ឱ្យ​រដ្ឋ។​ ​លោកស៊ូហ្សាន​​ និង​ស្វាមី​​របស់លោក​​ស្រី​ដែល​​​ត្រូវ​ទម្លាក់​​ចេញពី​​តំណែង​កាលពីថ្ងៃទី​១១ កុម្ភៈ ​កន្លងមក ​​ក្រោយពី​​មាន​​ការបះបោរ​​ប្រឆាំង​​​រយៈ​ពេល​​១៨​ថ្ងៃ​​​​ជាប់​ៗគ្នា ​ប្រឈមមុខ​នឹង​​ការ​ចោទ​ប្រកាន់​​ពីបទទទួល​ទ្រព្យសម្បត្តិ​​​ដោយខុស​ច្បាប់។
លោកហូស្នី ​មូបារ៉ាក់​ ​ក៏​កំពុង​ត្រូវ​​​ស៊ើប​អង្កេត​​ផងដែរ ​ទាក់ទង​នឹង​​​ការ​ស្លាប់​បាតុ​ករ​ជា​ច្រើននាក់​ក្នុងអំឡុង​ពេលនៃការ​ធ្វើបាតុកម្ម​​ប្រឆាំង​លោក​​ ហើយ​បច្ចុប្បន្ន​​​កំពុងជាប់​ឃុំឃាំង​​នៅឡើយ ។ ​​លោកមូបារ៉ាក់ ​​ថ្លែង​ថា ​ការ​ស៊ើប​អង្កេត​​​លើរូបលោក​ដោយរដ្ឋ​គឺ​ធ្វើឡើង​​​សំដៅ​​ធ្វើ​​ឱ្យ​ខូចដល់​​កេរ្តិ៍​ឈ្មោះ​​​របស់លោក និង​​កេរ្តិ៍​ឈ្មោះ​​​គ្រួសារ​​​លោកប៉ុណ្ណោះ​។​
ចំណែក​​​លោកមូបារ៉ាក់ ​​ក៏នឹង​ត្រៀម​​​ប្រគល់​​ទ្រព្យសម្បត្តិ​​របស់លោក​​​ឱ្យរដ្ឋ​​​ និង​ត្រៀម​​សុំ​ទោស ដើម្បី​​ឱ្យទទួល​​បាន​​ការ​លើកលែង​ទោស​ដែរ៕