ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល និយាយ​ថា ក្រុម​ហា​ម៉ាស់​បាន​ចាប់”​ចំណាប់ខ្មាំង និង​អ្នកទោស​សង្គ្រាម​”

6 ខែ មុន

ក្រុង​ហ្សេ​រុយ​សា​ឡឹម ៖ អ្នកនាំពាក្យ​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល លោក​ឧត្តមសេនីយ៍ Daniel Hagari បាន​និយាយ​ថា ៖ «​មាន​ចំណាប់ខ្មាំង និង​អ្នកទោស​សង្គ្រាម…

ក្រុង​ហ្សេ​រុយ​សា​ឡឹម ៖ អ្នកនាំពាក្យ​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល លោក​ឧត្តមសេនីយ៍ Daniel Hagari បាន​និយាយ​ថា ៖ «​មាន​ចំណាប់ខ្មាំង និង​អ្នកទោស​សង្គ្រាម ដែល​ក្រុម​ហា​ម៉ាស​បាន​ចាប់ខ្លួន​។ ហើយ​ក៏​មាន​អ្នក​ស្លា​.​ប់​ក្នុង​ចំណោម​ទាហាន​នៃ​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល ផង​ដែរ​។ យើង​មិន​ទាន់​មាន​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ខណៈ​យើង​កំពុង​តែ​មាន​សង្គ្រាម​» ។

ដោយឡែក ក្រុម​សង្គ្រោះ​បន្ទាន់​របស់​អ៊ី​ស្រា​អែ​ល ប៉ាន់​ប្រមាណ​ថា មនុស្ស​ប្រហែល​៧០​នាក់ ឥឡូវនេះ​បាន​ស្លា​.​ប់​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល និង​រាប់រយ​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​ពួក​សកម្មប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា បាន​បើក​ការ​វាយប្រហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែតុលា ឆ្នាំ​២០២៣ ដោយ​បាញ់​រ៉ុក្កែត​រាប់​ពាន់​គ្រាប់ ចូល​ទៅ​ទឹកដី​អ៊ី​ស្រា​អែ​ល ។

ក្រសួងសុខាភិបាល​អ៊ី​ស្រា​អែ​ល ក៏​បាន​និយាយ​ដែរ​ថា បន្ថែម​ពីលើ​នេះ មាន​មនុស្ស​៩៨៥​នាក់​បាន​រង​របួស ក្នុង​ការ​វាយប្រហារ​មក​លើ​ប្រទេស​អ៊ី​ស្រា​អែ​ល ។

ទន្ទឹម​នឹង​នេះ នៅ​ឯ​តំបន់​ហ្គា​ហ្សា​វិញ យ៉ាង​ហោច​ណាស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ចំនួន​១៩៨​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ និង​រង​របួស ១.៦១០​នាក់​ទៀត​។ អ៊ី​ស្រា​អែ​ល បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​លើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយប្រហា​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក Benjamin Netanyahu បាន​ប្រកាស​ប្រទេស​របស់​លោក «​កំពុង​មាន​សង្គ្រាម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ