ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ ចំ​ពេល​មានការ​រំពឹង​ថា រុ​ស្ស៊ី​-​អា​រ៉ា​​ប៊ី​សា​អូឌីត នឹង​ជំរុញ​ការ​ផ្គត់ផ្គង់

6 ខែ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​ជួញដូរ​ដំបូង នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣

អន្តរជាតិ ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​ជួញដូរ​ដំបូង នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់​ពី​រឿង​រំជើបរំជួល​មួយ​ចំនួន​នា​ពេល​ថ្មី​ៗ​នេះ លើ​ការ​ទទួល​បាន​ប្រាក់​ចំណេញ និង​ការ​រំពឹង​ទុក​នៃ​ការ​កើនឡើង ការ​ផ្គត់ផ្គង់​ដោយ​ប្រទេស​រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​លើស​ពី​ការ​ព្យាករណ៍ នៃ​តម្រូវការ​វិជ្ជមាន​ពី​ប្រទេស​ចិន អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​ស​ប្តា​ហ៍​មាស​របស់​ខ្លួន (Golden Week Holiday)​។

ប្រេង​ឆៅ​ប្រភេទ Brent ខែវិច្ឆិកា នៅ​ក្នុង​កិច្ចសន្យា​ចែកចាយ​ពេល​អនាគត ដែល​ផុតកំណត់​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា បាន​ធ្លាក់​ចុះ ២១ សេន មក​នៅ​ត្រឹម ៩៥.១៧​ដុល្លារ​ក្នុង​១​បារ៉ែល​។ ចំណែក​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក West Texas Intermediate (WTI) បាន​ធ្លាក់​ចុះ ៨ សេន មក​នៅ​ត្រឹម ៩១.៦៣​ដុល្លារ​ក្នុង​១​បារ៉ែល​។ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ប្រហែល ១% កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា បន្ទាប់​ពី​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​១០​ខែ ហើយ​អ្នកខ្លះ​បង្ហាញ​ក្តី​បារម្ភ​ថា អត្រា​ការ​ប្រាក់​ខ្ពស់ អាច​នឹង​ប៉ះពាល់​ដល់​តម្រូវការ​ប្រេង​។

ទីផ្សារ​បច្ចុប្បន្ន​មាន​ភាព​តឹងតែង​ជាមួយនឹង​ការ​កាត់​បន្ថយ​ចំនួន ១.៣​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​របស់​ប្រទេស​រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត រហូត​ដល់​ដំណាច់ឆ្នាំ​នេះ ដែល​ជា​ផ្នែក​នៃ​សមាជិក OPEC+ អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង រួម​នឹង​សម្ព័ន្ធមិត្ត​។

នា​ពេល​ថ្មី​ៗ​នេះ ប្រទេស​រុ​ស្ស៊ី​បាន​បន្ធូរបន្ថយ​ការ​ហាមឃាត់​ដាច់​ដោយឡែក​របស់​ខ្លួន លើ​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ ដែល​ត្រូវ​ដាក់​ចេញ ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​ក្នុងស្រុក​មាន​ស្ថិរភាព ហើយ​អ្នកវិភាគ​មិន​រំពឹង​ថា ការ​រឹត​បន្តឹង​នឹង​បន្ត​រយៈពេល​យូរ​នោះ​ទេ ដោយសារ​អាច​ប៉ះពាល់​ដល់​ដំណើរការ​រោងចក្រ​ចម្រាញ់ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អតិថិជន​។

យោង​តាម​របាយការណ៍ JPMorgan ដែល​ជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​ពហុ​ជាតិ​របស់​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់​ក្នុង​កំណត់​ត្រា​មួយ​ថា ប្រទេស​តួ​ក​គី ប្រេ​ស៊ី​ល ម៉ា​រ៉ុ​ក ទុ​យ​នេ​ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​ទិស​ដៅ​ដ៏​សំខាន់​សម្រាប់​ប្រេងម៉ាស៊ូត​របស់​ប្រទេស​រុ​ស្ស៊ី​នៅ​ឆ្នាំ​នេះ​។ ដូច្នេះ​ការ​ហាមឃាត់​ការ​នាំ​ចេញ ដែល​អូស​បន្លាយ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ជាមួយ​អតិថិជន​ថ្មី ដែល​ក្រុមហ៊ុន​ប្រេង​រុ​ស្ស៊ី​បាន​ខំប្រឹង​ស្វែងរក​យ៉ាង​យកចិត្តទុកដាក់​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លះ​ចុង​ក្រោយ​នេះ​។ វិមាន​ក្រឹម​ឡាំង​បាន​ប្រកាស​ថា ប្រទេស​រុ​ស្ស៊ី​មិន​បាន​ពិភាក្សា​អំពី​ការ​កើនឡើង​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ ដែល​អាច​ទូទាត់​សង​សម្រាប់​ការ​ហាមឃាត់​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ​របស់​ខ្លួន​ជាមួយនឹង​អង្គការ OPEC+ នោះ​ទេ​។

ទិន្នន័យ​ម៉ាក្រូសេដ្ឋកិច្ច​ថ្មី​ៗ រួម​ជាមួយនឹង​ថ្ងៃ​សម្រាក​មាស​រយៈពេល​ពេញ​១​ស​ប្តា​ហ៍​របស់​ប្រទេស​ចិន ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា គឺជា​ការ​គាំទ្រ​សម្រាប់​តម្រូវការ​ប្រេង​របស់​ពិភពលោក​។

ស្រប​ពេល​ទិន្នន័យ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក បាន​រក្សា​បាន​នូវ​កំណើន​ដ៏​រឹង​មាំ ដោយ​ស្មើគ្នា​នៅ​ក្នុង​ត្រីមាស​ទី​២ ហើយ​សកម្មភាព​ហាក់ដូចជា បាន​បង្កើន​ល្បឿន​នៅ​ក្នុង​ត្រីមាស​នេះ​។ ការ​ស្ទង់​មតិ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បានឱ្យ​ដឹង​ថា សកម្មភាព​រោងចក្រ​របស់​ចិន​ទំនងជា​មាន​ស្ថិរភាព​ក្នុង​ខែ​នេះ ដោយ​បន្ថែម​ទៅ​លើ​សូចនាករ​ជា​ច្រើន ដែល​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន បាន​ចាប់ផ្តើម​មាន​ស្ថិរភាព​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ