កម្លាំងជាង៥០០នាក់ ចុះជួយប្រមូលផលស្រូវជាង២០ហិកតាលិចលង់ដោយសារទឹក(វីដេអូ)
- បន្ទាយមានជ័យ
កម្លាំងទាំង៣ស្ថាប័ន ជាង៥០០នាក់ បានចុះអន្តរាគមន៍ជួយប្រមូលផលស្រូវបានជាង២០ហិកតាដែលលិចលង់ដោយទឹកស្រុងពីផ្នែកខាងលើ
កម្លាំងទាំង៣ស្ថាប័ន ជាង៥០០នាក់ បានចុះអន្តរាគមន៍ជួយប្រមូលផលស្រូវបានជាង២០ហិកតាដែលលិចលង់ដោយទឹកស្រុងពីផ្នែកខាងលើ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងទាំង៣ស្ថាប័ន ជាង៥០០នាក់ បានចុះអន្តរាគមន៍ជួយប្រមូលផលស្រូវបានជាង២០ហិកតាដែលលិចលង់ដោយទឹកស្រុងពីផ្នែកខាងលើ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០៣ នៅចំណុចខាងលិចប្រឡាយព្រេក ស្ថិតក្នុងភូមិ-ឃុំចំណោម ស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា ជំនន់ទឹកធ្លាក់ផ្នែកខាងលើ បានហូរស្រុងពីផ្នែកខាងលើ មកជន់លិចស្រូវរបស់ប្រជាកសិករនៅឃុំចំណោម នៅផ្នែកខាងលិចប្រឡាយព្រេក ហើយពលរដ្ឋក៏បានស្នើសុំកងកម្លាំងអន្តរាគមន៍ជួយប្រមូលផលស្រូវដែលកំពុងលិចលង់ជាង២០ហិកតាផងដែរ។
លោកបានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងទាំង៣ស្ថាប័ន ចំនួន៥៤៨នាក់ ក្នុងនោះរួមមាន ៖ កម្លាំងនគរបាលចំនួន១៨៣នាក់, កងរាជអាវុធចំនួន៥៥នាក់, កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត១១០នាក់, កម្លាំងកងពលតូចថ្មើជើងលេខ៥១ ចំនួន២០០នាក់ និងមន្ត្រីរដ្ឋបាលស្រុកមង្គលបូរីនិងក្រុមយុវជន។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ទឹកដែលជនលិចស្រូវប្រជាកសិករនៅខាងលិចប្រឡាយព្រេក ស្ថិតក្នុងឃុំចំណោមនេះ គឺជាទឹកដែលស្រង់ផ្នែកខាងលើបានហូរមកជន់លិចស្រូវរបស់ប្រជាកសិករដែលកំពុងប្រមូលផល មានចំនួន២១ហិកតា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ហើយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ក៏ប្រមូលបានចំនួន៥ហិកតា នៅសល់១៦ហិកតាទៀតត្រូវបានប្រមូលផលនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងទាំង៣ស្ថាប័ន ជាង៥០០នាក់ ហើយនៅថ្ងៃទី០៣ តុលានេះ នឹងបន្តចុះប្រមូលផលបន្តទៀត។
ឯកឧត្តបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យឆ្នាំ២០២៣នេះ ប្រជាកសិករបង្កបង្កើនផលស្រូវដើមរដូវ ឬស្រូវមិនប្រកាន់រដូវ បានជាង៧ម៉ឺនហិកតា។ រហូតពេលនេះ បានប្រមូលផលជាង៩០ភាគរយហើយ នៅសល់១០ភាគរយទៀតដែលមិនទាន់បានប្រមូលផល។ ជាក់ស្តែងនៅឃុំចំណោម ត្រូវបានជន់លិចដោយទឹកស្រុងពីផ្នែកខាងលើ បណ្តាលជន់លិច និងអន្តរាគមន៍ជួយប្រមូលផលផងដែរ៕
ចែករំលែកព័តមាននេះ