ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​ សុជាតិ​ ជួប​ ថៃ ប៊ុនហាន​ ខណៈ សំអ៊ួន លួង ជួប មាស​ សារិទ្ធ នៅ​រេញ​ទូរទស្សនិ៍​ស៊ីធីអិន

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មាស សុជាតិ អ្នក​ប្រដាល់​​មកពី​ក្លឹប​​រាជសីហ៍​ខេត្ត​បន្ទាយ​​​មាន​ជ័យ​​ ចង់​ប្រកួត​​សាក​​កម្លាំង​​ជាមួយ​ថៃ ប៊ុនហាន​ មកពី​ក្លឹប​​បុរីនាគ​រាជ នៅលើ​​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​​ CTN ​​នាថ្ងៃ​សៅរ៍ទី​​២១ ​ឧសភា ខាង​មុខ​នេះ ។​មាស សុជាតិ បាន​បាត់​មុខ​​ពីលើសង្វៀន​​​ជា​យូរណាស់​មក​ហើយ​ ​ឯការ​លេច​មុខ​របស់​គេ​លើក​នេះ​​គឺបាន​ជ្រើសរើស​​ថៃ​ ប៊ុន​ហាន ​ដើម្បី​ល្បង​​កម្លាំង​​គ្នា​ ព្រោះ​ថា កន្លង​មក​​គេ​មិន​​ធ្លាប់​ប៉ះគ្នា​​​ម្តង​ណា​ឡើយ ។

រាជធានីភ្នំពេញ ៖ មាស សុជាតិ អ្នក​ប្រដាល់​​មកពី​ក្លឹប​​រាជសីហ៍​ខេត្ត​បន្ទាយ​​​មាន​ជ័យ​​ ចង់​ប្រកួត​​សាក​​កម្លាំង​​ជាមួយ​ថៃ ប៊ុនហាន​ មកពី​ក្លឹប​​បុរីនាគ​រាជ នៅលើ​​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​​ CTN ​​នាថ្ងៃ​សៅរ៍ទី​​២១ ​ឧសភា ខាង​មុខ​នេះ ។​មាស សុជាតិ បាន​បាត់​មុខ​​ពីលើសង្វៀន​​​ជា​យូរណាស់​មក​ហើយ​ ​ឯការ​លេច​មុខ​របស់​គេ​លើក​នេះ​​គឺបាន​ជ្រើសរើស​​ថៃ​ ប៊ុន​ហាន ​ដើម្បី​ល្បង​​កម្លាំង​​គ្នា​ ព្រោះ​ថា កន្លង​មក​​គេ​មិន​​ធ្លាប់​ប៉ះគ្នា​​​ម្តង​ណា​ឡើយ ។
សុជាតិ​ ធ្លាប់​​ទទួល​បាន​​តំណែង​ជាម្ចាស់​​ជើង​​ឯក​​គុន​ខ្មែរ​​វគ្គ​១​  រីឯប៊ុនហាន​មិន​ធ្លាប់​​ទទួល​​បាន​​តំណែង​អ្វី​នឹង​គេ​ម្តង​ណាទេ  ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ ល្បិច​​ប្រយុទ្ធ​​នៅ​លើ​​សង្វៀន​​​​របស់​គេ​ទាំង​២​​នាក់​មិន​លើស​មិន​ខ្វះ​​គ្នា​ឡើយ​ ។  សុជាតិ​​គេ​មាន​​ភាព​អំណត់​ជាង​  របៀប​​វាយ​លុក​​ទៅលើ​​គូ​ប្រកួត​​មាន​ភាព​ច្បាស់​​លាស់​ជាង ​ស្នៀត​​កណ្តាប់​​​ដៃ​និង​​ស្នៀត​​ជើង​​គឺ​ខ្លាំង​​ដូចគ្នា​ ថ្វីដ្បិត​​តែ​រាល់​​ការ​វាយ​​ចេញ​​មាន​ភាព​យឺត​យ៉ាវ​​​បន្តិច​​មែន តែមិន​សូវ​ជា​ឥត​ប្រយោជន៍​​​ឡើយ ។  មិន​ដូច​​ប៊ុនហាន​​​នោះទេ ដែល​​រាល់​ការ​​​វាយ​​ចេញ​របស់​គេ​​​អាង​កម្លាំង​បាយ​ច្រើន​ជាង ​​ទាំង​ស្នៀត​ដៃ​និង​ស្នៀត​ជើង រាល់​ការ​​ទាត់​និង​វាយ​ចេញ​​ម្តងៗ​ទាំង​កំរោល​​តែម្តង ។ ស្នៀត​កែង​របស់​ប៊ុន​​ហាន​ក៏​អាច​ប្រើការ​បាន​ដែរ​តែមិន​សូវ​ជា​មាន​ប្រសិទ្ធ​ភាព​​​ប៉ុន្មាន​​ឡើយ ។ ​
សំអ៊ួន លួង មកពី​ក្លឹប​​បាក់​ខែងកីឡា​ ជួប​មាស សារិទ្ធ មកពី​ក្លឹប​​ស៊ីម៉ាក់​ ។ សំអ៊ួន ​លួង ​​ក៏បាន​បាត់​មុខ​ពីលើ​សង្វៀន​​ជាយូរ​​មក​​ហើយ​ដែរ​ និង​ទើប​​តែ​លេច​​​មុខនៅ​លើ​សង្វៀន​​​លើក​​នេះ​ប៉ុណ្ណោះ​ ហើយ​ជាមួយ​មាស សារិទ្ធ​ ក៏​មិន​​ធ្លាប់​​​​ជួបគ្នា​​ទៀត ។ រវាង​​​​គូនេះ​​បើ​និយាយ​​​ពីកម្លាំង​​កាយ​ ប្រហាក់​ប្រហែល​គ្នា​ តែបើ​និយាយ​​ពី​ចិត្ត​​ ​វិញ​ គឺ​សារិទ្ធ​ចិត្ត​សឿង​​ជា​ង​ ។ សំអ៊ួន ​លួង​ មាន​ស្នៀត​ជើង​ល្អ​ជាង ឯស្នៀត​ដៃ​និង​ស្នៀតកែង​​​ក៏មិន​ជា​​អន់​ខ្សោយ​​​ណាស់​ណា​ដែរ គ្រាន់​តែ​ការ​វាយ​​​ចេញ​របស់​គេ​មាន​​សភាព​​​យឺត​យ៉ាវ​​​បន្តិច​។​ មាស ​សារិទ្ធ បើ​​ផ្លែកែង​​និង​ជង្គង់​​របស់​គេ​មិន​អាច​​មាន​ការ​ធ្វេស​ប្រហែស​បាន​ឡើយ​  ម្យ៉ាង​វិញ​ទៀត​ ស្នៀត​ជើង​​និង​​ស្នៀត​ដៃ​របស់​​គេ​ក៏រឹត​តែ​មិន​អាច​មើល​ស្រាល​​ថែមទៀត​ ។ តាម​​ការ​វាយ​​តម្លៃ​​ជាទូទៅ​ ទាំង​​​សង​ខាង​​សុទ្ធតែ​​​ជា​អ្នក​ខ្លាំង​ដូចគ្នា ប៉ុន្តែ​ត្រង់​ថា​អ្នក​ណា​​ឈ្នះឬ​​ចាញ់​នោះ​​មាន​តែរង់​ចាំ​អ៊ុត​មើល​​ការ​​​ប្រកួត​ថ្ងៃ​​នោះ​មក​ដល់​សិន​ទើប​អាច​ដឹង​បាន ។
សុខ ចិន្តា មកពី​ក្លឹប​ឃ្លាំង​មឿង​កីឡា ជួប  ខុម ពិសិដ្ឋ មកពី​ក្លឹបអូដឹមកីឡា​ ។ រាជសីហ៍ ​ចៅក្តៀប​ មកពី​ក្លឹប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿង​ញៀន​ ជួប​ម៉ាត់ ឆ្វេង  មកពី​​ក្លឹប​កីឡា​ប្រដាល់​​ក្រសួង​កសិកម្ម ។ ញឹម  វិចិត្រ មកពី​​ក្លឹប​​កងរាជអាវុធហត្ថ​​រាជធានីភ្នំពេញ ជួប សែម សារ៉ូ  មកពី​ក្លឹប​អេភូថង​​កីឡា ៕