ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​លើកលែង​ទិដ្ឋាការ​របស់​ថៃ​ ចំពោះ​អ្នកទេសចរ​ចិន

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ចាប់តាំងពី​ថ្ងៃ​ទី​២៥​កញ្ញា​ទៅ ពលរដ្ឋ​ចិន​ដែល​មក​កាន់​ប្រទេស​ថៃ​គឺ​មិន​ចាំបាច់​មាន​

ប្រទេស​ថៃ ៖ ចាប់តាំងពី​ថ្ងៃ​ទី​២៥​កញ្ញា​ទៅ ពលរដ្ឋ​ចិន​ដែល​មក​កាន់​ប្រទេស​ថៃ​គឺ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ឡើយ ដែល​បែប​នេះ​ជា​ការ​ទាក់ទាញ​អ្នកទេសចរ​មក​កាន់​ថៃ ដែល​តាម​ធម្មតា​ច្រើន​បំផុត​គឺ​ជនជាតិ​ចិន​។

តាំងពី​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដម​ក និង​ការ​ងើបឡើង​វិញ​នៃ​ទេសចរណ៍ ថៃ​មាន​គោលដៅ​ទាក់ទាញ​អ្នកទេសចរ​មក​ពី​ចិន​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​តាំងពី​ដើម​រៀង​មក​អ្នកទេសចរ​ចិន​មក​កាន់​ប្រទេស​នេះ​មាន​ច្រើន​ជាងគេ​។ នាយក​រដ្ឋមន្ត្រី​ថៃ​លោក​សេដ្ឋា​ថា​វី​ស៊ី​ន បាន​មក​កាន់​ព្រ​លាន​យន្តហោះ​ទទួល​អ្នកទេសចរ​ចិន​ដំបូង​ៗ ដែល​សម្រុក​មក​កាន់​ប្រទេស​លោក ដែល​ចាប់ពី​ពេល​នេះ​ទៅ​ពួក​គេ​ទទួល​បាន​កម្មវិធី​សាកល្បង​លើកលែង​ទិដ្ឋាការ ដើម្បី​ជម្រុញ​ទេសចរណ៍​ថៃ​។ កម្មវិធី​សាកល្បង​នោះ ចាប់​អនុវត្ត​ពី​ពាក់កណ្ដាល​ខែកញ្ញា​ទៅ និង​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​២៩​កុម្ភៈ​ឆ្នាំ​២០២៤​។

លើស​ពី​នេះ​ទៀត​ពលរដ្ឋ​ចិន​មក​កាន់​ថៃ អាច​ស្នាក់​នៅ​យូរ​ដល់​១​ខែ​ក្នុង​ប្រទេស​ថៃ ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ ដូច​គ្នា​នឹង​ភ្ញៀវ​មក​ពី​អឹ​រ៉ុ​ប​ដែរ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​។ ទិស​ដៅ​ចម្បង​នៃ​កម្មវិធី​នេះ​គឹ​ទាក់ទាញ​ស្រូប​យក​អ្នកទេសចរ​ចិន ដែល​តែង​មាន​ច្រើន​តាំងពី​មុន​មានការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​។ ចំនួន​អ្នកទេសចរ​ចិន​មក​ថៃ​ក្នុង​ឆ្នាំ​២០១៩​មាន​ដល់​១១​លាន​នាក់ ទល់​នឹង​៣០០.០០០​នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២២​។

អាជ្ញាធរ​ថៃ​ពេល​នេះ​សាកល្បង​ស្រូប​ទាញ​អ្នកទេសចរ​ចិន​ឲ្យ​បាន​ច្រើន​លើក​ស្ទួយ​ឡើង​វិញ​វិស័យ​ទេសចរណ៍ ជា​វី​ស័​យ​សំខាន់​បំផុត​នៃ​សេដ្ឋកិច្ចជាតិ​ដោយ​តំណាង​ឲ្យ​២០%​នៃ​ផលទុនជាតិ​សរុប​។ ក្រៅពី​អ្នកទេសចរ​ចិន អ្នកទេសចរ​កា​ហ្សា​ក់​ស្ថាន​ក៏​ទទួល​បានការ​លើកលែង​ទិដ្ឋាការ​ដែរ​។ ចាប់តាំងពី​ការ​ប្រកា​សកម្ម​វី​ធី​នោះ​មក អ្នក​កក់​ទុក​សម្រាប់​ការ​មក​លេង​ថៃ កំពុង​មានការ​កើន​ខ្ពស់​ខ្លាំង​បំផុត​ដល់​គុណ​នឹង​១០​។ នេះ​ជា​ការ​អះអាង​របស់​មេដឹកនាំ​ថៃ​នៅ​ព្រ​លាន​យន្តហោះ​សុ​វ​ណ្ណភូមិ​ក្រុង​បាងកក​។

ទោះបី​យ៉ាងណា​ បើ​តាម​អ្នកកាសែត​ចិន​ម្នាក់​ប្រចាំការ​នៅ​ក្រុង​បាងកក​ថា ការ​លើកលែង​ទិដ្ឋាការ នៅ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​អ្នកទេសចរ​ចិន​។ ការ​ស្រុត​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ការ​កើនឡើង​នៃ​តម្លៃ​សំបុត្រ​យន្តហោះ​និង​តម្លៃ​បន្ទប់​សណ្ឋាគារ​នៅ​ថៃ នឹង​បន្ត​រារាំង​ជនជាតិ​ចិន​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ដំណើរ​ដើរ​លេង​នៅ​បរទេស​។

លើស​ពី​នេះ​ទៀត​មាន​ពាក្យ​ចចាមអារ៉ាម​នានា តាម​បណ្ដាញ​សង្គម​ចិន​ដែល​ថា ពួក​អ្នក​ធ្វើ​ដំណើរ​មក​កាន់​អា​ស៊ី​អាគ្នេយ៍ អាច​ជួប​ប្រទះ​ការ​ចាប់ពង្រត់ ដើម្បី​យក​ទៅ​ឲ្យ​ធ្វើការ​ដោយ​ចាប់បង្ខំ​នៅ​មី​យ៉ា​ន់​ម៉ា​ឬ​កម្ពុជា​។ មាន​រហូត​ដល់​ពាក្យ​ចចាមអារ៉ាម​ពី​ការ​រត់ពន្ធ​សេរី​រាង​មនុស្ស​ទៀត​ផង​។ ពាក្យ​ចចាមអារ៉ាម​ទាំង​អស់នោះ​ហើយ​ទើប​បណ្ដាល​ឲ្យ​មានការ​ប៉ះពាល់ ដល់​ការ​សម្រេចចិត្ត​របស់​បណ្ដា​ពលរដ្ឋ​ចិន​ដែល​ពុំ​សូវ​មាន​ទម្លាប់​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ