ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ពង្រឹង​វិធានការ ក្រោយ​​​ទឹកជំនន់ប្រទះ​​ឃើញ​គ្រាប់មីន ​ដោយសារ​ការ​ហូរ​ច្រោះ​ដី ឬ​ហូរ​តាម​ខ្សែទឹក

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្ម​ភា​ព​កំចាត់​មីន​បាន​ជី​ន​ដំណឹង​ពីការ​ពង្រឹង​វិធាន

រាជធានី​ភ្នំពេញ​ ៖ ​អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្ម​ភា​ព​កំចាត់​មីន​បាន​ជី​ន​ដំណឹង​ពីការ​ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ (​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​) ក្នុង​ពេល និង​ក្រោយ​ពេល​គ្រោះ​ទឹកជំនន់​។

សេចក្តីជូនដំណឹង​របស់អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) នៅ​ថ្ងៃ​ទី​១​តុលា​ឆ្នាំ​២០២៣​បាន​លើក​ឡើង​ថា យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ខ្សោយ​ពី​ប្រព័ន្ធ សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​លើ​អាង​មេគង្គ ថៃ និង​ឡាវ ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន ខ្សោយ បាន​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​រាជធានី​ខេត្ត​មួយ​ចំនួន​រង​ឥទ្ធិពល ទឹកភ្លៀង និង​អាច​បង្ក​ជា​ទឹកជំនន់​។

ក្នុង​ពេល និង​ក្រោយ​ពេល​ទឹកជំនន់ មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មួយ​ចំនួន​អាច​ត្រូវ​បាន ប្រទះ​ឃើញ​ដោយសារ​ការ​ហូរ​ច្រោះ​ដី ឬ​ហូរ​តាម​ខ្សែទឹក​ផ្សេង​ៗ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត
ប្រជាពលរដ្ឋ​ជាយថាហេតុ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់​។

អា​ជ្ញ​ធរ​មីន​បាន​លើក​ឡើង​ថា​ក្នុង​នាម សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ពី​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​មីន​សូម​ធ្វើការ​ណែនាំ​ដល់​ប្រតិបត្តិ​ករ​បោសសម្អាត​មីន និង​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គណៈកម្មាធិការ​សកម្មភាព​មីន​ខេត្ត​រាជធានី ព្រមទាំង​អំពាវនាវ​ដល់ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចូលរួម​សហការ​អនុវត្ត​នូវ​វិធានការ​ដូច​ខាងក្រោម​៖

១-ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី សង្គ្រាម ដែល​អាច​មក​ជាមួយ​ទឹកជំនន់ ដោយសារ​ការ​ហូរ​ច្រោះ​ដើរ​សាត់​មក​ពី​តំបន់​ដែល​មាន មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។

២-ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន មេ​ភូមិ មេឃុំ ឬ​ប្រតិបត្តិ​ករ​បោស សម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​នៅ​ក្បែរ​នោះ​ជា​បន្ទាន់ នៅ​ពេល​ប្រទះ​ឃើញ មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

៣-រៀបចំ​ខ្លឹមសារ​ផ្សព្វផ្សាយ និង​ផលិត​ជា​សម្ភារ​អប់រំ​ស្តី​ពី​គ្រោះថ្នាក់​ដែល​អាច​បង្ក​ឡើង​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​ពេល និង​ក្រោយ​ពេល​ទឹកជំនន់​សម្រាប់​ផ្តល់​ជូន ភ្នាក់ងារ​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បណ្តាញ​មីន ស្ម័គ្រចិត្ត – សហ​គមន៍ លោកគ្រូ អ្នកគ្រូ ដើម្បី​ជា​មធ្យោបាយ​សម្រាប់​អប់រំ​ដល់​ប្រជាពលរដ្ឋ ក្នុង​តំបន់​រង​គ្រោះ​ដោយសារ​ទឹកជំនន់​។

៤-ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ការ​ប្រមូល​យក​ទៅ​កម្ទេច​ចោល​នូវ​មីន និង​សំណល់​ជាតិ ផ្ទុះ​ពី​សង្គ្រាម ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​។

៥-ដាក់​ស្លាក​សញ្ញា​សម្គាល់​ជា​បន្ទាន់​នៅ​តាម​តំបន់​សង្ស័យ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​អាច​ហូរ​តាម​ទឹក និង​ដីល្បាប់ ដើម្បី​ទប់ស្កាត់​កុំឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ស្នាក់​នៅ ឬ​ឆ្លងកាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ