ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា ៖ ការ​ថត​ភាពយន្ត និង​ចម្រៀង​កាយវិការ នៅ​​រមណីយដ្ឋាន​អង្គរ ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ជា​មុន

6 ខែ មុន

ខេត្តសៀមរាប ៖ អនុលោម​តាម​អនុក្រឹត្យ ស្តី​ពី​ការ​គ្រប់គ្រង​ឧស្សាហកម្ម​ភាពយន្ត ការ​ផលិតភាព​យន្ត ភាពយន្ត​ភាគ​តាម​ទូរទស្សន៍ ភាពយន្ត​ឯកសារ ចម្រៀង​កាយវិការ ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ…

ខេត្តសៀមរាប ៖ អនុលោម​តាម​អនុក្រឹត្យ ស្តី​ពី​ការ​គ្រប់គ្រង​ឧស្សាហកម្ម​ភាពយន្ត ការ​ផលិតភាព​យន្ត ភាពយន្ត​ភាគ​តាម​ទូរទស្សន៍ ភាពយន្ត​ឯកសារ ចម្រៀង​កាយវិការ ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៣​នេះ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​យ៉ាងដូច្នេះថា ៖ «រាល់​ការ​ស្នើ​សុំ ផលិតករ​ត្រូវ​ភ្ជាប់ពាក្យ​ស្នើ​សុំ និង​អត្ថបទ​និពន្ធ​រឿង (​ភាពយន្ត​) និង​អត្ថបទ​ចម្រៀង (​ចម្រៀង​កាយវិការ​) ចំពោះ​ការ​ផ្តល់​លិខិត​អនុញ្ញាត នឹង​ផ្តល់​ជូន​រយៈពេល​១៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ (​សម្រាប់​ភាពយន្ត​) និង​រយៈពេល ៥​ថ្ងៃ (​សម្រាប់​ចម្រៀង​កាយវិការ​)» និង​ «ពេល​ទទួល​បាន​លិខិតអនុញ្ញាត ផលិតករ ត្រូវ​យក​លិខិត​អនុញ្ញាត​​ថត​នោះ ​ជូន​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា (​ករណី​ថត​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​) ដោយ​បញ្ជាក់​ពី​ទីកន្លែង ដែល​ត្រូវ​ថត ពេលវេលា​ថត និង​សមាសភាព​ក្រុមការងារ ដើម្បី​អាជ្ញាធរ​ជួយ​សម្របសម្រួល» ។

ម្យ៉ាងទៀត អាជ្ញាធរ​ជាតិ​អប្សរា ក៏​ទើបបាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ថតរូប​ភាព ឬ​វី​ដេ​អូ នៅ​តាម​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ដែរ​ថា “​រាល់​ការ​ថតរូប ចងក្រង​ជា​អនុស្សាវរីយ៍ សម្រាប់​គ្រួសារ សម្រាប់​បង្ហោះ​តាម Facebook, TikTok ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី ភាព​អស្ចារ្យ​ទៅ​លើ​ស្នាដៃ​សិល្បៈ វិស្វកម្ម សំណង់​របស់​ប្រាសាទ របស់​បុព្វបុរស​ខ្មែរ​យើង មិន​មានការ​ហាមឃាត់​ទេ​។ អាជ្ញារ​ជាតិ​អប្សរា មិន​ដែល​តម្រូវ​ឱ្យ​គាត់​ធ្វើការ​ស្នើ​សុំ​ទេ​” ។

អាជ្ញាធរ​ជាតិ​អប្សរា សូម​ឲ្យ​ម្ចាស់​ផលិតករ ជា​ក្រុមហ៊ុន ឬ​ឯកជន ចូលរួម​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​ខ្លឹមសារ​អនុក្រឹត្យ និង​សេចក្តីជូនដំណឹង​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ