ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិ​កស៊ិក​បង់ខាត​១​ស​ប្ដា​ហ៍​១​ពាន់​លាន​ដុល្លារ​ដោយ​សារ​វិបត្តិ​នៅ​ព្រំដែន

1 ឆ្នាំ មុន

ប្រទេស​ម៉ិក​ស៊ិ​ក ៖ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍ចុង​ក្រោយ​នេះ​រលក​អន្តោប្រវេសន៍​ថ្មី​នៅ​តាមព្រំដែន​រវាង​

ប្រទេស​ម៉ិក​ស៊ិ​ក ៖ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍ចុង​ក្រោយ​នេះ​រលក​អន្តោប្រវេសន៍​ថ្មី​នៅ​តាមព្រំដែន​រវាង​ម៉ិ​ក​ស៊ិ​ក​ និង​អា​មេ​រិ​ក បណ្ដាល​ឲ្យ​មានការ​ពង្រឹង​ការ​ត្រួតពិនិត្យ​តឹងតែង ដែល​បែប​នោះ​នាំ​ឲ្យ​មានការ​ស្រុត​ចុះ​ច្រើន​ដល់​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំង​២ ពិសេស​ការ​ដឹក​ជញ្ជូន​តាម​រថយន្តកាំ​មី​ញ៉ុ​ង ។

សេដ្ឋកិច្ច​ម៉ិក​ស៊ិក​ដែល​ពឹងផ្អែក​ខ្លាំង​លើអា​មេ​រិ​ក​ជិតខាង​រង​ការ​ប៉ះពាល់​ដោយសារ​ការ​រិ​ត​ត្បិត​នៅ​ព្រំដែន ទប់​រលក​អន្តោប្រវេសន៍ ។

វេ​ប​សាយ​ម៉ិក​ស៊ិ​ក EL PAIS MEXICO សរសេរ​ថា សោកនាដកម្ម​មនុស្ស​ក៏​ប៉ះពាល់​ដល់សេដ្ឋកិច្ច​ផង​ដែរ ។ ការ​កើនឡើង​នៃ​ចំនួន​ពួក​អន្តោប្រវេសន៍ ដែល​ប៉ុនប៉ង​ឆ្លង​ដែន​ពី​ម៉ិក​ស៊ិ​ក​ចូលអា​មេ​រិ​ក បង្ក​ផល​ប៉ះពាល់​ដ៏​មហាសាល​ដល់ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ។ ខាង​ផ្នែក​គយ​និងការពារ​ព្រំដែន​សហរដ្ឋអាមេរិក អះអាង​ពី​ការចាប់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​២៣២.៩៧២​នាក់​ក្នុង​ខែសីហា ពោល​មានការ​កើនឡើង២៧% បើ​ប្រៀបធៀប​ទៅ​នឹង​ខែកក្កដា និង​ជា​ចំនួន​ខ្ពស់​បំផុត​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ។

ជាង​១​ស​ប្ដា​ហ៍​កន្លង​មកនេះ​ការ​ត្រួតពិនិត្យ​របស់​ប៉ូលិស​និង​គយ​អា​មេ​រិ​ក ត្រូវ​បាន​ពង្រឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​ឆ្លងកាត់​ព្រំដែន​ចូល​ដែនដី​អា​មេ​រិ​ក ។ ប៉ុស្តិ៍​ព្រំដែន​២​នៅ​តិច​សាស់​រហូត​ដល់​បិទ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ