ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង ​សោ​ភ័ណ្ឌ ​ជួបជា​មួយ​សិស្ស​ច្បង ​ង៉ែត ​រដ្ឋា នៅ​​លើ​​​សង្វៀ​នទូរទស្សន៍​ប៉ុស្តិ៍​លេខ​5

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នៅ​លើ​​ស​ង្វៀន​​​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ ​ស្រុក​ស្អាង ​ខេត្ត​កណ្តាល សម្រាប់​ល្ងាច​ថ្ងៃ​​សុក្រ ទី​២០ ឧសភា ​​ខាង​មុខ​នេះ​រឿង សោភ័ណ្ឌ ​អ្នក​ប្រដាល់​មក​ពី​ក្លឹប​​ខេមរ​កីឡា​ ត្រូវបាន​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជា​មួយ​ង៉ែត ​រដ្ឋា មក​​ពី​​ក្លឹប​​ក្រសួង​មហា​ផ្ទៃ ។ ​យោង​តាម​ប្រវត្តិ​ប្រកួត​របស់​អ្នក​ទាំង​២​ គឺ​​សោភ័ណ្ឌ ​ជា​សិស្ស​ប្អូន​​ ហើយ​ពួក​គេ​មិន​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ គ្នា​ពី​មុន​មក​ទេ ។ ​
សោភ័ណ្ឌ ពិត​ណាស់​ដែល​គេ​ជា​អ្នក​ប្រដាល់​រលក​ក្រោយ ប៉ុន្តែ​ចាប់​តាំង​ពី​បាន​ចាប់​យក​អាជីព​​ជា​អ្នក​ប្រដាល់​មក​គេ​បាន​សាង​ កេរ្តិ៍​ឈ្មោះ​ល្អ​ណាស់ ពិសេស​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥

ខេត្តកណ្តាល ៖ នៅ​លើ​​ស​ង្វៀន​​​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ ​ស្រុក​ស្អាង ​ខេត្ត​កណ្តាល សម្រាប់​ល្ងាច​ថ្ងៃ​​សុក្រ ទី​២០ ឧសភា ​​ខាង​មុខ​នេះ​រឿង សោភ័ណ្ឌ ​អ្នក​ប្រដាល់​មក​ពី​ក្លឹប​​ខេមរ​កីឡា​ ត្រូវបាន​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជា​មួយ​ង៉ែត ​រដ្ឋា មក​​ពី​​ក្លឹប​​ក្រសួង​មហា​ផ្ទៃ ។ ​យោង​តាម​ប្រវត្តិ​ប្រកួត​របស់​អ្នក​ទាំង​២​ គឺ​​សោភ័ណ្ឌ ​ជា​សិស្ស​ប្អូន​​ ហើយ​ពួក​គេ​មិន​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ គ្នា​ពី​មុន​មក​ទេ ។ ​
សោភ័ណ្ឌ ពិត​ណាស់​ដែល​គេ​ជា​អ្នក​ប្រដាល់​រលក​ក្រោយ ប៉ុន្តែ​ចាប់​តាំង​ពី​បាន​ចាប់​យក​អាជីព​​ជា​អ្នក​ប្រដាល់​មក​គេ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្អ​ណាស់ ពិសេស​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ នេះ តែ​ម្តង ។ ​ក្នុងចំណោម​ស្ថិតិ​នៃ​ការ​ប្រកួត​ប្រមាណ​ចំនួន​៣០​លើក​កន្លង​មក ​តួ លេខចាញ់​តែ​២​លើក​ប៉ុណ្ណោះ ។ អ្វីដែល​អស្ចារ្យ​សម្រាប់​​​ការ​ឈ្នះ​របស់​សោភ័ណ្ឌ​កន្លង​មក គឺ គេ​បាន​បំបាក់​រៀម​ច្បង​អស់​ជាច្រើន​រូប ។ ថ្ងៃ​នេះ​ង៉ែត ​រដ្ឋា ក៏​ត្រូវបាន​ចាត់​ទុក​ថា ជារៀម​ច្បង​ដែរ ហើយ​បាន​ចេញ​មុខ​មក​តតាំង​ជា​មួយ​សោភ័ណ្ឌ ​តែ​មិន​ដឹង​ថា ទទួល​បាន​វាសនា​​បែប​ណា​ទេ ។ ​រឿង​សោភ័ណ្ឌ ​មាន​មាឌ​មិន​ជា​ធំ​ប៉ុន្មាន​ទេ កម្ពស់​ក៏​មិន​ខ្ពស់​បុន្មាន​​ដែរ ប៉ុន្តែ​​ដោយ​សារ​ការ​ខិត​ខំ​​ហ្វឹក​ហាត់​​នាំ​ឱ្យ​វិជ្ជា​គុន​របស់​គេ​ឈាន​ដល់​កម្រិត​កំពូល​ទាំង​ថាម​ពល និង​បច្ចេក​ទេស គឺ​គេអាច​ធានា​បាន​ទោះ​បី ប៉ះ​ជា​មួយ​ជើង​ខ្លាំង​កម្រិត​ណា​ក៏​ដោយ ។ រីឯ​ង៉ែត រដ្ឋា ​ក៏​ជា​អ្នក​ប្រដាល់​ដែល​ស្ថិត​ក្នុង​លំដាប់​ខ្លាំង​ម្នាក់​ដែរ​សម្រាប់​បច្ចុ​ប្បន្ន​​ ពេល​នេះ​គេ​​​ត្រូវប៉ះ​ជា​មួយ​សិស្ស​ប្អូន ដែល​ល្បី​តើ​អាច​បំបាក់​សោភ័ណ្ឌ​​បាន​ឬ​អត់?
រឿម វណ្ណៈ មក​ពី​ក្លឹប​​រស្មី​ភូមិ​គាប ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ត្រូវ​បាន​ផ្គូ​ផ្គង​ឱ្យ​ប៉ះ​ជាមួយ​ចន្ថា ​សារីម មក​ពី ​ក្លឹប​​យុវ​កីឡា​ខេត្ត​កណ្តាល ។ ​វណ្ណៈ និង​សារីម ជា​ជើង​ចាស់​ធ្លាប់​មាន​​បទ​ពិសោធន៍​លើ​សង្វៀន​ចាស់​វស្សា​ដូចគ្នា ។ រឿម វណ្ណៈ ស្កាត់​មក​ពី​ឆ្ងាយ ទោះ​បី​​ជា​យូរៗ​គេ​បង្ហាញ​មុខ​ម្តង តែ​អ្នក​ប្រដាល់​រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់​ពី​សំណាក់​អ្នក​ទស្សនា​ ។ រឿំម វណ្ណៈ  ចេះ​ប្រើ​គ្រប់​ក្បាច់​​ គ្រប់​ស្នៀត ហើយ​ការ​ប្រកួត​របស់​​គេ​មាន​របៀប​​ មាន​ប្លង់​​ត្រឹម​ត្រូវ​មិន​​មែន​ប្រកួត​របៀប​ច្រង៉េង​ច្រង៉ាង ​ទេ ។ ​ចំណែក​ចន្ថា សារីម​វិញ ​ក៏ មិន​ធម្ម​តា​ដែរ បើ​គិត​ពី​បទ​ពិសោធន៍​​នៃ​ការ​ប្រកួតវិញ អ្នក​ប្រដាល់​រូប​នេះ​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​មិន​ក្រោម​១០០​​លើក​ទេ ។ ទោះ​បី​ជា​យ៉ាងណា​គ្មាន​នរណា​​ហ៊ាន​ទស្សន៍​ទាយ​ ពី​លទ្ធ​ផល​ទុក​ជា​មុន​សម្រាប់​អ្នក​​ទាំង​២​នេះ​ឡើយ គេ​គ្រាន់​តែ​ដឹង​ថា ​គូ​នេះ​ពិត​ជា​បង្ក​ការ​ជក់​ចិត្ត​ និង​ពិត​ជា​ឈឺ​សាច់​ទាំង​សង​ខាង ។
ឡុង ប៊ុន​យីម មក​ពី​ក្លឹប​​សាលវ័ន្ត​កីឡា ត្រូវ​ប្រកួត​ជា​មួយ​យឹម ចំរ៉ុង ​មក​ពី​​ក្លឹប​​អាជ្ញា​ធរ​ជាតិ​អាវុធ​គីមី ។ ​រីឯ​ជ័យ ប៊ុន​សង់ មក​ពី​​ក្លឹប​​ខេមរិន្ទ​មាន​ឫទ្ធិ ត្រូវ​ប្រកួត​ជា​មួយ​ឈិន ធារ៉ា មក​ពី​ក្លឹប​​ប្រដាល់​ស្រុក​អន្លង់​វែង ។ ទាំង​២​គូ​នេះ លើក​លែង​តែ​ឈិន​ ធារា៉ គឺ​​សុទ្ធ​តែ​អ្នក​ប្រដាល់​​រលក​ក្រោយ​ ​ប៉ុន្តែ​វិជ្ជា​គុន​របស់​​ពួក​គេ​មិន​អន់​ទេ ។ ចំពោះ​ការ​​ប្រកួត​ជា​លក្ខណៈ​សាកល​​ជា​ការ​ជួប​ប្រកួត​រវាង​កីឡាករ​​ស្វាយ រដ្ឋា ​​​មក​ពី​ក្លឹប​ប៉េអឹម​​រាជ​ធានី​ភ្នំពេញ ជា​មួយ​វី សាវុធ ​មក​ពី​ក្លឹប​​​ឥន្ទ្រី​កីឡា៕