ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កង​ទាហាន​អា​ល្លឺ​ម៉​ង់​ពិតជា​ចូលរួម​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​ឬ ?

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តើ​កង​ទាហាន​អា​ល្លឺម៉​ង់​ជា​សមាជិក​អូតង់​ពិតជា​បាន​ចូលរួម​ប្រយុទ្ធនៅ​អ៊ុយ​​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តើ​កង​ទាហាន​អា​ល្លឺម៉​ង់​ជា​សមាជិក​អូតង់​ពិតជា​បាន​ចូលរួម​ប្រយុទ្ធនៅ​អ៊ុយ​​ក្រែ​ន​មែនឬ ? មានការ​លើក​ឡើង​ថា បណ្ដា​សមាជិក​កងទ័ព​អា​ល្លឺ​ម៉​ង់​ទទួល​ការ​ចោទប្រកាន់​​ថា​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រុ​ស្ស៊ី​​នៅ​អ៊ុយ​ក្រែ​ន ។

តាម​បណ្ដាញ​សង្គម​គេ​បាន​បង្ហោះ​រូបភាព​កងទ័ព​រុ​ស្ស៊ី​ កម្ទេច​រថក្រោះ​អា​ល្លឺ​ម៉​ង់​ធុន LEOPARD មួយ​គ្រឿង​ដែល​បញ្ជូន​ទៅ​កាន់​អ៊ុយ​ក្រែ​ន ដោយ​ក្នុង​រថក្រោះ​នោះ​មាន​សុទ្ធតែ​ទាហាន​អា​ល្លឺម៉​ង់ ។ ក្រសួងការពារជាតិ​អាល្ល​ម៉​ង់​បាន​បដិសេធព័ត៌មាន​នោះ ដោយ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងនេះ​គូសបញ្ជាក់​ថា ពុំ​មាន​ទាហាន​អា​ល្លឺ​ម៉​ង់​ជាសមាជិក​ក្រុម​យានិក​នៃ​រថក្រោះ​អា​ល្លឺ​ម៉​ង់​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​ឡើយ ។

តាម​អ៊ី​ន​ធើ​ណេ​តរបស់ក្រសួង​នេះ​ថា អា​លឺ្ល​ម៉​ង់ ជា​អ្នក​ជួយ​ដល់​អ៊ុយ​ក្រែ​នមែន ដោយ​ផ្ដល់​អាវុធ​និង​ឧបករណ៍​យោធា​មក​ពីស្តុក​របស់​កងទ័ព ពិសេស​បណ្ដា​រថក្រោះ LEOPARD 2 ដែល​គេ​ចាត់ទុកជា​រថក្រោះ​ទំនើបជាងគេ​លើ​ពិភពលោក ។ កង​ទាហាន​អ៊ុ​ន​ក្រែ​ន​ទទួល​បានការ​ជួយ​ហ្វឹកហ្វឺន​នៅ​អា​ល្លឺ​ម៉​ង់ ឲ្យ​ចេះ​ប្រើប្រាស់​រថក្រោះ​ធុន​នោះ ។

ព័ត៌មាន​នេះ​បែកធ្លាយ​ដល់​បណ្ដាញ​សង្គម​តាម​រយៈ​នាយទាហាន​រុ​ស្ស៊ី​ម្នាក់​ដែល​ចេះ​និយាយ​ភាសា​អា​ល្លឺ​ម៉​ង់ ។ នាយទាហាន​រូប​នេះ​ថា គេ​បាន​រក​ឃើញ​ទាហាន​អា​ល្លឺ​ម៉​ង់​ម្នាក់​ជា​អ្នក​មេកា​និក ស្លា.ប់​ក្នុង​រថក្រោះ LEOPARD 2 ដែលបាញ់​ឆេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ