ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ុក្កែត​រាប់​ពាន់​គ្រាប់ បា.ញ់​ចេញពី​តំបន់​ហ្គា​ហ្សា ឆ្ពោះទៅ​ប្រទេស​អ៊ី​ស្រា​អែ​ល នៅ​ថ្ងៃ​សៅរ៍​នេះ

6 ខែ មុន

ក្រុង​ហ្សេ​រុយ​សា​ឡឹម ៖ ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ដែល​កំពុង​កាន់​អំណាច​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​ធ្វើការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ ដែល​ការ​វាយប្រហារ​នេះ មិន​ធ្លាប់​មាន​ពី​មុន​ទេ​ ដោយ​បាញ់​រ៉ុក្កែត​រាប់​ពាន់​គ្រាប់ ខណៈ​ដែល​យុទ្ធ​ជន​ហា​ម៉ាស់​រាប់​សិប​នាក់ បាន​​ជ្រៀតចូល​ និងវាយប្រហារ​នៅ​​ក្នុង​ទីតាំង​ជា​ច្រើន​របស់​ប្រទេស​អ៊ី​ស្រា​អែ​ល ។…

ក្រុង​ហ្សេ​រុយ​សា​ឡឹម ៖ ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ដែល​កំពុង​កាន់​អំណាច​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​ធ្វើការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ ដែល​ការ​វាយប្រហារ​នេះ មិន​ធ្លាប់​មាន​ពី​មុន​ទេ​ ដោយ​បាញ់​រ៉ុក្កែត​រាប់​ពាន់​គ្រាប់ ខណៈ​ដែល​យុទ្ធ​ជន​ហា​ម៉ាស់​រាប់​សិប​នាក់ បាន​​ជ្រៀតចូល​ និងវាយប្រហារ​នៅ​​ក្នុង​ទីតាំង​ជា​ច្រើន​របស់​ប្រទេស​អ៊ី​ស្រា​អែ​ល ។

គ្រាប់​រ៉ុក្កែត ចាប់ផ្តើម​បាញ់​នៅ​ម៉ោង​ប្រហែល ០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែតុលា​នេះ។ ការ​វាយ​លុយ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស នៅ​តែ​កំពុង​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង នៅ​ក្នុង​ដែនដី​របស់​អ៊ី​ស្រា​អែ​ល​ជា​ច្រើន​ទីតាំង​ ។

នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក Benjamin Netanyahu បាន​ប្រកាស​ថា ៖ «​អ៊ី​ស្រា​អែ​ល​កំពុង​មាន​សង្គ្រាម​» ហើយ​បាន​អំពាវនាវ​ឲ្យ​មានការ​ចល័ត​ទ័ព​បម្រុង​ជា​ច្រើននាក់មកបន្ថែម​ទៀត ​។

ក្រុម​សង្គ្រោះ​ជាតិ​របស់​អ៊ី​ស្រា​អែ​ល បាន​និយាយ​ថា មនុស្ស​យ៉ាងតិច ៤០​នាក់ ត្រូវ​បាន​ស​ម្លា​.​ប់​នៅ​ក្នុង​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម​ហា​ម៉ាស ចូល​ទៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល ខណៈ​ដែល​ការ​ប្រយុទ្ធ​នៅ​តែ​បន្ត​កើត​មាន នៅ​ថ្ងៃ​សៅរ៍​នេះ ។

មន្ទីរពេទ្យ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​និង​កំពុង​ព្យាបាល​អ្នក​របួស​រាប់រយ​នាក់ រួម​ទាំង​មនុស្ស​រាប់​សិប​នាក់ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ