ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​​ចោរវា​.​យ​.​បំបែក​កញ្ចក់ឡានបើក​រត់ តែ​ចុង​ក្រោយ​គេច​មិនផុតដៃសមត្ថកិច្ចដដែល​

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ស្ថិត​នៅ​ចំណុច​បុរី HILL PARK VILLA…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ស្ថិត​នៅ​ចំណុច​បុរី HILL PARK VILLA ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​រថយន្ត​ដោយ​វាយ​បំបែក​កញ្ចក់​រថយន្ត កាត់​ខ្សែ​សោ​រថយន្ត​) មួយ​បាន​កើតឡើង បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​មួយ​គ្រឿង​ម៉ាក ALPHARD ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BG-7889 ដែល​ជន​រង​គ្រោះ​ចត​ទុក​នៅ​ក្បែរ​ផ្ទះ រួច​ជិះ​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ដោយ​ទទួល​បាន​បទបញ្ជា​ពី​ឯកឧត្ដម​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​និរោធ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្តទុកដាក់ រហូត​​ដល់​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​និង​៣០​នាទី ទើប​ចាប់​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​០២​នាក់ ជនជាតិ​ចិន ភេទ​ប្រុស និង​ដកហូត​បាន​វត្ថុ​តាង​រថយន្ត​ដែល​បាត់​ខាងលើ ដោយ​ជនសង្ស័យ​បាន​ផ្លាស់​ប្តូរ​ផ្លា​ក​លេខ​រថយន្ត​ទៅ​ជា​លេខ​(​ភ្នំពេញ 2AI-5090) ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​យើង ។

ជន​រង​គ្រោះ​ឈ្មោះ ZHANG CHENDONG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជា​អ្នក​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ សម្ភារ​បាត់បង់ រថយន្ត ០១​គ្រឿង ម៉ាក ALPHARD ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BG-7889 ។ ជនសង្ស័យ​ទាំង​០២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖ ១-​ឈ្មោះ LIU HAI HUA ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជន​ជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ២-​ឈ្មោះ LI XIAOJUN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

សម្ភារ​វត្ថុ​តាង​ចាប់​យក​បាន​៖ រថយន្ត​០១​គ្រឿង ម៉ាក ALPHARD ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BG-7889 (​ជា​ផល​នៃ​អំពើ​ចោរកម្ម​) រថយន្ត​០១​គ្រឿង​ម៉ាក PRUIS ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BC-2574 (​មធ្យោបាយ​ជិះ​ប្រព្រឹត្តិ​បទល្មើស​) ផ្លា​ក​លេខ​រថយន្ត ០២​គូ (​ជា​ផល​នៃ​អំពើ​ចោរកម្ម​) ១-​មាន​លេខៈ ភ្នំពេញ 2AB-7893 ២-​មាន​លេខៈ ភ្នំពេញ 2AI-5090 ឧបករណ៍​ផ្តាច់​ប្រព័ន្ធ GPS រថយន្ត ០១​គ្រឿង​ឧបករណ៍​ថតចម្លង​ទិន្ន័យ​សោរ​រថយន្ត ០២​គ្រឿង ឧបករណ៍ GPS ០១​គ្រឿង ឧបករណ៍​សប់​ខ្យ​ប់ សម្រាប់​បើកទ្វារ​រថយន្ត ចំនួន ០៥ ឧបករណ៍​ចុច​បំបែក​កញ្ចក់​រថយន្ត ០១​គ្រឿង ដែក​សម្រាប់​ទាក់​បើកដៃ​ទ្វារ​រថយន្ត ចំនួន ០១ ដង្កាប់ ០៣​ដើម ម៉ាស៊ីន​ស្វាន ០១​គ្រឿង ទល់​រឺ​វី​ស ០៣​ដើម ពិល​តូច ០២​គ្រឿង សោ​រថយន្ត ចំនួន ០២ ស្រោមដៃ និង​ម៉ាស​មួយ​ចំនួន ។

ករណី​ខាងលើ​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​បន្ត​និ​តិ​វិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ