ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​កង់​បី​បុ.ក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ ​ផ្អើល​​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ចោម​ចៅ

6 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​អ្នកបើកបរ​ម៉ូតូ​កង់​បី​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ខណៈ​បើក​ម៉ូតូ​កង់​បី​ខាង​

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​អ្នកបើកបរ​ម៉ូតូ​កង់​បី​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ខណៈ​បើក​ម៉ូតូ​កង់​បី​ខាង​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ដែល​កំពុង​បើក​ថយក្រោយ​តាម​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ចោម​ចៅ បន្ទាប់​ពី​រថយន្ត​នេះ​កៀរ​គល់​ស្ពាន​អាកាស​ ។ ​ខណៈនោះ​បណ្ដាល​ឲ្យ​ម៉ូតូ​កង់​បី​ខាងលើ​គាប​ជាប់​ជាមួយ​រថយន្ត និង​គាប​ជាប់​ទាំង​អ្នកបើកបរ​ផង​ដែរ រហូត​មានការ​ជួយ​អន្តរាគមន៍​ជួយ​សង្គ្រោះ​យក​ចេញពី​ក្រុម​សង្គ្រោះ​៧១១ ទើប​យក​អ្នកបើកបរ​ចេញ​រួច​។

ហេតុ​​ការណ៍​ខាងលើ​​នេះ​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ចោម​ចៅ​ឡើង​ទៅ​កាន់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

បើ​តាម​កម្លាំង​ប្រជា​ការពារ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​
ព​ណ៍​ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-1502 បាន​បើក​ចូល​តាម​ផ្លូវ​ក្រោម​ដី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​បាន​ប៉ះ​គល់​ស្ពាន​អាកាស​ចោម​ចៅ​ទៅ​មុខ​មិន​រួច​ក៏​បាន​បើក​ថយក្រោយ​វិញ​ ទាំង​ដែល​ចរាចរ​តាម​ផ្លូវ​នោះ​កំពុង​មមារ​ញឹក​ ។ ​ខណៈនោះ​ក៏​មាន​ម៉ូតូ​កង់​បី​១​គ្រឿង​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IE-4804 ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា​លឿន​គួ​សម​ដែរ​ទៅ​ដល់​បុ.ក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​គាប​ជាប់​គ្នា​ហើយ​គាប​ទាំង​អ្នកបើកបរ​ម៉ូតូ​កង់​បី​នោះ​រង​របួស​ធ្ងន់ធ្ងរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រថយន្ត​ខាងលើ​គឺជា​អ្នក​បង្កហេតុ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង ដោយសារ​តែ​បាន​បើក​ត្បុល​ចូល​ផ្លូវ​ហាមឃាត់​ទាំង​ងងើល ហើយ​ពេល​ទៅ​មុខ​អត់​រួច​បែរជា​ថយក្រោយ​ទាំង​ពុំ​មាន​អ្នក​សម្រួល​ចរាចរ​ថែម​ទៀត​។

​ក្រោយ​ពី​មាន​គ្រោះថ្នាក់​បែប​នេះ​កើតឡើង​ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កាន់​ទីនោះ​រួច​ហៅ​ក្រុម​សង្គ្រោះ​៧១១ ទៅ​ជួយ​ទាញ​យក​អ្នកបើកបរ​ម៉ូតូ​កង់​បី​ចេញ​រួច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​មក​បាន​នាំ​យក​រថយន្ត​និង​ម៉ូតូ​កង់​បី​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ