ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សត្វព្រៃ​ក្នុង​តំបន់​អង្គរ កំពុងរងការ​គំរា.មកំហែង​គួរ​​ឱ្យ​ព្រួយបារម្ភ​

6 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អ្នកជំនាញ​ផ្នែក​អភិរក្ស​សត្វព្រៃ​អន្តរជាតិ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ការ​ដាក់​

ខេត្ត​សៀម​រា​ប ៖ អ្នកជំនាញ​ផ្នែក​អភិរក្ស​សត្វព្រៃ​អន្តរជាតិ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ការ​ដាក់​អន្ទាក់ ដើម្បី​ចាប់​យក​និង​សម្លា.ប់​សត្វព្រៃ​ដោយ​ខុសច្បាប់ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ កំពុង​កើត​មាន​គួរ​ឱ្យ​ព្រួយបារម្ភ​។

អ្នកជំនាញ​អភិរក្ស​សត្វព្រៃ​អន្តរជាតិ របស់​អង្គរ​Wild life Alliance លោក Nick Mark មាន​ប្រសាសន៍​ថា ជា​ច្រើន​ឆ្នាំ​មក នេះ អង្គការ​អភិរក្ស​សត្វព្រៃ​អន្តរជាតិ ដែល​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដោះ​លែង​សត្វព្រៃ ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ សត្វព្រៃ​ទាំងនោះ មាន​ដូច​ជា​សត្វ​ទោច ស្វាព្រាហ្មណ៍ ឈ្លូស សំពោច ឆ្មា​ដាវ សត្វ​កេងកង ក្ងោក​និង​សត្វ​ភេ ព្វាំ​ង​និង​ឆ្កែព្រៃ ដែល​បច្ចុប្បន្ន​បាន​កើនឡើង​ចំនួន​៧៥​ក្បាល​។ ក៏​ប៉ុន្តែ​កាលពី ដើមខែ​មិថុនា​កន្លង​មក សត្វ​ភេ​ដែល​បាន​ដោះ​លែង នៅ​ក្នុង​ព្រៃ​តំបន់​អង្គរ​នោះ បាន​ជាប់អន្ទាក់​ងា.ប់​។

លោក Nick Mark ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​ព្រៃ​តំបន់​អង្គរ ក៏​មាន​ជនខិលខូច លប​លួច​ដាក់​អន្ទាក់​ចាប់​យក​សត្វព្រៃ​ដែល​កំពុង​តែ​មាន​អ្នក​ថែរក្សា​នោះ យក​ទៅ​ធ្វើ​ម្ហូប​និង​លក់ដូរ​ដោយ​ខុសច្បាប់​ដែរ​។​អ្នកជំនាញ​អ​ភ​រិ​ក្ស​សត្វព្រៃ​អន្តរជាតិ​រូប​នេះ សំដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ការ​បាត់បង់​សត្វព្រៃ​នៅ​កម្ពុជា ហើយ​ចង់​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ចាត់វិធានការ​បន្ទាន់ ក្នុង​ការ​ធ្វើ​ច្បាប់​ប្រឆាំង​និង​ការ​សម្លាប់​សត្វព្រៃ​។

លោក ជូ រ៉ា​ឌី​ណា អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ​និង​ហេដ្ឋារចនាសម្ព័ន្ធ របស់​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ចាត់​ទុក​ថា​សត្វព្រៃ​នៅ​ក្នុង​តំបន់​អង្គរ ពិតជា​មាន​សារសំខាន់​យ៉ាង​ខ្លាំង ក្នុង​ការ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផ្នែក​ធម្មជាតិ​  ឱ្យ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ថែម​ទៀត​ជាមួយ​និង​ទេសចរណ៍វប្បធម៌​។ យោង​តាម​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៣​មក អាជ្ញាធរ​អប្សរា ដែល​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ Wild Life Alliance បាន​ធ្វើការ​ដោះ​លែង​សត្វព្រៃ​ជា​បន្តបន្ទាប់​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​។ រហូត​មក​ដល់​ពេល​នេះ​សត្វព្រៃ​ខ្លះ​បាន បង្កើត​កូនចៅ​ជា​ហូរហែ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មាន​ប្រសាសន៍ កាលពី​កន្លង​ទៅ​ថា ចាប់​តាំង​តែ​ពី​អំឡុង​ឆ្នាំ ១៩២៥​មក តំបន់​អង្គរ​ត្រូវ​បាន​បង្កើត​ឡើងជា​ឧទ្យាន​ជាតិ​ទី​១​នៃ​តំបន់​អាស៊ី​អ​គ្នេ​យ៍ ហើយ​ការ​ដោះ​លែង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អង្គរ គឺជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​ល្បាយ​របស់​សត្វព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។

លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​ទប់ស្កាត់​សកម្មភាព​សម្លាប់​សត្វព្រៃ​នៅ​ក្នុង​តំបន់​អង្គរ​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​ទាំងមូល គឺ​ក្រសួងបរិស្ថាន​បាន​ធ្វើ​យុទ្ធនាការ​(​អន្ទាក់​សូន្យ​)​ដើម្បី​អប់រំ​ផ្សាយ​ផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ ឱ្យ​បានដឹង អំពី​ការ​ប៉ះពាល់​ដែល​កើត​ចេញពី​អន្ទាក់ ដើម្បី​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​និង​លុប​ចោល​ចំនួន​អន្ទាក់​ទាំងស្រុង​នៅ​ពេល​ខាង​មុខ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ