ខេត្តកណ្តាល ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយនរគបាលខេត្តកណ្ដាល បើកការស្រាវជ្រាវករណីឃាតកម្មមួយបានកើតឡើងសម្លាប់ រួចចងភ្ជាប់នឹង បាវនីឡុងពណ៌ស ច្រកដីខ្សាច់មានទម្ងន់៣២គីឡូក្រាម ដើម្បីទាញសាកសពចុះកុំឲ្យផុសឡើងបំបាត់ភស្តុតាង ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ។
រហូតដល់ថ្ងៃទីនៅថ្ងទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ រួមមាន ៖
១៖ ឈ្មោះ REN JIASHENG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន
២៖ ឈ្មោះ JIANG BAO ភេទប្រុស អាយ៤៨ឆ្នាំ ជនជាតិចិន
៣៖ ឈ្មោះ YE YIYONG ភេទប្រុស ជនជាតិចិន។ ឃាត់ខ្លួនត្រង់ចំណុចច្រកចេញផ្លូវល្បឿនលឿន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីបាត់ខ្លួនជនរងគ្រោះ មានករណីបាត់ខ្លួនជនរងគ្រោះឈ្មោះ ZHANG RUJU ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន និងឈ្មោះ DONG YUANYUAN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ ស៊ីនហ្វា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
គួររំលឹកថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង៥០នាទីព្រឹក បើតាមការបំភ្លឺរបស់ឈ្មោះ ញឹប នី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល មុខរបរ អ្នកនេសាទ បានប្រាប់សមត្ថកិច្ចអោយដឹងថា គាត់បានត្រឡប់មកពីនេសាទត្រីវិញ ហើយបានបើកបរទូកស្មាច់តាមបណ្ដោយទន្លេបាសាក់ ក្នុងទិសដៅ ពីត្បូង មកជើង ក្នុងគោលបំណងសម្ដៅមកផ្ទះ នៅឯឃុំត្រើយស្លាវិញ ខណៈពេលបើកបរដល់ចំណុចច្រាំងបាក់ត្រើយខាងកើត ស្ថិតនៅចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញសាកសពអណ្ដែតទឹក ដូចរៀបរាប់ខាងលើ គាត់មានចិត្តអាណិតអាសូរក៏បានឈប់ទូកយកខ្សែភ្លើងពណ៌ខៀវមួយខ្សែប្រវែង មកចងក៏ជើងខាងឆ្វេង រួចបើកទូកសណ្ដោង សា.កស.ពយកមកចងទុកនៅច្រាំងទន្លេបាសាក់ខាងកើត ក្នុងគោលបំណងទុកឲ្យសាច់ញាតិគេបាត់បង់សមាជិកមកយកវិញ ។ បន្ទាប់ពីបានយកសាកសពមកចងទុកនៅច្រាំងទន្លេរួច រូបគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ឲ្យបានដឹងផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕





ចែករំលែកព័តមាននេះ