ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជទាយាទ​រដ្ឋ​ម៉ា​ឡេ​ស៊ី​១​អង្គ គង់​នៅ​ជិត​កន្លែង​បា.ញ់ប្រហារ​ដ៏​រន្ធ.ត់​ឯ​ផ្សារ​ទំនើប​ក្រុង​បាងកក

6 ខែ មុន

ថៃ ៖ ព្រះ​អង្គ​ម្ចាស់ Tunku Ismail Idris រាជទាយាទ​រដ្ឋ​ចូ​ហូ (Johor) របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​អះអាង​

ថៃ ៖ ព្រះ​អង្គ​ម្ចាស់ Tunku Ismail Idris រាជទាយាទ​រដ្ឋ​ចូ​ហូ (Johor) របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​អះអាង​ថា ព្រះ​អង្គ និង​ក្រុម​គ្រួសារ​ទ្រង់ នៅ​ជិត​កន្លែង​កើតហេតុ នៃ​ការ​បាញ់ប្រហារ​ដ៏​រន្ធត់​នៅ​ឯ​មជ្ឈ​មណ្ឌល​ផ្សារ​ទំនើប Siam Paragon ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា​កន្លង​ទៅ​ ហើយ​ក្រោយមក​ទ្រង់​បាន​ភៀស​ព្រះ​កាយ​ស្វែងរក​ការ​ជ្រកកោន​នៅ​ស្ថានទូត​សិង្ហ​បុរី ប្រចាំ​ទីក្រុង​បាងកក បន្ទាប់​ពី​ការ​បា.ញ់ប្រហារ​កើតឡើង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNA ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤ ខែ​តុ​កា កន្លង​ទៅ​។

ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ ក្រសួងការបរទេស​សិង្ហ​បុរី​បាន​ប្រាប់​សារព័ត៌មាន CNA ថា វា​ជា​កិត្តិយស​ណាស់​ក្នុង​ការ​ជួយ​ដល់​ព្រះ​អង្គ​ម្ចាស់ នៃ​រដ្ឋ​ចូ​ហូ ដោយ​បាន​បន្ថែម​ថា ទាំង​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ចែករំលែក​ប្រពៃណី នៃ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ដែល​ត្រូវការ​ជំនួយ​ក្នុង​ពេល​នៅ​ក្រៅប្រទេស​។

ឧបទ្ទវហេតុ​បា.ញ់ប្រហារ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា កន្លង​ទៅ បាន​បណ្តាល​ឱ្យ​ស្ត្រី​២​នាក់​បាត់បង់​ជីវិត ដោយ​ក្នុង​នោះ​ម្នាក់​មក​ពី​ប្រទេស​ចិន និង​ម្នាក់​ទៀត​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ខណៈ​មនុស្ស​៥​នាក់​ផ្សេង​ទៀត​រង​របួស ស្រប​ពេល​ប៉ូលិស​ថៃ បាន​ចាប់ខ្លួន ខ្មាន់កាំភ្លើង ដែល​ជា​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​។

សមត្ថកិច្ច​បាន​រក​ឃើញ​ថា ក្មេង​ប្រុស​រូប​នោះ ចេះ​កែ​ច្នៃ​កាំភ្លើង​បា.ញ់​គ្រាប់​ខ្យល់​ទៅ​ជា​កាំភ្លើង​អាច​បា.ញ់​គ្រាប់​ពិត ហើយដោយ​សារ​ក្មេង​ប្រុស​ឈ្លក់រ​ង្វេ​ង​ការ​លេង​ហ្គេ​ម​បា.ញ់ប្រហារ​រូប​នេះ មាន​បញ្ហា​តឹងតែង​ផ្លូវចិត្ត​ខ្លាំង ទើប​រូបគេ​បង្ខំចិត្ត​កាន់​កាំភ្លើង​បើក​ការ​បា.ញ់ប្រហារ​នៅ​ក្នុង​ផ្សារ​ទំនើប Siam Paragon តែ​ម្តង​។

នៅ​ក្នុង​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram របស់​ព្រះ​អង្គ​ម្ចាស់ Tunku Ismail Idris ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ​បាន​បញ្ជាក់​ថា ព្រះ​អង្គ និង​មហេសី​ទ្រង់ គឺ​ព្រះ​នាង Che’Puan Besar Khaleeda រួម​នឹង​បុត្រាបុត្រី​៤​អង្គ កំពុង​នៅ​កន្លែង​ទទួលភ្ញៀវ​របស់​សណ្ឋាគារ​មួយ​ក្បែរ​ផ្សារ​ទំនើប Siam Paragon នៅ​ពេល​លឺ​ហ្វូង​មនុស្ស​ស្រែក និង​រត់​ចេញ​ក្រៅ បន្ទាប់​ពី​ការ​បា.ញ់ប្រហារ​ចាប់ផ្តើម​។ ភ្លាម​ៗ​នោះ ទ្រង់​បាន​នាំ​ក្រុម​គ្រួសារ​ទ្រង់​ទៅ​ទី​សុវត្ថិភាព ដោយ​រត់​សំដៅ​ទៅ​បន្ទប់ក្រោមដី​ជាមួយ​ក្រុម​ការពារ​ទាំងអស់​របស់​ទ្រង់ ហើយ​រឿង​តែ​មួយ​គត់​ដែល​ទ្រង់​គិត​នៅ​ពេល​នោះ​ថា តើ​មាន​អ្នក​បា.ញ់ប្រហារ​ប៉ុន្មាន​នាក់ អាវុ.ធ​អ្វី​ដែល​ពួក​គេ​ប្រើប្រាស់ និង​ស្ថានភាព​បែប​ណា​។ នេះ​បើ​តាម​សំ​ណេ​រ​របស់​ព្រះ​អង្គ​ម្ចាស់ Tunku Ismail Idris ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ សណ្ឋាគារ ដែល​ស្ថិត​នៅ​ក្នុង​ពេល​កើតហេតុ​។

ព្រះ​អង្គ​បាន​បន្ត​ថា ទ្រង់​បាន​ស្រែក​ប្រាប់​ក្រុម​ការពារ​ទ្រង់ ដើម្បី​យក​រថយន្ត​ទៅ​បន្ទប់ក្រោមដី ហើយ​នាំ​ទាំងអស់​គ្នា ទៅ​ទីតាំង​សុវត្ថិភាព​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ដោយ​ទ្រង់​ប្រាប់​ពួក​គេ​ឱ្យ​បើករថយន្ត​ទៅ​ស្ថានទូត​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​អ្នកបើកបរ​បាន​ប្រាប់​ថា ស្ថានទូត​សិង្ហ​បុរី​នៅ​ជិត​ជាង​។ ភ្លាម​ៗ​នោះ ទ្រង់​ក៏​បាន​ទាក់ទង​ទៅ​អគ្គ​កុងស៊ុល​សិង្ហ​បុរី​នៅ​រដ្ឋ​ចូ​ហូ អំពី​រឿង​នេះ​។ យ៉ាងណាមិញ ព្រះ​អង្គ​បញ្ជាក់​បន្ថែម​ថា គ្រប់​គ្នា​សុទ្ធតែ​សុវត្ថិភាព នៅ​ក្នុង​ស្ថានទូត​សិង្ហ​បុរី ហើយ​ទ្រង់​ក៏​ថ្លែងអំណរគុណ​ដល់​ក្រុម​ការពារ​របស់​ទ្រង់ និង​មិត្តភក្តិ​មក​ពី​ប្រទេស​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​។

បន្ទាប់​មក​ទ្រង់ បាន​ហៅ​ទូរស័ព្ទ​ទៅ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Anwar Ibrahim និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Mohamad Hasan ដើម្បី​ជូនដំណឹង​អំពី​អ្វី​ដែល​បាន​កើតឡើង និង​បញ្ជាក់​ថា ទ្រង់ និង​ក្រុម​គ្រួសារ​នឹង​ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ត្រឡប់​ទៅ​រដ្ឋ​ចូ​ហូ​វិញ នៅ​ពេល​អ្វី​ៗ​ទាំងអស់​មាន​សុវត្ថិភាព​។

គួរ​បញ្ជាក់​ថា ព្រះ​អង្គ​ម្ចាស់ Tunku Ismail Idris គឺជា​បុត្រា​ច្បង​របស់​ស្តេច​ស៊ុ​ល​តង់​បច្ចុប្បន្ន​នៃ​រដ្ឋ​ចូ​ហូ គឺ​ព្រះ​អង្គ​ម្ចាស់ Ibrahim Ismail និង​ម្ចាស់​ក្ស​ត្រី​យ៍ Raja Zarith Sofiah ក្នុង​ចំណោម​បុត្រាបុត្រី ៦ អង្គ​។ ព្រះ​អង្គ​ម្ចាស់ Tunku Ismail Idris ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់ ដោយ​ទ្រង់​គឺជា​ម្ចាស់​ក្លិប​បាល់ទាត់ Johor Darul Ta’zim FC នៃ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​៕ (​ប្រភព​ពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ