ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៣​! ជនអន្តោប្រវេសន៍​ជាង​២​ពាន់​​នាក់​ស្លា.ប់​ និង​​បា.ត់​ខ្លួន​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

1 ឆ្នាំ មុន

អង្គការសហប្រជាជាតិ ៖ អ្នក​ទទួលខុសត្រូវម្នាក់​របស់​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន​

អង្គការសហប្រជាជាតិ ៖ អ្នក​ទទួលខុសត្រូវម្នាក់​របស់​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ថា ជន​អន្តោប្រវេសន៍​ជាង​២៥.០០០​នាក់ បាន​ត្រូវ​ស្លា.ប់​ឬ​បា.ត់ខ្លួន ក្រោយ​ពី​ប៉ុនប៉ង​ផ្សងព្រេង​ធ្វើ​ដំណើរ​ឆ្លងកាត់ សមុទ្រ​មេ​ឌី​ទេ​រ៉ា​ណេ​មក​កាន់​អឹ​រ៉ុ​ប ចាប់តាំងពី
ដើមឆ្នាំ​២០២៣​នេះ​មក ។

លោកស្រី RUVEN MENIKDIWELA នាយិកា​ការិយាល័យ​ស្នងការ អ​.​ស​.​ប ខាង​ជនភៀសខ្លួន នៅ​ក្រុង​ញូ​វ​យ៉​ក​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ ស្ដី​ពី​វិបត្តិ​អន្តោប្រវេសន៍​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ថ្លែង​ថា មក​ដល់ថ្ងៃ​ទី​២៤ កញ្ញា មនុស្ស​ជាង​២៥.០០០​នាក់​រាប់ឃើញ​ស្លា.ប់​ឬ​បា.ត់​ខ្លួន​ក្នុង​ឆ្នាំ​២០២៣​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណ ។ ចំនួន​នេះ​តំណាង​ឲ្យ​ការ​កើនឡើង២​ភាគ​៣ បើ​ប្រៀបធៀប​នឹង​មនុស្ស​ស្លា.ប់​ឬ​បា.ត់​ខ្លួន​១៦៨០​នាក់​ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​នៃ​ឆ្នាំ២០២២ ។

លោកស្រី​បន្ត​ថា រវាង​ថ្ងៃ​ទី​១​មក​រា​និង​ថ្ងៃ​ទី២៤ កញ្ញា ឆ្នាំ​២០២៣ ជនអន្តោប្រវេសន៍​សរុប១៨៦.០០០​នាក់ បាន​មក​ដល់​ភាគ​ខាងត្បូងអឺរ៉ុប មានអ៊ី​​តា​លី ក្រិ​ក ស៊ី​ព្រ​និង​ម៉ា​ល់ត៍ ក្នុង​នោះ១៣០.០០០​នាក់​នៅ​អ៊ី​តា​លី​ដែល​មានការ​កើនឡើង​៨៣% បើ​ប្រៀបធៀប​ទៅ​នឹង​ដំណាក់កាលដូច​គ្នា​នេះ​នៃ​ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ