ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​៖​ ការ​ប្រៀប​ធៀប​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​«​ជា​រឿង​​ខុស»

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចំពោះ​មុខ​កម្មករ​ជិត​២​ម៉ឺន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ សម្តេច​ធិ​បតី ហ៊ុន ម៉ាណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​យកស​ម្តេចទៅ​ប្រៀបធៀប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្មី​នេះ ​គឺជា​រឿង​មួយ​ខុស​តែ​ម្តង ព្រោះថា​គោលនយោបាយ​ផ្សេង​គ្នា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចំពោះ​មុខ​កម្មករ​ជិត​២​ម៉ឺន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ សម្តេច​ធិ​បតី ហ៊ុន ម៉ា
ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​យកស​ម្តេចទៅ​ប្រៀបធៀប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្មី​នេះ ​គឺជា​រឿង​មួយ​ខុស​តែ​ម្តង ព្រោះថា​គោលនយោបាយ​ផ្សេង​គ្នា ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត​២​ម៉ឺន​នាក់ នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ទី​៣ តុលា ២០២៣ បាន​លើក​ឡើង​ថា មាន​អ្នកវិភាគ​មួយ​នោះ​ទេ ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ទេ តែ​រឿង​ខ្ញុំ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ទាំងអស់ មិន​និយាយ​ទេ បែរជា​គាត់​ប្រៀបធៀប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី ។

គាត់​ដូច​ជា​ប្រៀបធៀប​គោ និង​ក្របីទៅ​វិញ នាយក​រដ្ឋមន្ត្រី​ដូច​គ្នា​មែន ប៉ុន្តែ​គោលនយោបាយ​ផ្សេង​គ្នា តែ​គិត​ប្រជា​ពី​ប្រជាពលរដ្ឋ​ដូច​គ្នា​សូម​ច្បាប់ ។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា​៖ «​មាន​អ៊ុំ​មួយ​នោះ​គាត់​និយាយ​ថា នាយក​រដ្ឋមន្ត្រី​ថៃ ទៅ​ជួប ។

លោក អ៊ី​ឡុ​ន​ម៉ាស់ (E lon Musk) មហាសេដ្ឋី​អា​មេ​រិ​ក​ដល់​លោក ហ៊ុន ម៉ា​ណែ​ត ទៅ​ជួប​ក្រុម​កា​ថោ ។ ចំណុច​នេះ ខ្ញុំ​គិត​ថា ចុ​ម​ចង់​វាយប្រហារ​ឲ្យ​ខ្ញុំ​ជួប​អ្នក​ណា​! ប៉ុន្តែ​ខ្ញុំ​មើលចុះ​ឡើង​គឺ​គាត់​លើកយក​អ្វី​ដែល​ខ្ញុំ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អា​មេ​រិ​ក​ក្រៅ​ម៉ោង​។ តែ​គាត់​មិន​បាន​លើក​ឡើង​ពី​ការ​ជួប​ថ្នាក់ដឹកនាំ​ទាំង​អា​មេ​រិ​ក ឥណ្ឌា និង​មហាអំណាច​ផ្សេង​ៗ​មិន​និយាយ​ទេ​» ។

សម្តេច​ធិ​បតី​បាន​អ្នកវិភាគ​នោះ​មើល​តែ​ចំណុច​តូច​មួយ​ដែល​ជា​ការ​ក្រៅ​ម៉ោង​ទៅ​ជួប​អ៊ុំ​ៗ ពូ មីង បងប្អូន​ជាង​មួយ​ម៉ោង​ទៅ​វិញ​ចំពោះ​ការ​ជួប​ថ្នាក់ដឹកនាំ​ធំ​ៗ និង​មហាអំណាច និង​ជួប​ជាមួយ​តំណាង​អគ្គ​អង្ក​ការ​សហប្រជាជាតិ​ជាដើម​មិន​និយាយ​ទេ ។ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ពិត បាន​ទៅ​ជួប​លោក Elon Musk(​អ៊ី ឡុ​ន​ម៉ាស​)​ជា​មហាសេដ្ឋី​អា​មេ​រិ​ក​ជា​ភាគី​ឯកជន​មែន ។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ប្រទេស​ផ្សេង​ៗ ក៏​បាន​ជួប​មហាសេដ្ឋី​អា​មេ​រិ​ក​នេះ​ដែរ នៅ​ក្នុង​វេទិការ​ធុរកិច្ច ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា កា​ទៅ​អា​មេ​រិ​ក​សម្តេច​បាន​ជួប​ថ្នាក់ដឹកនាំ​ទាំងអស់​ដើម្បី​ធ្វើការ​ទាក់ទង​ឲ្យ​គេ​មក​ធ្វើការ​បន្ទាប​ទន់​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទទួល​ការ​នាំ​ចូល​ទំនិញ​ពីកម្ពុជា ប៉ុន្តែ​គ្រាន់តែ​ជំនួប​ក្រៅផ្លូវការ​ជាមួយ​ប្រជាជន បែរជា​យក​មក​វាយប្រហារ​សម្តេច​ទៅ​វិញ ។

សម្តេច​គូសបញ្ជាក់​ថា​៖«​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​ការទូត​នយោបាយ ហើយ​ខ្ញុំ​មិន​ដែល​ភ្លេច​ពី​ការ​ដើរ​ទាក់​ម៉ូយ​នោះ​ទេ ទោះបីជា​ទៅ​ចិន ឥណ្ឌូ​នេ​ស៊ី និង​អា​មេ​រិ​ក​ក៏​ដូច​គ្នា​ដែរ ។ ខ្ញុំ​ចុះ​ដល់​អា​មេ​រិ​ក ខ្ញុំ​បាន​ជួប​ជាមួយ​តំណាង​រាង​ក្រុមហ៊ុន​ចំនួន​៥៨​នៅ​ក្នុង​វិស័យ​។ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ទៅ​ជួប​ELon Musk ត្រូវ​ហើយ ខ្ញុំ​មិន​បាន​ជួប​តែ​ខ្ញុំ​បាន​ជួប​៥៨​ក្រុមហ៊ុន អា​មេ​រិ​ក​ក្នុង​នោះ​មាន​ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក​ជា​ច្រើន​» ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា ក្រុម​ដែល​សម្តេច​ជួប​មាន​ក្រុម​យក្ស​ផលិត​យន្ត ក្រុម​យក្ស ផលិត​ថ្នាំពេទ្យ ក្រុមហ៊ុន ផលិត​ប្រេងកាត​ជាដើម ទោះបីជា​មិន​បាន​ជួប​លោក​ELon Musk ក៏​ដោយ​ ។
ជា​មួយ​គ្នា​ដែរ សម្តេច​ធិ​បតី​ក៏​បាន​ផ្តាំ​ទៅ​កាន់​អ្នកធ្វើការ​បង្អាប់​សម្តេច​ថា គួរ​មើល​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​​សិន​ទើប​មក​បង្អាប់ ។ សម្តេច​ថា​៖​សូម​ឲ្យ​មាន​ស​ច្ច័​ធម៌​ខ្លះ​ផង​ខ្ញុំ​មិន​ខ្លាច​ទេ​ចំពោះ​ការ​បង្អាប់​នោះ តែ​ខ្ញុំ​សូម​យក​វេទិកា នេះ​បញ្ជាក់​ថា កុំ​និយាយ​ថា មេដឹកនាំ​កម្ពុជា​អត់​កំណើត ហើយ​ឡើង​មេដឹកនាំ​គេ ។

មេដឹកនាំ​កម្ពុជា​ក៏​ដូច​ជា​មេដឹកនាំ​គេ​ដែរ គឺ​ខិតខំ​ណាស់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​នេះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ