ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​បឺស​​១គ្រឿងជួបគ្រោះ​ក្រឡា.ប់ធ្លា.ក់ពីលើស្ពាន ​ស្លា.ប់​​ភ្ញៀវទេសចរ​បរទេស​២១​នាក់

1 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ តាម​សេចក្ដីរាយការណ៍របស់ AFP ចុះ​ថ្ងៃ​ទី​៤ តុលា​ថា មនុស្ស​យ៉ាងតិច​២១នាក់​​ស្លា.ប់​

ប្រទេស​អ៊ី​តា​លី ៖ តាម​សេចក្ដីរាយការណ៍របស់ AFP ចុះ​ថ្ងៃ​ទី​៤ តុលា​ថា មនុស្ស​យ៉ាងតិច​២១នាក់​​ស្លា.ប់​ និង​ជាង​២០​នាក់​ទៀត​រង​របួស កាលពីយប់​ថ្ងៃ​ទី​៣ តុលា នៅ​ទីក្រុង​វេ​នី​សអ៊ី​តា​លី ដោយសារ​​រថយន្ត​បឺស ដែល​ពួក​គេ​ជិះ​ក្រឡា.ប់​ធ្លាក់​ពីលើស្ពាន​មួយ​ក្នុង​កម្ពស់​៣០​ម៉ែត្រ​ហើយ​មាន​ភ្លើង​ឆាបឆេះ ។

អាជ្ញាធរ​ទីក្រុង​ដែល​គេ​ស្គាល់​លើ​ពិ​ភ​ព​លោកនេះ​និយាយ​ថា រថយន្ត​បឺស​នោះ​ដឹក​អ្នកទេសចរ ក្នុង​នោះ​មាន​ជនជាតិ​អ៊ុយ​ក្រែ​ន បារាំង អា​ល្លឺម៉​ង់ ។ អភិបាល​តំបន់ VENETIE ដែល​មាន​ក្រុងវេ​នី​ស​ជាទី​ប្រជុំជន លោក LUCA ZAIA ថ្លែងថា តុល្យការ​បណ្ដោះអាសន្ន​រៀបរាប់​ពី​ជន​រងគ្រោះ​យ៉ាងតិច​២១​នាក់ និង​ជាង​២០​នាក់​រង​របួស ក្នុង​នោះ​ភាគច្រើន​របួសធ្ងន់ ។ លោក​ថា​នោះ​ជា​សោកនាដកម្ម​ដ៏​ធំធេង​មួយ ។

AFP គូសបញ្ជាក់​ថា ក្នុង​ចំណោម​ជន​រង​គ្រោះមាន​អ្នកទេសចរ​អ៊ុយ​ក្រែ​ន​និង​ក៏​មាន​អ្នកទេសចរ​មក​ពី​អា​ល្លឺ​ម៉​ង់ និង​បារាំង ។ អ្នកទេសចរ​អ៊ុយក្រែ​ន​៣​នាក់ ក្រូ​អា​ស៊ី​ម្នាក់ អា​ល្លឺ​ម៉​ង់​ម្នាក់ និង​បារាំងម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​របួស ។

តុល្យការ​អាច​មាន​ធ្ងន់​ជាង​នេះ​ទៀត ។ គ្រោះថ្នាក់​នោះ​កើត​មាន​នា​វេលា​ម៉ោង​១៩ និង​៣០​នាទី
ម៉ោង​ក្នុងស្រុក ។ រថយន្ត​បឺស​នេះ​រត់​រវាង​ទីក្រុងវេ​នី​ស​និង​ទីតាំង​បោះ​តង់​មួយ ដោយ​មូលហេតុ​នៅ
មិន​ទាន់​មានការ​អះអាង​នៅឡើយ ហើយ​ការ​ស៊ើបអង្កេត​មួយ​បាន​បើក​ធ្វើ្វ​ពិសេស​យោង​តាម​បណ្ដារូបភាព​កា​ម៉ា​រ៉ា​សន្តិសុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ