ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឺ​សម្បុរ​! ពស់ថ្លាន់​យក្ស​ដ៏​ធំ​មួយ​ក្បាល ​លួ​.​ច​ស៊ី​មាន់​អ្នក​ភូមិ​ហើយ លាក់ខ្លួន​នៅ​លើ​ដើម​អម្ពិល

6 ខែ មុន

ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម Internet និង​ធ្វើ​ឱ្យ​អ្នកស្រុក អ្នក​ភូមិ នាំ​គ្នា​ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ក្រោយ​ពី​មាន​ពស់ថ្លាន់​យក្ស​ដ៏​ធំ​មួយ​ក្បាល បើ​គេ​ស្មាន​មិន​ខុស វា​មាន​ប្រវែង​៥,៥​ម៉ែត្រ បាន​លួ​.​ច​ស៊ី​សត្វ​មាន់​ក្នុង​ទ្រុង​របស់​អ្នក​ភូមិ​។ ហើយ​ដើម្បី​តែ​គេច​ពី​

បរទេស ៖ ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម Internet និង​ធ្វើ​ឱ្យ​អ្នកស្រុក អ្នក​ភូមិ នាំ​គ្នា​ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ក្រោយ​ពី​មាន​ពស់ថ្លាន់​យក្ស​ដ៏​ធំ​មួយ​ក្បាល បើ​គេ​ស្មាន​មិន​ខុស វា​មាន​ប្រវែង​៥,៥​ម៉ែត្រ បាន​លួ​.​ច​ស៊ី​សត្វ​មាន់​ក្នុង​ទ្រុង​របស់​អ្នក​ភូមិ​។ ហើយ​ដើម្បី​តែ​គេច​ពី​មនុស្ស ពស់ថ្លាន់​យក្ស​នោះ​ក៏​វារ​ឡើង​ទៅ​លាក់ខ្លួន​នៅ​លើ​ដើម​អម្ពិល​មួយ​ដើម រួច​រុំ​យ៉ាង​តឹង​នៅ​លើ​ដើម​អ​ម្ពឹ​ល​នោះ​តែ​ម្ដង​។ ភ្លាម​ៗ​នោះ ពួក​គេ​ក៏​អំពាវនាវ​ស្វែងរក​កម្លាំង​ជា​ច្រើន​នាក់ ដើម្បី​ឱ្យមក​ជួយ​ចាប់​សត្វ​ពស់ថ្លាន់​នោះ រហូត​ទាល់តែ​បាន ដោយ​អ្នក​ដែល​ចាប់​ពស់​នោះ គឺ​មាន​គ្នា​ចំនួន​៧​នាក់​។

ពស់ថ្លាន់​យក្ស​មួយ​ក្បាល​ខាងលើ​នេះ ត្រូវ​គេ​ចាប់​បាន​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៣​នេះ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​មក​លោក ជុក ឌី ណូ​ឯក ប្រធាន​ការិយាល័យ​បង្ការ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៣ ។ នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​ថៃ «Thairath» បាន​ផ្សព្វផ្សាយ​រាយការណ៍​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​។

បើ​តាម​នាយកដ្ឋាន ទីប្រជុំជន Pak Phanang ស្រុក Pak Phanang ខេត្ត Nakhon Si Thammarat បាន​ប្រាប់​ថា បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​សុំ​ជំនួយ ពាក់ព័ន្ធ​ករណី​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​ចូលលុក​លុយ និង​ស៊ី​សត្វ​មាន់នៅ​ក្នុង​ទ្រុង​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដូច្នេះ​ហើយ លោក​ក៏​បាន​ប្រកាស​ជូនដំណឹង​ដល់​មន្ត្រី​ពន្លត់​អគ្គិភ័យ​ក្រុង ឱ្យ​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ និង​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​។ ហើយ​អ្វី​ដែល​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​នោះ ខណៈ​ពេល​មក​ដល់​ផ្ទះ ស្ថិត​នៅ​ភូមិ​សយ​ឆៃ​យ៉ា​ន់​យ៉ា​ន ផ្លូវ​ផានិត សំ​ផ​ន ក្នុង​ក្រុង​ប៉ាក់​ផា​ណា​ង​ភ្លាម ក៏​ស្រាប់តែ​មាន​ហេតុការណ៍​កើតឡើង ដោយ​ប្រទះ​ឃើញ​មាន​អ្នក​ផ្តល់​ព័ត៌មាន​ភ្លាម​ៗ រួច​ក៏​នាំ​មន្ត្រី​ទៅ​មើល​ទ្រុងមាន់​ក្រោយ​ផ្ទះ​របស់​អ្នក​ភូមិ​តែ​ម្ដង​។

ស្រប​ពេល​នោះ គេ​ក៏​ប្រទះ​ឃើញ​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល បាន​វារ​ឡើង​ទៅ​លើ​ដើម​អម្ពិល ដែល​មាន​កម្ពស់​៣​ម៉ែត្រ​ពី​ដី ហើយ​សត្វ​ពស់ថ្លាន់​មួយ​នឹង​វា​កំពុង​តែ​ស៊ី​សត្វ​មាន់នៅ​ក្នុង​ទ្រុង​របស់​អ្នកស្រុក ដោយ​វា​បាន​លេប រួច​យក​ទៅ​បោះចោល​លើ​ដី​។ បន្ទាប់​មក​គេ​សន្និដ្ឋាន​ថា «​វា​ប្រហែលជា​ត្របាក់​ស៊ី​សត្វ​មាន់​រួច​ហើយ ហើយ​វា​សង្ឃឹមថា អាច​គេច​ផុត​ពី​មនុស្ស ទើប​សត្វ​ពស់ថ្លាន់​នោះ​វារ​ឡើង​ទៅ​លើ​ដើម​អម្ពិល​តែ​ម្ដង (​ចាប់ពី​គល់ រហូត​ខ្ពស់​ពាក់កណ្ដាល​ចុង​ដើម​អម្ពិល​)»​។

ឃើញ​ដូច្នេះ​ភ្លាម មិន​នៅ​ស្ងៀម​តទៅ​ទៀត មន្ត្រី​ជំនាញ​ក៏​បាន​ប្រើ​មុង​ទាក់ ដើម្បី​ព្យួរ​ក្បាល​របស់​ពស់ថ្លាន់​ដ៏​ធំ​មួយ​នោះ ឱ្យ​ជាប់​ទៅ​ណា​លែង​រួច ដោយ​ជោគជ័យ​។ បន្ទាប់​មក គាត់​ក៏​បាន​ចាប់​ទាញ​ពស់ថ្លាន់​ដ៏​ធំ​មួយ​នេះ ទម្លាក់​ចុះ​ពីលើ​ដើម​អម្ពិល​ឱ្យ​ធ្លាក់​មក​ក្រោម​វិញ ប៉ុន្តែ​អ្វី​ដែល​ហួស​ពី​ការ​ស្មាន វា​ពិតជា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ទាញ​វា​ឱ្យ​ចុះ​មក ដោយសារ​តែ​ពស់ថ្លាន់​វា​មាន​ទំហំ​ធំ​ខ្លាំង​ពេក​។ ពេល​នោះ គិត​អ្វី​មិន​ចេញ ពួក​គេ​ក៏​ប្រមូល​គ្នីគ្នា​ឱ្យមក​ជួយ ដើម្បី​មាន​កម្លាំង​ខ្លាំង​រួម​គ្នា​ចាប់​ទាញ​មុង​ដាក់​ផ្អោប​ជាប់​ទៅ​នឹង​ពស់ថ្លាន់ រួច​រឹត​វា​យ៉ាង​តឹង​ឱ្យ​ជិត​គល់​ដើម​អម្ពិល​នោះ​។

តែ​ចុង​ក្រោយ​មិន​បាន​សម្រេច​នោះ​ឡើយ ពួក​គេ​ក៏​បាន​លើក​ឡើង​ថា «​ពិតជា​មិនធម្មតា​ទេ វា​គួរ​ឱ្យ​ខ្លាច​ខ្លាំង​ណាស់ មិន​ត្រឹមតែ​មាន​មាឌធំ​នោះ​ទេ បើ​និយាយ​អំពី​ទំហំ​របស់​វា​វិញ ឃើញ​ហើយ​ព្រឺ​សម្បុរ​។ លើស​ពី​នេះ ពស់ថ្លាន់​ដ៏​ធំ​សម្បើម​ខាងលើ​នេះ វា​ពិតជា​សា​.​ហាវ​ណាស់ រហូត​ដល់​ថ្នាក់​មន្ត្រី​៣​នាក់​ទៅ​ហើយ ក៏​នៅ​តែ​មិន​អាច​យក​ពស់ថ្លាន់​មួយ​នឹង​ចេញពី​ដើម​អម្ពិល​បាន​ដែរ​»​។

ដូច្នេះ​ហើយ ទើប​ពួក​គេ​សម្របសម្រួល​ស្នើ​សុំ​បន្ថែម​មន្ត្រី​ចំនួន​៤​នាក់ សរុប​ទាំងអស់​មាន​៧​នាក់​ឱ្យមក​ជួយ​ចាប់​ពស់ថ្លាន់​មួយ​នេះ ចេញពី​ដើម​អម្ពិល​។ ក្នុង​នោះ មាន​មន្ត្រី​ម្នាក់​បាន​ឡើង​ទៅ​លើ​កំពូល​ដើម​អម្ពិល​ដែល​ជាប់​ក្បែរ​ស្រះ ដើម្បី​យក​ពស់ថ្លាន់​ដែល​រុំ​ជុំវិញ​ដើម​អម្ពិល​នោះ​ចេញ​។ ទីបំផុត សត្វ​ពស់ថ្លាន់​យក្ស​ដ៏​ធំ​មួយ​ក្បាល​នេះ ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ​ក្បែរ​ទ្រុងមាន់​តែ​ម្តង​។ ពេល​នោះ សមត្ថកិច្ច​ក៏​នាំ​គ្នា​ជួយ​យក​ពស់ថ្លាន់​ដ៏​ធំ​នោះ​ចេញពី​ស្រះ​ក្បែរ​ទ្រុង​នៅ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដែល​វា​មាន​ប្រវែង ៥,៥ ម៉ែត្រ ហើយ​ត្រូវ​គេ​ដាក់​ច្រក​ក្នុង​បាវ រួច​យក​វា​ទៅ​លែង​ចូល​ក្នុង​ព្រៃ​វិញ​។

គួរ​បញ្ជាក់​ថា បើ​គិត​ពី​ពេលវេលា​នៃ​ការ​ចាប់​ពស់ថ្លាន់​យក្ស​ដ៏​ធំ​ខាងលើ​នេះ គឺ​មាន​រយៈពេល​១​ម៉ោង​ទម្រាំ​តែ​ចាប់​វា​បាន​។ ហើយ​កាលពីមុន ក៏​មាន​មន្ត្រី​ជំនាញ​ម្នាក់​ធ្លាប់​ចាប់​ពស់ថ្លាន់​មួយ​ក្បាល​នៅ​លើ​ផ្លូវលំ​នេះ​ដែរ បើ​តាម​ទំហំ និង​ប្រវែង​របស់​ពស់ថ្លាន់​នោះ គឺ​ប្រហាក់ប្រហែល​ដូច​គ្នា ហើយ​វា​ត្រូវ​បាន​គេ​ជឿ​ថា «​ពស់ថ្លាន់​ទាំង​២​ក្បាល​នេះ ប្រហែលជា​កូនភ្លោះ​បងប្អូន​បង្កើត ម៉ែឪ​តែ​មួយ​មិន​ខាន​ឡើយ» ៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ