ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​តោ​កំ.ណា.ច​ខាំ​ស.ម្លា.ប់​បុគ្គលិក​សួន​សត្វ​​នៅ​ប្រទេស​ជប៉ុ​ន នៅ​ពេល​គាត់​យក​ចំណី​ទៅ​ឱ្យ​វា​ស៊ី

1 ឆ្នាំ មុន

​ទីក្រុង​តូក្យូ៖ ​ស្លាប់​បុគ្គលិក​សួន​សត្វ​ម្នាក់​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ល្ងាច​មិញបន្ទាប់​ពី​គាត់​​ត្រូវ​សត្វ​តោ​មួយ​ក្បាល​​​ខាំ​ត្របាក់​ឱ្យ​របួស​ធ្ងន់​​ជា​ច្រើន​កន្លែង​នៅ​លើ​ដង​ខ្លួន​​​។ គ្រោះ​អកុសល​នេះ​កើត​ឡើង​នៅ​ពេល​​ជន​រង​គ្រោះ​​​​យក​ចំណី​​​ទៅ​ឱ្យ​សត្វ​តោ​ស៊ី​នៅ​ក្នុង​ទ្រុង​។​​ បុរស​ឈ្មោះ​ខេន​នីឈិ កាតូ (Kenichi Kato) អាយុ​៥៣​ឆ្នាំ​ ធ្វើ​ការ​នៅ​សួន​សត្វ​សាហ្វារី​តូហ៊ូកូ (Tohoku…

​ទីក្រុង​តូក្យូ៖ ​ស្លាប់​បុគ្គលិក​សួន​សត្វ​ម្នាក់​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ល្ងាច​មិញបន្ទាប់​ពី​គាត់​​ត្រូវ​សត្វ​តោ​មួយ​ក្បាល​​​ខាំ​ត្របាក់​ឱ្យ​របួស​ធ្ងន់​​ជា​ច្រើន​កន្លែង​នៅ​លើ​ដង​ខ្លួន​​​។ គ្រោះ​អកុសល​នេះ​កើត​ឡើង​នៅ​ពេល​​ជន​រង​គ្រោះ​​​​យក​ចំណី​​​ទៅ​ឱ្យ​សត្វ​តោ​ស៊ី​នៅ​ក្នុង​ទ្រុង​។​​ បុរស​ឈ្មោះ​ខេន​នីឈិ កាតូ (Kenichi Kato) អាយុ​៥៣​ឆ្នាំ​ ធ្វើ​ការ​នៅ​សួន​សត្វ​សាហ្វារី​តូហ៊ូកូ (Tohoku Safari) ប្រទេស​ជប៉ុន​​។

នៅ​លើ​​ដង​ខ្លួន​របស់​សាក​សព​​ជន​រ​ងគ្រោះ គេ​​ពិនិត្យ​ឃើញ​​ស្នាម​​ឈាម​​នៅ​កញ្ចឹង​ក​​។ ជន​រង​គ្រោះ​​​ដេក​បាត់​មាត់​ បាត់​ក​នៅ​ក្នុង​ទ្រុង​តោ​។ ​​យោង​តាម​អ្នក​នាំ​ពាក្យ​របស់​សួន​សត្វ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​, ​មុន​ពេល​កើត​ហេតុ​ ​ជន​រង​គ្រោះ​​យក​ចំណី​ទៅ​ឱ្យ​តោ​ស៊ី។​ ​​​បុគ្គលិក​ជាន់​ខ្ពស់​របស់​សួន​សត្វ​ប្រាប់​ថា​​​ជន​រង​គ្រោះ​ព្យាយាម​កៀង​តោ​ឱ្យ​ចូល​ក្នុង​ទ្រុង​ដោយ​យក​​អា​ហារ​​ទៅ​​ជន្ល​​​សត្វ​តោ​។ ប៉ុន្តែ​នៅ​ពេល​នោះ​គាត់​ភ្លាត់​ស្នៀត​​ដោយ​សារ​​មិន​បាន​បិទ​ទ្វា​ និង​ខ្ទាស់​គន្លឹះ​ឱ្យ​ជាប់​​​។​ ​

ដល់​ពេល​អីចឹង​ទៅ​ ​ធ្វើ​ឱ្យ​មនុស្ស​ និង​តោ​នៅ​ក្នុ​ងទ្រុង​តែ​មួយ​ជា​មួយ​គ្នា​​។ ​អនុ​ប្រធាន​សួន​សត្វ​​ប្រាប់​​ថា​តាម​ធម្មតា​ គេ​ត្រូវ​បើក​ទ្វារ​ទ្រុង​ចំហ​សិន​។ បន្ទាប់​មក​ គេ​ដាក់​ចំណី​ចូល​ទៅ​ខាង​ក្នុង​ទ្រុង​​​។ នៅ​ពេល​ដាក់​រួច​ហើយ​ គេ​ត្រូ​វតែ​បិទ​ទ្វារ​ និង​ចាក់​សោ​ពី​ខាង​ក្រៅ​​ឱ្យ​ជាប់​។ ប៉ុន្តែ​​​​​នៅ​ពេល​កើត​ហេតុ​នោះ​​គេ​ឃើញ​ថា​ទ្វារ​​នៅ​ចំហ​។​ ​រង​គ្រោះ​​បាន​​ធ្វើ​ការ​នៅ​ទី​នេះ​ជា​យូរ​មក​ហើយ​  ហើយ​​ធ្លាប់​ធ្វើ​ការ​ជា​មួយ​​សត្វ​​​​​សាហាវ​ៗ​​​ដូច​ជា​តោ​ ខ្លា និង​ខ្លា​ឃ្មុំ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​។

អនុ​ប្រធាន​សួន​សត្វ​ខាង​លើ​នេះ​​​សោក​ស្ដាយ​​យ៉ាង​ខ្លាំង​​​ចំពោះ​ការ​បាត់​បង់​ជីវិត​ជន​រ​ងគ្រោះ​ឈ្មោះ​ខេននីឈិ​ កាតូ។ លោក​​សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​នេះ​ជា​មួយ​ក្រុម​គ្រួសារ​​សព​។​ សួន​សត្វ​​យល់​ថា​គេ​ត្រូ​វតែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ​។​​ ទៅ​ថ្ងៃ​មុខ​ សួន​សត្វ​នឹង​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​ដើម្បី​ទប់​ស្កាត់​មិន​​ឱ្យ​មាន​ករណី​នេះ​កើត​ឡើង​សា​ជាថ្មី​។​ សួន​សត្វ​​​ត្រូវ​បិទ​ទ្វារ​ជា​បណ្ដោះ​អា​សន្ន​រហូត​ដល់​រៀប​ចំ​វិធាន​ការ​បង្ការ​បាន​គ្រប់​គ្រាន់​។ នេះ​បើ​យោង​តាម​ការ​​ឱ្យ​ដឹង​​ពី​អនុ​ប្រធាន​សួន​សត្វ​៕​

ប្រភព៖ AFP
https://www.channelnewsasia.com/asia/japan-zookeeper-dies-lion-attack-fukushima-tohoku-safari-park-3808271

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ