ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រពិសដៃ​ ជាប់ខ្នោះ! ក្រោយលួចថតបន្ទប់ទឹក​នារី​​កម្មករ​រត់​តុ​ម្នាក់​

6 ខែ មុន

រាជធានីភ្នំពេញ ៖ ទង្វើបុរសម្នាក់​ដែលមិនអាចទទួលយក ហើយក៏​ត្រូវបាន​ភាគី​ខាង​ជនរងគ្រោះ​​ដាក់ពាក្យបណ្តឹ​ងមកសមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន បន្ទាប់ពីធ្វើ​សកម្មភាព​យកទូរស័ព្ទ​លួច​ថត​ក្នុង​បន្ទប់ទឹក​​ ។ យោងតាមផេកស្នងការរាជធានីភ្នំពេញ​បានឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល ​( ប្រើ​ទូរស័ព្ទ​ថត​ក្នុង​បន្ទប់ទឹក​)…

រាជធានីភ្នំពេញ ៖ ទង្វើបុរសម្នាក់​ដែលមិនអាចទទួលយក ហើយក៏​ត្រូវបាន​ភាគី​ខាង​ជនរងគ្រោះ​​ដាក់ពាក្យបណ្តឹ​ងមកសមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន បន្ទាប់ពីធ្វើ​សកម្មភាព​យកទូរស័ព្ទ​លួច​ថត​ក្នុង​បន្ទប់
ទឹក​​ ។

យោងតាមផេកស្នងការរាជធានីភ្នំពេញ​បានឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល ​( ប្រើ​ទូរស័ព្ទ​ថត​ក្នុង​បន្ទប់ទឹក​) ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​០២ ​តុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​០២ និង៤៥​នាទី ។

កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌប្ញស្សីកែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល​ ( ប្រើ​ទូរស័ព្ទ​ថត​ក្នុង​បន្ទប់ទឹក​) ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​​ភេទ​ស្រី មុខរបរជា​​កម្មករ​រត់​តុ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ ។ ជនសង្ស័យ​ឈ្មោះ​ភួង សុភា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៩ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

សម្រាប់​សម្ភារដកហូតបាន​មាន​ទូរ​សព្ទ័​ដៃ​ម៉ា​កវី​វ៉ូ ពណ៌​ទឹកប៊ិច ជា​របស់​ជនសង្ស័យ​។ បច្ចុប្ប្ន​ន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តា កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ។

អត្ថបទសរសេរ ដោយ