ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចខេត្តមណ្ឌលគិរី បង្គ្រាបករណីដឹកជញ្ជូនឆ្លងដែន រក្សាទុកគ្រឿ.ងញៀ.ន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.ន នៅចំណុចច្រកទ្វារព្រំដែនគោកទ្វេភាគីឡាប៉ាខេ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចនាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១៥នាទីល្ងាច ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភណ្ឌ័ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿ.ងញៀ.ន កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿ.ងញៀ.ន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនគោកទ្វេភាគីឡាប៉ាខេ និងសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្គ្រាបករណីដឹកជញ្ជូនឆ្លងដែន រក្សាទុកគ្រឿ.ងញៀ.ន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.ន នៅចំណុចច្រកទ្វារព្រំដែនគោកទ្វេភាគីឡាប៉ាខេ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ហើយជនដែលមានថ្នាំញៀ.នជាប់ខ្លួនមាន២នាក់ ក្នុងនោះរួមមាន ៖
១- ឈ្មោះ ឌីញ វ៉ាន់ជាវ (DINH VAN TRIEU ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបបមិនពិតប្រាកដ និងមានទីកន្លែងកំណើត ឃុំគីមដុង ស្រុកចាងឌិញ ខេត្តឡាងសឺន បច្ចុប្បន្នស្នាក់នៅភូមិ៥ ឃុំថុងញិត ស្រុកប៊ូដាំង ខេត្តប៊ិញភឿ បានធ្វើតេស្តរកសារធាតុញៀ.ន ជាលទ្ធផល គឺវិជ្ជមាន។
២- ឈ្មោះ ឡេ ស៊ីលិញ (LE SY LINH ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបប មិនពិតប្រាកដ មានទីកន្លែងកំណើតសង្កាត់វ៉ាន់ខេ ខណ្ឌម៉េលិគ រាជធានីហាណូយ បច្ចុប្បន្នស្នាក់នៅភូមិទី២ សង្កាត់ម៉េលិញ ក្រុងឡឹមហា ខេត្តឡឹមដុង បានធ្វើតេស្តរកសារធាតុញៀ.ន ជាលទ្ធផល គឺវិជ្ជមាន។

សមត្ថកិច្ចបានបន្តថា សមត្ថកិច្ចចាប់យកសម្ភារៈវត្ថុតាងបាន រួមមាន ៖ ១- សារធាតុញៀ.នកេតាមីនចំនួន៣កញ្ចប់ (២កញ្ចប់ធំ និង១កញ្ចប់ធំល្មម) ទម្ងន់១៨៣២.០៩ក្រាម សាច់ថ្នាំសុទ្ធ។ ២- សារធាតុញៀ.ន អ៊ិចស្តាស៊ី (MDMA) ចំនួន៦០កញ្ចប់ ទម្ងន់៥៤៤.៣៨ក្រាម សាច់ថ្នាំសុទ្ធ ដែលសរុបទាំងអស់ទម្ងន់ ២៣៧៦.៤៧ ក្រាម សាច់ថ្នាំសុទ្ធ ។ ៣- លិខិតឆ្លងដែនចំនួន១ក្បាល។ ៤- អត្តសញ្ញាណប័ណ្ណសញ្ញាតិវៀតណាមចំនួន០២សន្លឹក។ ៥- ទូរស័ព្ទចំនួន២គឿង។ ៦- លោហៈធាតុពណ៌ស ខ្សែ.ក១ខ្សែ។ ៧- ខ្សែនាឡិកា១ខ្សែ។ ៨- កាតគណនីធានាគារ (VISA CARD) ចំនួន៣សន្លឹក។ ៩- លោហៈធាតុពណ៌លឿង ក្រវិល៣គ្រាប់។ ១០- នាឡិកាដៃចំនួន១គ្រឿង។ ១១- ខ្សែដៃអង្កាំ១ខ្សែ។ ១២- ស៊ីមកាតមិត្តហ្វូនចំនួន១។ ១៣- បាសចំនួន១គ្រឿង។ ១៤- ប្រាក់វៀតណាមចំនួន៤៦៧ ០០០ដុង។ ១៥- ប្រាក់ឡាវចំនួន២សន្លឹក។ ១៦- ប្រាក់ចិន ចំនួន១សន្លឹក និង១៧- លោហៈធាតុពណ៌ស ចិញ្ចៀន២វង់។

ពាក់ព័ន្ធករណីខាងលើនេះដែរ ជនសង្ស័យ រួមនឹងសម្ភារៈវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿ.ងញៀ.ន និងអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ