ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ទាំង​១៤​ខណ្ឌ ចុះ​ពិនិត្យ​ទីតាំង​ស្នាក់​នៅ និង​ក្លិប​កម្សាន្ត​ទាំងអស់ ដើម្បី​ទប់ស្កាត់​គ្រឿងញៀ.ន និង​ជួញដូរ​មនុស្ស

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បង្កើត​គណៈកម្មការ​មួយ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្នាក់​នៅ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បង្កើត​គណៈកម្មការ​មួយ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្នាក់​នៅ រួម​នឹង​ក្លិប​កម្សាន្ត​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​សន្តិសុខ ឲ្យ​បាន​រឹង​មាំ ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ពិសេស​គ្រឿងញៀន និង​ការ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ។

ការ​ជំរុញ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​ក្នុង​កិច្ច ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា គណៈកម្មការ​នេះ ត្រូវ​តែ​ចេញដំណើរ​ជា​បន្ទាន់ ហើយ​ការ​ចុះ​ត្រួតពិនិត្យ​នោះ ដាច់ខាត ត្រូវធ្វើ​កំណត់ហេតុ និង​ចុះហត្ថលេខា​ពី​ម្ចាស់​ទីតាំង ដែល​មាន​ភាគហ៊ុន​ធំ​ជាងគេ មិន​អនុញ្ញាត​ឲ្យ​មេការ​គ្រប់គ្រង​មក​ទទួលខុសត្រូវ ចុះហត្ថលេខា​ជំនួស​នោះ​ទេ​។ ការងារ​នេះ ត្រូវ​តែ​ក្តាប់​ឲ្យ​បាន បើ​យើង​ក្តាប់​ស្ថិតិ​នេះ មិន​បាន តើ​យើង​ធ្វើ​អី្វ​កើត ។
លោក​បញ្ជាក់​ថា ចំពោះ​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ជា​រឿង​សំខាន់ ដែល​យើង​ត្រូវ​ពង្រឹង និង​គ្រប់​គ្រង​ឲ្យ​បាន ដើម្បី​កុំ​ឲ្យ​ក្រុម​សង្គម​ងងឹត​ធ្វើ​សកម្មភាព​បាន​។ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ត្រូវ​តែ​គ្រប់គ្រង​មនុស្ស​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ឲ្យ​បាន​។ ការ​រឹត​បណ្តឹង​ខ្លាំង វា​មិន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នោះ​ទេ បើ​រាជធានី​ភ្នំពេញ មាន​សន្តិសុខ​ល្អ​ប្រសើរ​នោះ អ្នក​ទេសចរ​បរទេស​គេ​នឹង​មក​លេង​រាជធានី​ភ្នំពេញ កាន់តែ​ច្រើន ហើយ​ការ​រឹត​បណ្តឹង​ខាងលើ​នេះ ត្រូវ​អនុវត្ត​ចាប់ពី​ពេល​នេះ​តទៅ រហូត​ដល់​បុណ្យ​ភ្ជុំបិណ្ឌ បន្ត​ដល់​បុណ្យ​អ៊ុំ​ទូក និង​បន្ត​រហូត​ទៅ ។

លោក ឃួ​ង ស្រេង បាន​បន្ថែម​ទៀត​ថា ក្រៅពី​វិធានការ​ខាងលើ​ហើយ​នោះ ការ​ដាក់​កម្លាំង​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ការ​ទប់ស្កាត់​ក្មេង​ទំនើង​នៅ​តាម​សាលារៀន ការ​បង្ក្រាប​ល្បែងស៊ីសង​នៅ​តាម​មូលដ្ឋាន ក៏​ជា​រឿង​សំខាន់ ដែល​ត្រូវ​តែ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ជាមួយនឹង​ការ​ចុះ​ពង្រឹង​សន្តិសុខ បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ នៅ​តំបន់​ស្មុគស្មាញ​ឲ្យ​បាន​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ភាព​កក់ក្តៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ