ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​១គ្រឿង​​ក្រឡា.ប់​ធ្លាក់​ចេញពី​ផ្លូវ​នៅថៃ ខណៈភ្លៀង​ធ្លាក់​ខ្លាំង

9 ខែ មុន

ប្រទេស​ថៃ ៖ ភ្លៀង​ដែល​ធ្លាក់​ខ្លាំង​បំផុត​នៅខេត្ត PHRAE ភាគ​ខាងជើង​ថៃ​បណ្ដាល​ឲ្យ​រថភ្លើង​មួយ​

ប្រទេស​ថៃ ៖ ភ្លៀង​ដែល​ធ្លាក់​ខ្លាំង​បំផុត​នៅខេត្ត PHRAE ភាគ​ខាងជើង​ថៃ​បណ្ដាល​ឲ្យ​រថភ្លើង​មួយ​ខ្សែ​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវដែក​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ។ នេះ​បើ​តាម​កាសែត​ថៃ THE NATION ។

តំបន់​ជា​ច្រើន​របស់​ថៃ​បច្ចុប្បន្ន​កំពុង​ជួបប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​មាន​ទឹកជំនន់ ។ រថ
ភ្លើង EXPRESS លេខ​១៣ ដែល​រត់​ពី​ស្ថានីយថេ​ប​អា​ភី​វ៉ា​ត់​ក្រុង​បាងកក មក​កាន់​ស្ថានីយ​ឈៀង​មៃ បាន​ធ្លាក់​ពី​ផ្លូវដែក​ក្នុង​ខេត្ត PHRAE កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា បណ្ដាល​ឲ្យ​ជាប់​ស្ទះ​រថភ្លើង​៣​ខ្សែ​ទៀត​ដែលរ​ត់ទៅ​ភាគ​ខាងជើង​ថៃដែរ ។ រថភ្លើង​នោះ​ធ្លាក់​ចេញ​ពិ​ផ្លូវ​ដោយសារ​ទឹកហូរ​ច្រោះ​បណ្ដាល​ឲ្យ​ផ្លូវ​រង​ការ​ខូចខាត​ត្រង់ចន្លោះ​ស្ថានីយ KAENG LUANG និង​ស្ថានីយBAN PIN ក្នុង​ខេត្ត PHRAE ។

គ្រោះថ្នាក់​នោះបណ្ដាល​ឲ្យ​មានការ​ក្រឡាប់​ធ្លាក់​ផ្លូវដែក​នៃ​ទូ​ដឹកអ្នកដំណើរ​២​របស់​រថភ្លើង​នោះ ហើយ​ទូ​ទាំង​២នេះ​ត្រូវ​ផ្ដាច់​ចេញពី​ទូ​ដទៃ​ៗ​ទៀត​ដែល​មិន​ក្រឡាប់ ។ បណ្ដា​ទូ​មិន​ក្រឡាប់​ត្រូវ​បាន​សណ្ដោងមក​កាន់​ស្ថានីយ​DEN CHAI ខេត្ត PHRAE ដោយនៅ​ទីនោះ​បណ្ដា​អ្នកដំណើរ​ត្រូវ​បាន​ដឹក​បន្ត តាម​ផ្លូវថ្នល់​ទៅ​កាន់​ឈៀង​មៃ​។ ទោះបី​យ៉ាងណា​ពុំ​មាន​សេចក្ដី​រាយ​ការ​ពី​ជន​រង​គ្រោះ​ឡើយ ។

ប្រទេស​ថៃ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពី​ទឹកជំនន់ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​អំពាវ
នាវ​ដល់​ប្រជាជន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះគ្រោះ​ទឹកជំនន់​ភ្លាម​ៗ ពិសេស​នៅ​បណ្ដា​ខេត្ត​ភាគ
ខាងជើង​និង​ភាគ​ឦសាន​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ